劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង៖ត្រូវលើកកម្ពស់សមត្ថភាពស្ទង់ពិនិត្យផ្តល់សញ្ញាព្រមានជាមុនព្រមនិងប្រតិកម្មបន្ទាន់ចំពោះជំងឺកូវីដ-១៩

2020-05-25 16:13:54 cri

    ថ្ងៃទី​២៤ ខែឧសភា ​ពេល​អញ្ជើញ​ចូលរួម​ការ​ពិគ្រោះពិភាក្សា​នៃ​គណៈប្រតិភូ​ខេត្តHubei ​លោក​ស៊ីជីនភីង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ចិន​បាន​ថ្លែងថា​ ​ខណៈពេល​ទប់​ស្កាត់​​ជំងឺ​កូវីដ​-១៩​ ​ប្រព័ន្ធសុខាភិបាល​សាធារណៈនិង​ប្រព័ន្ធ​សេវា​សុខាភិបាល​​របស់​ប្រទេស​ចិន​បាន​ដើរ​តួនាទី​សំខាន់​ ​តែ​ដ៏​បាន​បង្ហាញ​ពី​ចំណុច​ខ្វះខាត​ដែរ​ ហេតុ​នេះ​​ត្រូវ​លើក​កម្ពស់​សមត្ថភាព​ស្ទង់​ពិនិត្យ​ផ្តល់​សញ្ញា​ព្រមាន​ជា​មុន​ព្រម​និង​ប្រតិកម្ម​បន្ទាន់​ចំពោះ​ជំងឺ​កូវីដ-១៩ ​ធ្វើ​ឱ្យ​កាន់​តែប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ជួយសង្គ្រោះ​​និង​ព្យាបាល​ក្នុង​បរិបទ​កើត​មាន​​ករណី​ជំងឺ​ឆ្លង​ធំៗ​​។

    លោក​ក៏​គូសបញ្ជាក់​ទៀត​ថា​ ​ត្រូវ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​ ​ធ្វើ​ឱ្យ​សេវាកម្ម​សុខាភិបាល​សាធារណៈកាន់​តែ​មាន​សុក្រឹតភាព​ ​ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​របប​ធារារ៉ាប់រង​ផ្នែក​ជំងឺ​ធ្ងន់​​និង​របប​ផ្តល់​ជំនួយ​សង្គ្រោះ​ ពន្លឿន​ការ​កសាង​ប្រព័ន្ធ​ច្បាប់​សុខាភិបាល​សាធារណៈ​ប្រកប​ដោយ​វិទ្យាសាស្ត្រ​និង​ដំណើរការ​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ធ្វើ​ឱ្យ​កាន់​តែ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ផ្នែក​បង្ការ​និង​គ្រប់​គ្រង​​ជំងឺ​ឆ្លង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​​និង​កាតព្វកិច្ច​ច្បាស់​លាស់​និង​ធ្វើ​ឱ្យ​របៀវារៈផ្សេងៗ​មាន​ស្តង់ដារ​៕

អ្នកបកប្រែ:劉妍
ប្លុកពិសេស