劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញចុះត្រួតពិនិត្យការងារនៅសកលវិទ្យាល័យអាកាសចរណ៍របស់កងទ័ពជើងអាកាសនៅមុនទិវាបង្កើតកងទ័ពចិន ដោយគូសបញ្ជាក់ថា ត្រូវធ្វើឱ្យកំណែងទម្រង់និងការច្នៃប្រឌិតថ្មីមានភាពកាន់តែស៊ីជម្រៅ លើកកម្ពស់គុណភាពអប់រំឥតឈប់ឈរ

2020-07-24 15:18:41 cri

    ក្នុងឱកាស​ទិវា​បង្កើត​កងទ័ព​ចិន​ជិត​ចូឡ​មក​ដល់​ ​លោក​ស៊ីជីនភីង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ ​ប្រធានរដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​​មជ្ឈិមចិន​បាន​អញ្ជើញ​ចុះត្រួតពិនិត្យ​ការងា​នៅ​សកលវិទ្យាល័យ​អាកាសចរណ៍​កងទ័ព​ជើង​អាកាស​ និ​ងតាង​នាម​ឱ្យ​​មជ្ឈិម​បក្ស​និង​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​ ​សម្តែង​ការ​សាទរ​ចំពោះ​​ទិវា​បង្កើត​កងទ័ព​ចំពោះ​បញ្ជាការ​កងទ័ពរំដោះ​ប្រជាជន ​នាយទាហាន​និង​ពល​ទាហាន​​ប៉ូលីសប្រដាប់អាវុធ​ព្រម​និង​បុគ្គលិក​បម្រុងរបស់កងជីវពល​។​លោក​បាន​គូសបញ្ជាក់ថា​ ​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួរ​នូវ​គំនិត​ពង្រឹង​កងទ័ព​របស់​បក្ស​កុម្មុយនិស្ត​ចិន​ក្នុង​យុគសម័យ​ថ្មី ​​យុទ្ធសាស្ត្រ​យោធា​ក្នុង​យុគសម័យ​ថ្មី ​គោលនយោបាយ​អប់រំ​ផ្នែក​យោធា​ក្នុង​យុគសម័យ​ថ្មី ​​ក៏​ដូចជា​ធ្វើ​ឱ្យ​កំណែទម្រង់​និង​ការ​ច្នៃ​ប្រឌិតថ្មី​មាន​ភាពកាន់តែ​ស៊ីជម្រៅ ដើម្បី​គុណភាព​អប់រំ​ឥតឈប់ឈរ ​​ខិតខំប្រឹងប្រែង​បង្កើត​និម្មាបនកម្ម​​ថ្មី​នៃការអភិវឌ្ឍ​និងកសាង​សាលា​រៀន​។​ម្យ៉ាងទៀត​ធ្វើការងារ​បង្ការ​និង​គ្រប់គ្រង​​ជំងឺកូវីដ-១៩​ជា​ប្រក្រតី​ឱ្យបាន​ល្អ ​ខិតខំប្រឹងប្រែង​សម្រេច​ភារកិច្ច​តាម​ការកំណត់​៕

 

អ្នកបកប្រែ:劉妍
ប្លុកពិសេស