翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញចូលរួមការពិនិត្យពិភាក្សានៃគណៈប្រតិភូខេត្តហ៊ូប៉ី

2020-05-25 15:43:03 cri

    រសៀល​ថ្ងៃ​ទី​២៤​ខែ​ឧសភា​ លោក​ស៊ី​ ជីនភីង​ អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​បាន​អញ្ជើញ​ចូល​រួម​ការពិនិត្យ​ពិភាក្សា​របាយការណ៍​ការងារ​រដ្ឋាភិបាល​នៃ​គណៈប្រតិភូ​ខេត្តហ៊ូប៉ី​ក្នុងកិច្ចប្រជុំ​លើក​ទី​៣​នៃ​​មហាសន្និបាត​សភា​​តំណាង​ប្រជាជន​ទូទាំង​ប្រទេស​ចិន​នីតកាល​ទី​១៣​។

    ខេត្ត​ហ៊ូ​ប៉ី​គឺ​ជា​ខេត្ត​ដែលប្រកាស​ករណី​​ផ្ទុះ​ការ​រីករាល​ដាលនៃ​ជំងឺ​កូវី​ដ​១៩​មុន​គេ​បង្អស់នៅ​ប្រទេស​ចិន​ ក្រោម​ការ​ដឹក​នាំ​ផ្ទាល់របស់​លោក​ ស៊ី​ ជីន​ភីង​ ប្រធាន​រដ្ឋ​ចិន​ ការ​ងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​នៅ​ក្រុង​វូ​ហាន​និង​ខេត្ត​ហ៊ូ​ប៉ី​បាន​ទទួល​ជោគ​ជ័យ​​ក្នុង​រយៈពេល​៣ខែ​ ប្រទេសចិន​បាន​ទប់​ស្កាត់​ដោយ​ជោគជ័យ​នូវ​ការ​រីក​រាល​ដាល់​នៃ​ជំងឺ​ឆ្លង​ ។ លោក​ ​ស៊ី​ ជីន​ភីង​ ​ធ្លាប់​អញ្ជើញ​ធ្វើ​ដំណើរ​ជាពិសេសទៅ​កាន់​ក្រុង​វូហាន​ខេត្ត​ហ៊ូ​ប៉ី​​ដើម្បី​ចុះ​ត្រួត​ពិនិត្យ​ការងារ​ពាក់​ព័ន្ធនៅ​ដើម​ខែ​មីនា​ដែល​ជា​ខណៈពេល​គន្លឹះ​នៃ​ការ​បង្ការ​និង​គ្រប់​គ្រង​ជំងឺ​ឆ្លង​៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស