王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មាន​សំខាន់ៗ

2020-05-25 18:00:04 cri

--លោក ស៊ី ជីនភីង ​ប្រធានរដ្ឋចិនអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃប្រតិភូតំណាង​ប្រជាជន​ខេត្ត ហ៊ូប៉ី ។ 

--លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិនថ្លែងថា ​ចិននិងអាមេរិកសុទ្ធតែមានទំនួលខុសត្រូវសំខាន់ចំពោះពិភពលោក ​ដូច្នេះត្រូវ​ដោះស្រាយ​ទំនាក់ទំនង​ទ្វេភាគីក្នុងអាកប្ប​កិរិ​យា​ទទួល​ខុស​ត្រូវចំពោះមនុស្សជាតិ​ ។

-- លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិនថ្លែងថា ​ការគាំពារសន្តិសុខ​ជាតិគឺជាសិទ្ធិអំណាចនិងតួនាទីរបស់​មជ្ឈិមចិន ។ 

--លោក វ៉ាងអ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិ​នថ្លែង​ថា ការចោទថា​ ប្រទេសចិនបាន​​ឆ្លៀតយកឱកាស​​រីករាលដាលនៃ​ជំងឺ Covid-19 ដើម្បី​ពង្រីក​វត្តមាន​របស់​ខ្លួន​នៅសមុទ្រចិនខាងត្បូង គឺគ្មានភស្តុតាងទាំងស្រុង​ ។

--លោកស្រី Margaret Chan Fung Fu-chun សមាជិក​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេស​ចិននិងជាអតីតអគ្គនាយកនៃអង្គការសុខភាពពិភពលោកថ្លែងថា​​ ការ​យក​ជ័យ​ជម្នះ​ក្នុង​សង្គ្រាម​​ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ​ដោយ​មធ្យោបាយ​បច្ចេកវិទ្យា​គឺ​ត្រូវ​ការ​ពេលវេលាថែមទៀត ។

អ្នកបកប្រែ:王幸
ប្លុកពិសេស