鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#AboutXi លោកស៊ីជីនភីងបានសង្កត់ធ្ងន់ជាថ្មីម្តងទៀត៖ ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវទង្វើខ្ជះខ្ជាយម្ហូបអាហារ បណ្តុះបណ្តាលទំលាប់សន្សំសំចៃ

2020-08-12 15:17:29

ពេលថ្មីៗនេះ ​លោក ស៊ី ជីនភីង ប្រធាន​រដ្ឋ​ចិន​​បាន​ផ្តល់​អនុសាសន៍​​សំខាន់​អំពី​ការ​ទប់ស្កាត់​​យ៉ាង​ម៉ឺងម៉ាត់​​​នូវ​ទង្វើ​ខ្ជះខ្ជាយ​ម្ហូប​អាហារ​។លោកបាន​សង្កត់​ធ្ងន់ថា  ​​ត្រូវ​​មាន​មនៈសិការ​ស្តីពី​​​ហានិភ័យ​ចំពោះ​​​​សន្តិសុខ​ស្បៀងអាហារ​ ​ជាពិសេសឆ្នាំ​នេះ​​វិបត្តិ​កូវីដ​19​បាននិងកំពុង​​រាលដាល​នៅ​​​ពិភពលោក​​ ការនេះ​កាន់តែ​​ដាស់តឿន​​យើង​ឱ្យ​​​យកចិត្ត​ទុកដាក់​លើ​បញ្ហានេះ​។

លោក ស៊ី ជីនភីង បាន​សង្កត់ធ្ងន់ថា  ​ត្រូវបង្កើន​​ការដាក់តែង​ច្បាប់​ពាក់ព័ន្ធ ​ពង្រឹង​ការត្រួតពិនិត្យ​ ​ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ​​និង​បង្កើន​ការងារ​អប់រំ​ផ្សព្វផ្សាយ​ជាទូទៅ​ថែមមួយ​​ទៀត​ក្នុង​ប្រទេស​ ​ជួយ​ប្រជាពលរដ្ឋ​បណ្តុះបណ្តាល​​ទំលាប់​សន្សំ​សំចៃ​ ​​ដើម្បី​បង្កើត​បរិយាកាស​សាធារណៈ​ក្នុង​​សង្គម​​ដែល​ចាត់ទុក​ការខ្ជះខ្ជាយ​ជា​ការគួរឱ្យ​អាមាស ​ការសន្សំ​សំចៃ​ជា​ការមាន​កិត្តិយោស​។​

លោក ស៊ី ជីនភីង តែងតែ​យកចិត្តទុកដាក់​ខ្ពស់​​លើ​សន្តិសុខ​ស្បៀងអាហារ​ ​លោកបាន​ផ្តួចផ្តើម​ថា​ត្រូវ​ខិតខំ​សន្សំសំចៃ​ ​ប្រឆាំង​នឹង​ការខ្ជះ​ខ្ជាយ​ ​ព្រមទាំង​ជំរុញ​ឱ្យ​​អប់រំ​ក្មេងៗ​និង​សិស្សានុសិស្ស​​ត្រូវ​មាន​​​គុណធម៌​ដែល​​សន្សំ​សំចៃ​និង​ឧស្សាព្យាយាម​ ​។

សូមបញ្ជាក់ថា ​ចាប់ពី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី18​មក ​គ្រប់ទីកន្លែង​របស់​ចិន​បាន​ចាត់វិធានការជា​​ច្រើន​​ ខិតខំ​​ដោះស្រាយ​បញ្ហា​ខ្ជះខ្ជាយ​ ជាពិសេស​​ទង្វើ​ខ្ជះខ្ជាយ​ម្ហូបអាហារ​ដែលប្រើ​ថវិការជាតិ​ដែល​ប្រជាជន​ប្រឆាំង​​យ៉ាង​ខ្លាំង ​បានត្រូវ​ទប់ស្កាត់​ដោយមាន​ប្រសិទ្ធភាព៕​​​

#AboutXi លោកស៊ីជីនភីងបានសង្កត់ធ្ងន់ជាថ្មីម្តងទៀត៖ ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវទង្វើខ្ជះខ្ជាយម្ហូបអាហារ បណ្តុះបណ្តាលទំលាប់សន្សំសំចៃ_fororder_1 反對浪費 kh

#AboutXi លោកស៊ីជីនភីងបានសង្កត់ធ្ងន់ជាថ្មីម្តងទៀត៖ ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវទង្វើខ្ជះខ្ជាយម្ហូបអាហារ បណ្តុះបណ្តាលទំលាប់សន្សំសំចៃ_fororder_2 反對浪費

#AboutXi លោកស៊ីជីនភីងបានសង្កត់ធ្ងន់ជាថ្មីម្តងទៀត៖ ទប់ស្កាត់យ៉ាងម៉ឺងម៉ាត់នូវទង្វើខ្ជះខ្ជាយម្ហូបអាហារ បណ្តុះបណ្តាលទំលាប់សន្សំសំចៃ_fororder_3 反對浪費​kh

 

អ្នកបកប្រែ:鄧倩
ប្លុកពិសេស