郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកសារព័ត៌មានបរទេសត្រូវអនុញ្ញាតឱ្យចូលក្នុងវិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហាន ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសក្រុងវូហានបានថ្លែងថា ពួកយើងត្រូវគេចាត់ទុកជាអ្នករងទោសឱ្យអ្នកដទៃ

2020-08-12 15:32:59 cri

   ថ្ងៃទី ៧​ខែ​សីហា ក្រុម​ហ៊ុនវិទ្យុ​ផ្សា​យ​សំឡេងទូទាំង​ប្រទេស​អាមេរិក​NBC បាន​ក្លាយជា​ប្រព័ន្ធ​សារព័ត៌មាន​ទី​មួយ​ដែល​ត្រូវ​អនុញ្ញាតឱ្យ​ចូល​ក្នុ​ងវិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​វីរុស​នៃ​ក្រុង​វូហាន​ ប្រទេស​ចិន​ ហើយ​បាន​យក​​បទ​សម្ភាសន៍​ជា​មួយ​លោកស្រី WangYanyi ប្រធាន​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រា​វវីរុស​ក្រុង​វូហាន ។

  ពេល​ផ្តល់​បទ​សម្ភាសន៍ លោកស្រី Wang Yanyi បាន​ថ្លែង​ថា លោកស្រី​និង​បុគ្គលិក​ការងារ​ផ្សេង​ទៀត​នៃ​បន្ទប់​ពិសោធន៍បាន​ជួប​ប្រទះ​នូវ​រឿង​​អយុតិ្តធម៌​ ។

    លោកស្រី Wang Yanyi បានលើក​ឡើង​ថា ក្នុង​ដំណើរ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​ឆ្លង​នៅ​ទូទាំង​ពិភពលោក វិទ្យាស្ថា​ន​សិក្សា​ស្រាវជ្រាវវីរុស​ក្រុង​វូហាន​ទទួល​បាន​វិវឌ្ឍ​វីកចម្រើន​ដ៏​សំខាន់​ ដូចជា​ពួក​គេ​ជា​ក្រុម​ការងារ​ក្នុង​ចំណោម​ក្រុម​ការងារ​ដែល​បាន​រក​ឃើញ​មុ​ន​គេ​បង្អស់​​​នូវ​លំដាប់​ហ្សែននៃ​វីរុស​កូវីដ​១៩ ហើយ​បាន​ចែក​រំលែក​ជា​មួយ​​ពិភពលោកទាំងមូល​ ។ ប៉ុន្តែ ជាការសោកស្តាយណាស់ ពួក​គេ​ត្រូវ​ចាត់​ទុកជា​អ្នក​រង​ទោស​ឱ្យ​អ្នក​ដទៃ​ក្នុង​បញ្ហា​ប្រភព​ដើម​របស់​វីរុស​ ។

      លោកស្រីបាន​ថ្លែង​ទៀត​ថា ពេល​បាន​និង​កំពុង​ធ្វើ​ការងារសិក្សា​ស្រាវ​ជ្រាវ​ដើម្បី​ទប់​ទល់​នឹង​វីរុស មិន​ថា​មនុស្ស​ណា​ក៏​ដោយ​ បើសិនជា​ត្រូវ​គេ​ចោទ​ប្រកាន់​ដោយគ្មាន​ហេតុផល​និងក្នុង​​ចេតនា​អាក្រក់​ សុទ្ធ​តែ​នឹង​មាន​អារម្មណ៍​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ។

    លោកស្រី Wang Yanyi បាន​ចង្អុល​បង្ហាញ​ថាក្នុង​សភាពការណ៍​គ្មាន​ភស្តុតាង​ទាល់​តែ​សោះ ក៏​មាន​មនុស្សមួយ​ចំនួន​តូចបាន​ថ្កោល​ទោស​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវវីរុស​ក្រុង​វូហាន​ថា បាន​បង្កើត​វីរុស​និងឆ្លង​វីរុស​ទៅ​កាន់​ខាងក្រៅ ពាក្យ​សំដីបែប​នេះ​មិន​សមស្រប​នឹង​ការ​ពិត​ជាក់​ស្តែង​ទាល់​តែ​សោះ ។

    លោក​ស្រីបានថ្លែងទៀត​ថា អ្នក​វិទ្យាសាស្ត្រ​នៃ​វិទ្យាស្ថាន​សិក្សា​ស្រាវ​ជ្រាវ​វីរុស​ក្រុង​វូហានសុទ្ធ​តែ​មិន​បាន​ឆ្លង​វីរុស​កូវីដ​១៩ទេ ព្រម​ទាំងគូសបញ្ជាក់ថា កក្តា​នយោបាយ​មិន​​ត្រូវ​រំខាន់ដល់​ការ​ងារស្វែងរកប្រភពនៃ​វីរុស​កូវីដ១៩​នោះ​ទេ ៕

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស