翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងអ៊ី ៖ កិច្ចការទូតរបស់ប្រទេសចិនឆ្នាំ ២០២០ នឹងផ្តោតសំខាន់លើភារកិច្ច ៥ ធំៗ ដើម្បីបង្កើតចំណុចលេចធ្លោថ្មី

2020-05-25 15:48:19 cri

圖片默認標題_fororder_1126027267_15903431886561n

      នៅ​វេលា​ម៉ោង​ ១៥ រសៀល​នៃថ្ងៃទី ២៤ ខែ​ឧសភា សន្និសីទ​កាសែត​នៃកិច្ចប្រជុំ​លើក​ទី​ ៣ នៃ​មហាសន្និបាត​សភាតំណាង​ប្រជាជនទូទាំង​ប្រទេសចិន​និតីកាល​ទី ១៣ បាន​បើក​ធ្វើ​នៅ​សាល​សន្និសីទ​កាសែត​​នៃ​វិមានសភាប្រជាជន​ចិន​ ។ លោក​វ៉ាង អ៊ី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិង​ជា​រដ្ឋមន្រ្តីក្រសួងការ​បរទេសចិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​​ជាតិ​និង​អន្តរជាតិ​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​គោលនយោបាយការទូត​និង​ទំនាក់ទំនងជា​មួយ​ក្រៅ​ប្រទេស​របស់ប្រទេសចិន​ ។ 

      មាន​អ្នក​សារ​ព័ត៌មាន​បាន​សួរ​ថា "ការផ្ទុះ​ជំងឺ​ឆ្លង​បាន​កែ​ប្រែ​របៀប​រស់នៅ​និង​ការងាររបស់ប្រជាជន​ ហើយ​វា​ក៏នឹងបង្ក​ផល​​​ប៉ះពាល់ដល់​របៀបវារៈ​ការទូត​របស់ប្រទេសចិន​ក្នុង​ឆ្នាំ ២០២០ នេះដែរ សូម​សួរថា តើ​កិច្ចការទូត​ចិន​​​នឹងសម្រ​ប​ខ្លួន​យ៉ាង​ណា​ទៅ​តាម​ស្ថានការណ៍​ដែល​ការ​បង្ការ​និង​​គ្រប់​គ្រង​ជំងឺ​ឆ្លង​ទៅជា​ការងារ​​ប្រក្រតី​? កិច្ចការ​ទូតចិន​ក្នុង​ឆ្នាំ​ ២០២០ នេះ​មាន​ចំណុចលេច​ធ្លោ​​អ្វី​ខ្លះ​គួរឱ្យ​​ចាប់អារម្មណ៍ ?”

​      លោក​វ៉ាងអ៊ី​បាន​ថ្លែង​ថា ឆ្នាំ​ ២០២០ ជា​ឆ្នាំ​មិន​ធម្មតា​មួយ​ក្នុង​ដំណើរ​ស្តារ​ភាព​រុងរឿង​​ដ៏មហិមា​របស់​ប្រជាជាតិ​ចិនឡើង​វិញ​​ ។ ក្រោម​ស្ថានការណ៍​ដែល​ការ​បង្ការ​និង​​គ្រប់​គ្រង​ជំងឺ​ឆ្លង​ក្លាយ​ទៅ​ជា​ការងារ​​ប្រក្រតី​ ប្រទេសចិន​នឹង​ផ្តោត​សំខាន់​លើ​ភារកិច្ច​ការទូត ៥ ​ធំៗ ដើម្បី​បង្កើត​ចំណុចលេចធ្លោ​​ថ្មី ៖ 

ទី​ ១ បម្រើ​ការអភិវឌ្ឍ​របស់ប្រទេសជាតិដោយ​ពេញទំហឹង​​  ។

ទី ២ គាំពារ​ផល​ប្រយោជន៍របស់ប្រទេសជាតិ​យ៉ាងមុតមាំ​។

ទី ៣ ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​ភាព​ជាដៃគូ​ជាបន្តបន្ទាប់ ។

ទី ៤ គាំពារ​ពហុភាគីនិយម​យ៉ាង​ម៉ឺងម៉ាត់​ ។

ទី ៥ ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​យ៉ាង​សកម្ម ។

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស