李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ភ្លៀងធ្លាក់​យ៉ា​ង​ខ្លាំង​នៅ​ភាគ​អាគ្នេយ៍ប្រទេស​ប្រេស៊ីលបណ្តាលឱ្យ​មនុស្ស៣០​នាក់​ស្លាប់​បាត់​បង់ជីវិត

2020-01-26 15:07:10 cri

   សមត្ថកិច្ចការពារជនស៊ីវិលនៃរដ្ឋ ​Minas Geras ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍​ប្រទេស​ប្រេស៊ីល​បាន​ថ្លែងកាលពី​ថ្ងៃទី​២៥​ខែ​មករា​ថា​ គិតរហូតមកដល់​រសៀល​ថ្ងៃដដែល​នោះ ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​បាន​បណ្តាល​ឱ្យខេត្តនេះមាន​មនុស្ស ៣០នាក់​ស្លាប់​បាត់​បង់​ជីវិត ​៧នាក់​រងរបួស ​១៧​នាក់ទៀត​បាត់​ខ្លួន​ និងជាង៣ពាន់​នាក់ត្រូវ​និរាសព្រាត់​។

តាម​ការឧទ្ទេសនាម​ពី​អ្នក​ទទួល​ខុសត្រូវ​នៃ​សមត្ថកិច្ចបង្ការនិង​ពន្លត់​អគ្គិភ័យ​នៃ​រដ្ឋ​ ​Minas Geras ​បាន​ឱ្យ​ដឹងថា​ ភ្លៀងធ្លាក់​យ៉ាងខ្លាំង​ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​២៣​ខែ​មករាបាន​បណ្តាល​ឱ្យតំបន់​ជាច្រើននៃរដ្ឋនេះ​កើតមាន​ឧបទ្ទវហេតុរអិល​បាក់​ដី​ភ្នំ​និងដួលរលំ​អាគារដែលបាន​ប៉ះពាល់ដល់​ទីក្រុង​និងផ្សារ​ឃុំ​ចំនួន​៣៦​ និង​មនុស្ស​ចំនួន៣៥៨៦នាក់​ ។​បច្ចុប្បន្ន​នេះ បុគ្គលិកជួយ​សង្គ្រោះ​នៅ​តែជួយ​រុករក​អ្នក​បាត់​ខ្លួនដដែល​។

តាម​ការព្យាករណ៍​អាកាសធាតុ​បាន​ឱដឹងថា​ នៅ​ចុង​សប្តាហ៍​នេះ​ តំបន់​Belo Horizonte ​និងតំបន់​ ​Minas Geras ប្រហែល​នឹងមាន​​ភ្លៀងធ្លាក់​កាន់​តែច្រើន​ថែម​ទៀត​៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស