郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖តបតវិញ!ប្រទេសចិនគាំទ្រយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរ

2020-08-12 16:08:51 cri

 ក្រសួង​ការ​បរទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​១០​ខែ​សីហា​ថា ប្រទេសចិន​សម្រេច​អនុវត្ត​ការ​ដាក់ទណ្ឌកម្ម​ភ្លាមៗទៅលើ​ឥស្សរជន​​អាមេរិក​ចំនួន​​១១រូប​ដែល​មាន​សកម្មភាព​​យ៉ាង​អាក្រក់លើ​បញ្ហា​ពាក់ព័ន្ធ​ហុងកុង។ នេះគឺ​ជា​ការ​ឆ្លើយតបចំពោះ​​ទង្វើខុសឆ្គងរបស់​អាមេរិក​ដែល​ដាក់ទណ្ឌកម្មទៅ​លើ​មន្រ្តីចំនួន​១១​រូប​នៃ​ស្ថាប័នរដ្ឋាភិបាលមជ្ឈិម​​ចិន​និង​តំបន់​រដ្ឋ​បាល​ពិសេសហុងកុង។១១រូប​ទល់​នឹង​១១រូប ការ​តបតវិញស្មើ​គ្នា​របស់​ភាគី​ចិន​សមហេតុ​សមផល ត្រឹម​ត្រូវ​និង​ប្រកប​ដោយ​ភាព​ចាំបាច់ ហើយ​​បាន​បញ្ចេញ​សញ្ញាយ៉ាង​ច្បាស់លាស់​ដែលមិន​ខ្លាច​ការគំរាម​កំហែង​និង​បំភិត​បំភ័យរបស់ភាគី​អាមេរិកនិង​គាំពារ​យ៉ាង​មុតមាំ​នូវ​អធិប​តេយ្យភាព​ជាតិ​និង​សេចក្តី​ថ្លៃថ្នូរ។

#CCFR Comment#បទវិភាគ៖តបតវិញ!ប្រទេសចិនគាំទ្រយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរ_fororder_08121

      បើ​មើល​ពី​បញ្ជី​ឈ្មោះ​ដាក់​ទណ្ឌកម្ម​របស់ភាគី​ចិន​ច្បាប់​នេះអាច​ឃើញ​ថា ជា​យូរ​យារ​ណាស់​មក​ហើយ សមាជិក​រដ្ឋសភា​អាមេរិកនិង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​ក្រៅ​ផ្លូវ​ការ​អាមេរិក​មួយ​ចំនួន​ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​បញ្ជី​នេះបាន​ជ្រៀត​ជ្រែក​កិច្ច​ការ​ហុង​កុង​យ៉ាង​គឃ្លើន មួល​បង្កាច់​គោល​នយោបាយ “ប្រទេសមួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ” លើក​ទឹក​ចិត្ត​និង​ផ្តល់​ការ​គាំទ្រ​ដល់​ពួក​ឧទ្ធាម​ជ្រុល​និយម ក៏​ដូច​ជា​បំផ្លិចបំផ្លាញទាំង​ចំហដល់​វិបុល​ភាព​និង​ស្ថិរភាព​របស់​ហុង​កុងផង​ដែរ។ឧទាហរណ៍​ដូច​ជា ​សមាជិក​សភាជាន់​​ទាប​អាមេរិកលោក​Marco Rubioដែលប្រឆាំង​នឹង​ចិន​ហួសពេក​គឺ​ជា​អ្នក​ផ្តើម​គំនិត​នូវ​អ្វី​ដែល​ហៅថា”សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​របស់​ហុង​កុង”។ ក្នុង​អំឡុង​ពេលកើត​មាន​ភាព​រកាំ​រកូស​ស្តីពី​ការ​ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ច្បាប់​ហុងកុង​កាលពី​ឆ្នាំ​២០១៩ លោក​Ted​ Cruz​និងលោក​ Josh Hawleyសមាជិក​ព្រឹទ្ធសភា​អាមេរិកជា​ដើមប្រញាប់​រូតរះទៅ​កាន់​ហុងកុង ដើម្បីយក​សាំង​មក​ចាក់​លើ​ភ្លើង ពួក​គេបានឃោសនាយ៉ាង​គឃ្លើន​នូវ​កម្លាំង​ហិង្សា​ ហើយ​គ្រវីទង់​ជួយ​ពួក​ឧទ្ធាម​ជ្រុល​និយម​ស្រែក​បន្ទរ។

      ប្រទេស​ចិន​​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សមាជិក​រដ្ឋសភា​អាមេរិកនិង​អ្នក​ទទួល​ខុស​ត្រូវ​នៃ​អង្គការ​ក្រៅ​ផ្លូវ​ការ​អាមេរិក​មួយ​ចំនួន​​លើក​នេះ ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្នុង​បញ្ហា​សំខាន់​ៗ​ដែល​ពាក់​ព័ន្ធ​ដល់​អធិបតេយ្យភាព សន្តិសុខ​និង​ផល​ប្រយោជន៍​អភិវឌ្ឍន៍​របស់​ប្រទេស​ជាតិ ប្រទេស​ចិន​មិន​បន្ធូរ​បន្ថយ​គោល​ជំហរ​ជា​ដាច់ខាត។

      ការ​ដាក់​ចេញ​វិធានការ​តបតវិញ​របស់​ប្រទេស​ចិន​ក៏​ជា​ទង្វើ​ត្រឹម​ត្រូវ​ដើម្បី​គាំពារ​ភាព​ប្រជាធិបតេយ្យ​នៃ​ទំនាក់​ទំនង​អន្តរជាតិ​ផង​ដែរ ។ ច្បាប់​សន្តិសុខ​ជាតិ​នៅ​ហុង​កុង​បាន​បង្កើត​និង​ធ្វើ​ឱ្យ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធ​ច្បាប់​និង​យន្តការ​អនុវត្ត​សម្រាប់​គាំពារ​សន្តិសុខ​ជាតិ​នៅ​តំបន់​រដ្ឋបាល​ពិសេសហុង​កុងដែល​ជា​ជំហាន​គន្លឹះ​សម្រាប់​ជំរុញឱយ​ហុង​កុង​ទប់​ស្កាត់​អំពើ​ហិង្សា​និង​អភិវឌ្ឍ​ប្រកប​ដោយ​ស្ថិរភាព។ ការ​តបតវិញស្មើ​គ្នា​របស់​ភាគី​ចិន​មិន​គ្រាន់​តែ​ជា​ការ​គាំពារ​អធិបតេយ្យភាពនិង​សេចក្តីថ្លៃ​ថ្នូរ​របស់​ប្រទេស​ជាតិ​ប៉ុណ្ណោះ ថែម​ទាំង​ក៏​បាន​បង្ហាញ​ពី​ការ​ប្រកាន់​ខ្ជាប់ក្រមមូលដ្ឋាន​នៃ​ទំនាក់​ទំនង​អន្តរជាតិរបស់​ភាគី​ចិន​ទៀត​ផង៕

#CCFR Comment#បទវិភាគ៖តបតវិញ!ប្រទេសចិនគាំទ្រយ៉ាងមុតមាំនូវអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរ_fororder_08122

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស