李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រឿង​រ៉ាវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​របស់​ជន​បរទេស​នៅ​ប្រទេស​ចិន​ដែលនិយាយអំពី​ហាង​​លក់​នំ​ខេក​របស់​ លោក​​ វូ ជឹង ជនជាតិអាល្លឺម៉ង់ម្នាក់នៅប្រទេស​ចិន

2020-08-12 09:02:33 cri

នៅ​ក្រុង​ឆាង​សាខេត្តហ៊ូ​ណាន​ប្រទេស​ចិន​ មាន​ហាង​លក់​នំខេកតូច​មួយ​ បានដំណើរ​ការ​ជាង​៩​ឆ្នាំ​ហើយដែលមិនរកប្រាក់​ចំណេញសោះ​  ​ ថៅ​កែ​របស់ហាងលក់នំខេកនេះ​ជា​ជន​ជាតិអាល្លឺម៉ង់​ លោក​ ឈ្មោះ​ វូជឹងយុង ​មាន​អាយុជាង​៥០​ឆ្នាំ​ លោកអាច​និយាយ​ភាសា​ចិន​ដោយ​ស្ទាត់​មាត់​​ ហើយ​ក៏​អាច​និយាយ​ភាសា​តំបន់​ហ៊ូណាន​ខ្លះ​ដែរ។

រយៈពេល​១៨​ឆ្នាំ​មុន​ លោក​​ វូ ជឹង យុង​ និង​ភរិយារបស់​លោក​បានចាកចេញពីប្រទេស​អាល្លឺម៉ង់ដែ​លមានការងារល្អនិងស្ថិរភាពនៅកន្លែងនោះ ​មក​ដល់ក្រុងឆាង​សា​ប្រទេស​ចិន​ដើម្បី​ជួយ​កុម៉ារ​​មាន​បញ្ហាខ្សោយ​ការស្តាប់​​ ។ក្នុងអំឡុងពេល១៨​ឆ្នាំ លោក​និង​ភរិយា​បា​ន​ជួយ​កុមារ​មាន​បញ្ហា​ខ្សោយ​ការ​ស្តាប់​​ជិត​៥០០​នាក់​ ដែលបង្រៀន​ពួក​គេ​និយាយ ជួយពួក​គេចូល​​សាលារៀន​។

រឿង​រ៉ាវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​របស់​ជន​បរទេស​នៅ​ប្រទេស​ចិន​ដែលនិយាយអំពី​ហាង​​លក់​នំ​ខេក​របស់​ លោក​​ វូ ជឹង ជនជាតិអាល្លឺម៉ង់ម្នាក់នៅប្រទេស​ចិន_fororder_1

កាលពីឆ្នាំ​២០១១​ លោក​វូ ជឹង យុង បានសម្រេចបើកហាងលក់នំខេក​មួយដើម្បី​បង្រៀន​អ្នក​មាន​​បញ្ហាខ្សោយ​​ការស្តាប់ធ្វើនំ លោក​បាន​និយាយ​ថា​ ប្រសិន​បើ​អាច​បង្រៀន​អ្នក​មាន​បញ្ហា​ខ្សោយ​ការស្តាប់ក្តាប់​ជំនាញ​ម្យ៉ាង នោះ ​​ជីវភាព​របស់​ពួក​គេ​ប្រហែល​និង​ងាយ​ស្រួល​បន្តិច​ ។

លោក​វូ ជឹង យុង បាន​ប្រាប់អ្នក​សារព័ត៌មាន​​​ថា ​អស់រយៈពេលជាច្រើនឆ្នាំកន្លង​មកហាង​នំខេក​នេះ​បានដំណើរការមិនរកប្រាក់​ចំណេញ​ទេ ហើយលោក​មិន​ដែល​គិត​ថា​ពី​ការ​បោះ​​បង់​ទេ​លោក​ចង់​ប្រកាន់​ខ្ជាប់​តទៅទៀត​។

សូម​បញ្ជាក់​ថា​ ក្នុង​អំឡុង​ពេល​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​ឆ្នាំ​នេះ​  ហាង​លក់​នំខេកនេះ​បាន​​​ខាត​លុយ​រហូត​ តែ​លោក​មិន​បានបញ្ចេញ​បុគ្គលិក​ណាម្នាក់​​ទេ​ ហើយនំក៏​មិន​ឡើងថ្លៃ​ដែរ​ ពិព្រោះ​លោក​ព្រួយ​បារម្ភ​ថាបុគ្គលិករបស់​លោកប្រហែល​​មិន​ងាយ​រក​ការងារ​នៅ​កន្លែង​ផ្សេងទៀត​៕

រឿង​រ៉ាវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​របស់​ជន​បរទេស​នៅ​ប្រទេស​ចិន​ដែលនិយាយអំពី​ហាង​​លក់​នំ​ខេក​របស់​ លោក​​ វូ ជឹង ជនជាតិអាល្លឺម៉ង់ម្នាក់នៅប្រទេស​ចិន_fororder_2

រឿង​រ៉ាវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​របស់​ជន​បរទេស​នៅ​ប្រទេស​ចិន​ដែលនិយាយអំពី​ហាង​​លក់​នំ​ខេក​របស់​ លោក​​ វូ ជឹង ជនជាតិអាល្លឺម៉ង់ម្នាក់នៅប្រទេស​ចិន_fororder_3

 

អ្នកបកប្រែ:李展精
ប្លុកពិសេស