劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រិតក្រម ដើម្បីប្រគល់រង្វាន់ជូនដល់បុគ្គលឆ្នើមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

2020-08-12 15:44:59 cri

ថ្ងៃទី១១ ខែសីហា  ​លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន​បាន​ចុះហត្ថលេខាលើក្រិតក្រម ស្តីពីការ​​ប្រគល់រង្វាន់​​ជូន​ដល់​បុគ្គល​ឆ្នើម​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ក្នុងប្រទេសចិន។

ប្រទេសចិននឹង​ប្រគល់រង្វាន់​ដល់​បុគ្គល​ឆ្នើម​ ​សមូហភាព​ស្នើម​ សមាជិក​បក្ស​កុម្មុយនិស្ត​ចិន​ដ៏ដ្នើម​ទូទាំង​ប្រទេស​និងសាខាបក្ស​មូលដ្ឋាន​ដ៏ឆ្នើម​ទូទាំង​ប្រទេស​ចិន​ ដែលបាន​ខិតខំតស៊ូ​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​ទូទាំង​ប្រទេស​ចិន​​។ នឹងប្រគល់គ្រឿងឥស្សរិយយស​សាធារណរដ្ឋប្រជាមានិតចិនជូនលោក​Zhong Nanshan នឹងប្រគល់មេដៃកិត្តិនាមជាតិចិនជូនលោកZhangBoli​លោក Zhang Dingyuនិងលោកស្រីChenWei៕​

 

 

- ​ក្រសួងការបរទេស​ចិន​បង្ហាញថា​ ​ការ​ស្វែងរក​សន្តិភាព​និង​ការអភិវឌ្ឍ​ ជំរុញ​កិច្ចសហប្រតិបត្តិការ​ជា​សេចក្តីប្រាថ្នា​រួម​របស់​ប្រទេសចិន​និង​បណ្តាប្រទេសអាស៊ាន​។

- ​ឥស្សរជន​នៃ​ប្រទេស​ជា​ច្រើន​សង្ឃឹមថា​ ​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​អាមេរិក​អាច​វិល​ត្រឡប់​ទៅរក​​ផ្លូវ​អភិវឌ្ឍន៍​ដោយ​ស្ថិរភាព​និង​រឹង​មាំ​វិញ។

- ​កាសែតហិរញ្ញវត្ថុ​អង់គ្លេស​បង្ហាញថា​ ​កម្រិត​ពឹង​ផ្អែក​របស់​ឧស្សាហកម្ម​បច្ចេកវិទ្យា​​អាមេរិក​ចំពោះ​ប្រទេស​ចិន​ត្រូវ​បាន​វាយតម្លៃ​ទាបពេក​។

- ​អ្នក​ទទួល​ខុសត្រូវ​នៃ​កងទ័ព​រក្សា​​សន្តិភាព​នៃ​អង្គការ​សហប្រជាជាតិ​កោតសរសើរ​ចំពោះ​កងទ័ព​បោសសម្អាត​មីន​​របស់​ប្រទេស​ចិន​។

- កុមារ​ចំនួន​៣សែន៨ម៉ឺន​នាក់​នៅ​អាមេរិក​ឆ្លង​ជំងឺ​កូវីដ១៩​ ​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ទី​មួយ​​របស់​រុស្ស៊ី​ត្រូវ​​បាន​​ចុះបញ្ជី​ឱ្យ​ផលិត​។
 

អ្នកបកប្រែ:劉妍
ប្លុកពិសេស