翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិទ្យាស្ថានស្រាវជ្រាវវីរុសនៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់ប្រទេសចិន៖ ជំងឺរលាកសួតថ្មីមិនមែនជាជំងឺដែលវិវឌ្ឍពី SARSនោះទេ វិទ្យាស្ថាននេះបានចាប់ផ្តើមសិក្សាស្រាជ្រាវពីវ៉ាក់សាំង

2020-01-26 19:37:58 cri

    ពេលថ្មីៗនេះ​ ​លោកថាន់វឹនជាប្រធានផ្នែកបច្ចេកទេសទប់ទល់នឹង​សភាព​អា​សន្ន​នៃ​វិទ្យាស្ថានស្រាវជ្រាវ​វីរុសនៃមជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺរបស់ប្រទេសចិន​បាន​ថ្លែង​ថា​ ​បច្ចុប្បន្ននេះ​ យើងបាន​រកឃើញ​ថា​ វីរុសកូរ៉ូណាប្រភេទថ្មីគឺមានការ​វិវឌ្ឍ​ស្រ​ដៀង​បង្គួរ​ជាមួយ​នឹង ​​SARS ។ ក៏ប៉ុន្តែ យើង​សម្គាល់ឃើញ​ថា​ វីរុស​ប្រភេទ​ថ្មី​ដែល​រក​ឃើញ​លើក​នេះ​មិនមែនវិវឌ្ឍ​ពី​​ SARS នោះទេ តែ​គឺជា​វីរុសថ្មីស្រឡាងម្យ៉ាង​។​

    លោក​ថាន់វឹនជា​បាន​ថ្លែង​ទៀតថា​ ​យើងបានរកឃើញថា​ វីរុសថ្មី​គឺ​ស្រដៀង​គ្នា ​៩០% ជាមួយ​នឹង​វីរុសកូរ៉ូណា​លើសត្វបាតម្យ៉ាងនៅ​ក្រុង​ចូវសាន​ខេត្ត​ចឺជាំង​ ចំណែកឯបរទេស​ក៏មានការ​អះអាងថា​បានរកឃើញ​ថាវីរុសកូរ៉ូណាលើ​សត្វ​បាតម្យ៉ាងទៀតមាន​ភាព​ស្រដៀងគ្នា៩៦%​ជាមួយ​វីរុសកូរ៉ូណាដែលបានរកឃើញ​បច្ចុប្បន្ន​ ​ប៉ុន្តែ ទោះ​បីជា​ស្រដៀងម្លឹង​ក៏ដោយ ក៏​មិនអាច​បញ្ជាក់ថា​រីរុស​កូរ៉ូណា​ថ្មី​បាន​មក​ពីសត្វបាតនោះទេ។

    ម្យ៉ាងវិញទៀត​ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺរបស់ប្រទេសចិន​បាន​បង្ហាញ​ថា​ ​បច្ចុប្ប​ន្ននេះ​ ប្រទេស​ចិន​បានចាប់ដំណើរការ​ការ​សិក្សាស្រាវជ្រាវ​ពី​វ៉ាក់​សាំង​សម្រាប់​វីរុស​កូរ៉ូណាថ្មី ព្រម​ទាំង​បាន​បែកចេញពី​គ្នា​នូវ​រីរុសដោយ​ជោគ​ជ័យ។​ជាមួ​យ​គ្នា​នេះដែរ​ មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺរបស់ប្រទេសចិន​ក៏បាននិង​កំពុង​ធ្វើការ​សម្រាំង​ឱសថសម្រាប់​ជំងឺរលាកសួតបង្កឡើង​ដោយ​វីរុសកូរ៉ូណាថ្មីផងដែរ​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស