郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖សហគ្រាសបរទេសត្រួសត្រាយទីផ្សារប្រទេសចិនយ៉ាងសកម្ម ប្រទេសចិននៅតែជាគោលដៅធ្វើពាណិជ្ជកម្មនិងវិនិយោគដែលមានប្រជាប្រិយភាពនៅទូទាំងពិភពលោក

2020-07-22 14:04:00 cri

 ពេល​ថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិត​រថយន្ត Volkswagenអាល្លឺម៉ង់​នៅ​ចិន​បាន​គ្រោង​ផែនការ​នឹង​រួម​ជា​មួយ​ដៃគូសហប្រតិបត្តិការ​បណ្តាក់​ទុន​លើស​ពី​៤ពាន់​លាន​ប្រាក់​អឺរ៉ូ​នៅ​ប្រទេស​ចិន។ ក្នុង​រយៈប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ សហគ្រាស​បរទេស​ជាច្រើន ដូច​ជា​ក្រុម​ហ៊ុនQualcomm Exxon Mobil Pepsi និងJP Morganជាដើមក៏​នាំ​គ្នាពន្លឿន​ការ​បង្កើត​រចនា​សម្ព័ន្ធនៅ​ប្រទេស​ចិននិង​ត្រួស​ត្រាយ​ទី​ផ្សារ​ប្រទេស​ចិន​យ៉ាង​សកម្ម​ផង​ដែរ។

      ដោយ​សារ​បាន​រង​ផល​ប៉ះ​ពាល់​ពី​ជំងឺ​កូវីដ​១៩ បច្ចុប្បន្ន​នេះ ការ​បណ្តាក់​ទុន​ឆ្លង​ដែន​នៅ​ទូទាំង​ពិភពលោកមាន​ភាព​ទន់​ខ្សោយ។ ប៉ុន្តែ នៅ​ត្រី​មាស​ទី​២​ឆ្នាំ​នេះ ការ​ប្រើ​ប្រាស់​ទុន​បរទេស​ជាក់​ស្តែងរបស់​ប្រទេស​ចិន​បានផ្ទុយពី​និន្នាការ​សកលលោក ដោយ​បាន​​សម្រេច​កំណើនចំនួន​៨,៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៩ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា ប្រទេស​ចិន​នៅ​តែ​ជា​គោល​ដៅវិនិយោគដែលមាន​ប្រជាប្រិយភាពនៅ​ទូទាំង​ពិភពលោក ផលប៉ះពាល់​ដែល​បណ្តាល​មកពី​ជំងឺ​ឆ្លង​គ្រាន់​តែ​ជា​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។

圖片默認標題_fororder_7月22日1

      បច្ចុប្បន្ននេះ ប្រទេស​ចិន​កំពុង​បម្រះខ្លួនចេញ​ពី​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​ឆ្លង សេដ្ឋកិច្ច​បាន​និង​កំពុង​ងើប​ឡើងវិញ​ដោយ​នឹងនរ។នៅ​ត្រីមាសទី​២​ឆ្នាំ​នេះ សេដ្ឋកិច្ច​បាន​សម្រេច​កំណើន​យ៉ាង​ខ្លាំង​គឺ​៣,២% សន្ទស្សន៍​សេដ្ឋកិច្ច​សំខាន់ៗដូច​ជា​ផលិតកម្ម​ឧស្សាហកម្ម​និង​ការ​ប្រើប្រាស់​ជា​ដើម​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ជា​បន្ត​បន្ទាប់។

      កាលពី​ថ្ងៃ​ទី​២០​ខែ​កក្កដា ប្រទេស​ចិន​និង​កម្ពុជាបាន​រួម​គ្នា​ប្រកាសថា បាន​សម្រេច​ការ​ចរចាអំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី។ កិច្ច​ព្រម​ព្រៀង​ពាក់​ព័ន្ធ​រវាង​ចិន​និង​កម្ពុជា​បាន​គ្របដណ្តប់លើវិស័យ​យ៉ាង​ទូលំទូលាយ ដូច​ជា​កិច្ច​សហប្រតិបត្តិការ​អំពី​គំនិត​ផ្តួច​ផ្តើម”​ខ្សែ​ក្រវាត់​និង​ផ្លូវ” ពាណិជ្ជកម្ម​ទំនិញ ពាណិជ្ជកម្មសេវាកម្ម កិច្ច​សហប្រតិបតិ្តការ​ផ្នែក​វិនិយោគ កិច្ច​សហប្រតិបត្តិការ​ផ្នែក​បច្ចេកវិទ្យា​សេដ្ឋកិច្ចនិងធុរកិច្ច​អេឡិចត្រូនិកជាដើម​ដែលបាន​បើក​ទូលាយ​នូវ​ពាណិជ្ជកម្ម​ទ្វេភាគី​និង​ជំរុញ​ដល់​ការ​វិនិយោគថែម​មួយ​កម្រិត​ទៀត ប្រការនេះ​នឹង​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់​ស្តែង​និង​កាលានុវត្តភាព​អភិវឌ្ឍន៍​កាន់​តែ​ច្រើន​ជូន​ដល់​ប្រជាជននៃ​ប្រទេស​ទាំង​ពីរ។

      បច្ចុប្បន្ន​នេះ ជំងឺ​កូវីដ​១៩​នៅ​តែ​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោក​ដដែល ប្រទេស​ចិនបាន​ត្រៀម​ខ្លួនឱ្យ​បាន​ល្អ​ក្នុង​រយៈពេល​យូរដើម្បី​ទប់ទល់នឹង​ហានិភ័យ​ខ្លំាង​បង្គួរ​មកពី​ខាង​ក្រៅ ប្រទេស​ចិន​មាន​ជំនឿចិត្ត​និង​មាន​សមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយ​វិបត្ត​ឱ្យ​ប្រែ​ក្លាយ​ជា​កាលានុវត្តភាព ដើម្បី​ដណ្តើម​បាន​សិទ្ធិ​ម្ចាស់ការ​នៃ​ការ​អភិវឌ្ឍ ហើយ​បន្ត​ក្លាយ​ជា​គោល​ដៅធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគដែល​មាន​ប្រជាប្រិយភាព​នៅ​ទូទាំង​ពិភពលោក ក្នុង​ន័យ​ចែក​រំលែកផល​ប្រយោជន៍​អភិវឌ្ឍន៍​ជា​មួយ​ពិភពលោក ៕

圖片默認標題_fororder_7月22日2

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស