孫玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR ​Comment#​បទវិភាគ៖​វាយទម្លុះ​៥លាននាក់! ​ចំនួនអ្នក​ឆ្លងជំងឺកូវីដ​១៩នៅ​សហរដ្ឋអាមេរិក​កឺគួរឱ្យ​ភ្ញាក់ផ្អើល​ ប្រព័ន្ធ​សារព័ត៌មាន​ថ្លែងថា ​សហរដ្ឋអាមេរិក​ធ្វើការងារមិន​គ្រប់គ្រាន់​ក្នុងវិស័យ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​​

2020-08-12 14:40:17 cri

#CCFR ​Comment#​បទវិភាគ៖​វាយទម្លុះ​៥លាននាក់! ​ចំនួនអ្នក​ឆ្លងជំងឺកូវីដ​១៩នៅ​សហរដ្ឋអាមេរិក​កឺគួរឱ្យ​ភ្ញាក់ផ្អើល​ ប្រព័ន្ធ​សារព័ត៌មាន​ថ្លែងថា ​សហរដ្ឋអាមេរិក​ធ្វើការងារមិន​គ្រប់គ្រាន់​ក្នុងវិស័យ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​​_fororder_美國應對疫情1

    តាម​ទិន្នន័យស្ថិតិថ្មី​បំផុតអំពីជំងឺ​កូវីដ១៩ដែល​ប្រកាស​ដោយ​សកលវិទ្យាល័យ ​Johns ​Hopkins ​របស់​អាមេរិក​ឱ្យដឹងថា​ គិតមកទល់​ថ្ងៃទី៩ខែ​សីហា ​ករណី​ឆ្លង​ជំងឺកូវីដ១៩​នៅ​សហរដ្ឋអាមេរិក​មានចំនួន​សរុប​លើសពី​៥លាន​៥ម៉ឺននាក់ ​ហើយចំនួន​អ្នកស្លាប់​សរុបគឺ​១សែន​៦ម៉ឺន២​ពាន់នាក់ ។

    ទីភ្នាក់ងារ​ព័ត៌មាន ​CNN ​ផ្សាយដំណឺង​ឱ្យដឹងថា ​ករណី​ឆ្លង​ជំងឺកូវីដ១៩​នៅសហរដ្ឋអាមេរិក​បានឡើងដល់​១ភាគ៤នៃ​ចំនួន​​ករណី​ឆ្លង​ជំងឺកូវីដ១៩​សរុប​នៅ​ទូទាំង​ពិភពលោក ​ហើយ​សហរដ្ឋអាមេរិក​ក៏ជាប្រទេស​ដែលមាន​​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩​ច្រើនបំផុត​លើ​ពិភពលោកដែរ ។

    តាមទិន្នន័យ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​បានប្រកាស​ឱ្យដឹងថា ​គិតជាមធ្យម​ ក្នុងចំណោម​រាល់​ជនជាតិ​អាមេរិក​​៦៦នាក់ ​ក៏មានម្នាក់​ឆ្លងជំងឺកូវីដ​១៩ដែរ ។​ បច្ចុប្បន្ននេះ ​ករណី​​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩​នៅសហរដ្ឋអាមេរិក​សរុប​បានលើសពី​១សែន៦ម៉ឺន​២ពាន់​នាក់ ​ប្រហែល​ត្រូវជា​២២,៤ភាគរយ​នៃករណី​​ស្លាប់សរុប​លើទូទាំង​ពិភពលោក ។

#CCFR ​Comment#​បទវិភាគ៖​វាយទម្លុះ​៥លាននាក់! ​ចំនួនអ្នក​ឆ្លងជំងឺកូវីដ​១៩នៅ​សហរដ្ឋអាមេរិក​កឺគួរឱ្យ​ភ្ញាក់ផ្អើល​ ប្រព័ន្ធ​សារព័ត៌មាន​ថ្លែងថា ​សហរដ្ឋអាមេរិក​ធ្វើការងារមិន​គ្រប់គ្រាន់​ក្នុងវិស័យ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​​_fororder_美國應對疫情2

