鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្ត្រីអង្គការអន្តរជាតិ៖ ទំនាក់ទំនងភាពជាដៃគូរវាងអាហ្វ្រិកនិងចិនជាការធានាដ៏សំខាន់នៃការយកឈ្នះលើការរាលដាលនៃជំងឺកូវីដ19នៅអាហ្វ្រិក

2020-08-12 14:41:50

      ថ្ងៃទី ១១ ខែសីហា ​ក្រុម​​ប្រេសិត​​ចិនប្រចាំ​អាហ្វ្រិក​និង​​គណៈកម្មាធិការ​​សេដ្ឋកិច្ច​អាហ្វ្រិក​នៃ​អង្គការ​សហប្រជាជាតិ​បាន​រួមគ្នា​បើកធ្វើ​​កិច្ចប្រជុំ​តាម​អនឡាញ​ស្តីពី​ការសហការគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ19​។ ​មន្ត្រី​គ្រប់​រូប​​ដែល​ចូលរួម​​កិច្ចប្រជុំ​​​បាន​ឯកភាពថា  ​កិច្ចសហប្រតិបត្តិការ​និង​សាមគ្គីភាព​រវាង​ទ្វីប​អាហ្វ្រិក​និង​ប្រទេសចិន​​ជា​ការធានា​ដ៏សំខាន់​​សម្រាប់​អាហ្វ្រិក​​​យកឈ្នះ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការរាលដាល​នៃ​ជំងឺ​កូវីដ​19​។

      ​បន្ទាប់ពី​អាហ្វ្រិក​បាន​ផ្ទុះ​រីក​រាលដាល់​ជំងឺ​កូវីដ​19 ​ប្រទេសចិន​បាន​​ផ្តល់​​ជំនួយ​ឧបត្ថម្ភ​​​ផ្ទាល់​មុនគេ​ដោយបាន​​ផ្តល់​​​ជំនួយ​ឧបត្ថម​ជា​សម្ភារៈ​ប្រយុទ្ធ​ជំងឺ​ឆ្លង​ជា​ច្រើន​ដង​ដល់​សហភាព​អាហ្វ្រិក​និង​បណ្តាប្រទេស​អាហ្វ្រិក​ ​ព្រមទាំង​​ចាត់បញ្ជូន​ក្រុម​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​​​​ទៅ​កាន់​​អាហ្វ្រិក​ និងបាន​ចែករំលែក​និង​ផ្លាស់ប្តូរ​នូវ​​​បទពិសោធន៍​ព្យាបាល​ជំងឺ​កូវីដ19​របស់​ខ្លួន​ដោយ​គ្មាន​​លាក់លៀម​ជាមួយ​គូភាគី​​។​

      លោកស្រី Vera Songwe ​អគ្គលេខាធិការ​នៃ​​គណៈកម្មាធិការ​សេដ្ឋកិច្ច​អាហ្វ្រិក​នៃ​អ.ស.ប.​បាន​កោតសរសើរ​ខ្ពស់​ចំពោះ​ការគាំទ្រ​របស់​ចិន​ក្នុង​ការជួយអាហ្វ្រិក​ប្រយុទ្ធប្រឆាំង​នឹង​ការរាលដាល​នៃ​ជំងឺកូវីដ19​។ ​លោកស្រីបាន​វាយតម្លៃ​ថា  ​​ទំនាក់ទំនង​រវាង​អាហ្វ្រិក​និង​ចិន​បាន​ជួយ​ដល់​​ទ្វីប​អាហ្វ្រិក​ឱ្យ​​​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​​​ក្នុងការទប់ទល់​នឹង​​ការរាលដាល​នៃ​ជំងឺ​កូវីដ19​៕​​​​

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស