ថ្ងៃទី១១ខែឧសភា លោកស៊ីជីនភីងអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានអញ្ជើញចុះត្រួតពិនិត្យការងារនៅខេត្តសានស៊ីប្រទេសចិន។ នៅ មូលដ្ឋានដាំដុះផ្កា Daylili សរីរាង្គតាមស្តង់ដារនៃខណ្ឌយនចូវក្រុងតាថុង លោកស៊ីជីនភីងបានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយអ្នកភូមិដែលកំពុងធ្វើស្រែចម្ការ។ លោកបានថ្លែងថា មុខរបរដាំដុះផ្កា Daylili មានអនាគតអភិឌ្ឍន៍ល្អណាស់ ត្រូវតែការពារនិងអភិវឌ្ឍមុខរបរនេះឱ្យបានល្អ ដើម្បីធ្វើឱ្យវាក្លាយទៅជាផ្លូវមួយសម្រាប់ប្រជាជនមានជីវភាពធូរធារ
ខណ្ឌយនចូវធ្លាប់ជាតំបន់ក្រីក្របំផុតមួយ។ ដើម្បីបម្រះខ្លួនចេញពីភាពក្រីក្រ តំបន់នេះបានអភិវឌ្ឍយ៉ាងសកម្មនូវមុខរបដាំដុះផ្កាDaylili បច្ចុប្បន្នទំហំដាំដុះផ្កា Daylili មានដល់ទៅ ១,១៣ ម៉ឺនហិកតា តម្លៃផលិតកម្មមានទំហំ ៧០០ លានយាន់ប្រាក់ចិន ដែលបានជំរុញដោយមានប្រសិទ្ធភាពឱ្យអ្នកក្រីក្រជាង១៥០០០គ្រួសារនៅក្រុងតាថុងបម្រះខ្លួនចេញពីភាពក្រីក្រនិងមាជីវភាពធូរធារជាំបណ្តើរៗ៕