    បណ្ឌិត ​Peter Hotez ​សាស្ត្រាចារ្យ​និងជា​ប្រធានផ្នែក​វេជ្ជសាស្ត្រ​​ត្រូពិក​នៃវិទ្យាស្ថាន​វេជ្ជសាស្ត្រ ​Baylor ​របស់​សហរដ្ឋអាមេរិក​បានថ្លែងថា ​ពិតមែនតែ​សភាពការណ៍​ជំងឺកូវីដ១៩​នៅ​សហរដ្ឋអាមេរិក​មាន​ភាពធ្ងន់ធ្ងរ​អ៊ីចឹង ​​ប៉ុន្តែរដ្ឋាភិបាល​អាមេរិក​បានធ្វើ​ការងារ​មិន​គ្រប់គ្រាន់ទេ​ក្នុង​វិស័យ​ទប់ស្កាត់​ការរាតត្បាតនៃ​វីរុសជំងឺ​កូវីដ១៩ដែរ​ ។ លោក​ថ្លែងថា ​រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ដោយ​គ្រប់ជ្រុងជ្រោយ​ក្នុងវិស័យ​ទប់ស្កាត់​ការរាតត្បាតនៃ​វីរុសជំងឺកូវីដ១៩ ​ត្រូវ​អនុវត្តតាម​ផែនការ​ដោយ​ឈរលើ​មុំរដ្ឋាភិបាល​​សហព័ន្ធ ​​មានតែធ្វើ​អ៊ីចឹង​ ដល់ខែតុលា​ សភាពការណ៍​នៃជំងឺកូវីដ១៩​នៅរដ្ឋនានា​ទើបអាច​មាន​លទ្ធភាព​បន្ធូរ​បន្ថយ ។

    តាម​ការព្យាករណ៍​ជាគំរូដែល​វិទ្យាស្ថាន​សិក្សាស្រាវជ្រាវ​សុខភាពនិង​ការវាយតម្លៃ​នៃសកលវិទ្យាល័យ​វ៉ាស៊ីនតោន​បាន​បង្ហាញថា ​ដល់ថ្ងៃទី១​ខែធ្នូ ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ១៩​នៅ​សហរដ្ឋអាមេរិក​ប្រហែលនឹង​ឡើងដល់​៣សែននាក់ ។

#CCFR ​Comment#​បទវិភាគ៖​វាយទម្លុះ​៥លាននាក់! ​ចំនួនអ្នក​ឆ្លងជំងឺកូវីដ​១៩នៅ​សហរដ្ឋអាមេរិក​កឺគួរឱ្យ​ភ្ញាក់ផ្អើល​ ប្រព័ន្ធ​សារព័ត៌មាន​ថ្លែងថា ​សហរដ្ឋអាមេរិក​ធ្វើការងារមិន​គ្រប់គ្រាន់​ក្នុងវិស័យ​ប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ១៩​​_fororder_美國應對疫情3

    លោក ​Bill Gates ​ក៏បានថ្លែង​នៅពេល​ផ្តល់​បទសម្ភាសន៍ថា​ អ្វីដែលគួរឱ្យ​ភ្ញាក់ផ្អើល​គឺ រដ្ឋាភិបាល​អាមេរិក​មិនបាន​ដោះស្រាយ​បញ្ហាធ្វើ​តេស្តវីរុស​ជំងឺកូវីដ១៩​ជាប់រហូតមក​ ហើយ​ការតេស្ត​នាពេល​ឥឡូវនេះ​មាន​ភាពយឺត​យ៉ាវ​ណាស់ដែរ​ ។ លោក​ថ្លែងថា ​គ្មានប្រទេស​ណាមួយទេ​មានភាពច្របូក​ច្របល់ដូច​សហរដ្ឋអាមេរិក​​ ​។ សហរដ្ឋអាមេរិក​មានកំហុស​គ្រប់បែបយ៉ាង​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការរីករាលដាល​ជំងឺកូវីដ១៩​ បូករួមទាំង​កត្តា​ខាង​នយោបាយ​នោះ​គឺមានន័យថា​ សហរដ្ឋអាមេរិក​មិនដែល​ដាក់​បញ្ចូល​​ការធ្វើតេស្ត​ក្នុង​របៀបវារៈ​ទាល់តែ​សោះ ។

អ្នកបកប្រែ:孫玲玲
ប្លុកពិសេស