孔思琦
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កុមារអាមេរិកចំនួន៣៨ម៉ឺននាក់បានឆ្លងជំងឺកូវីដ១៩​​ ​​​ វ៉ា់ក់សាំងប្រឆាំង​ជំងឺ​កូវីដ១៩ដំបូងបង្អស់របស់ប្រទេសរុស៊្សីត្រូវបានចុះបញ្ជីឱ្យផលិត

2020-08-12 16:28:20 cri

 

សាកលវិទ្យាល័យ Johns Hopkins អាមេរិក(The Johns Hopkins University)បញ្ជាក់ថា៖គិតរហូតដល់ព្រឹកថ្ងៃទី១២ខែសីហា​​​ ​​​ ករណីឆ្លងជំងឺកូវីដ១៩នៅលើសកលលោកជិតដល់២០១៩ម៉ឺនករណី។សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានការរីករាលដាលខ្លាំងបំផុតនៅលើពិភពលោក ​​ដោយមានករណីឆ្លងចំនួន៥១៣ម៉ឺននាក់។

សមាគមកុមារអាមេរិកបានចេញផ្សាយរបាយការណ៍ថា​​​   ចាប់តាំងផ្ទុះពីជំងឺកូវីដ១៩ សហរដ្ឋអាមេរិកមានកុមារជាង៣៨ម៉ឺននាក់បានឆ្លងជំងឺកូវីដ១៩​​    ហើយចំនួនកុមារឆ្លងជំងឺកូវីដ១៩នៅសហរដ្ឋអាមេរិកបានកើនឡើងយ៉ាងឆាប់រហ័សក្នុងពេលថ្មីៗកន្លងទៅនេះ។

​​ថ្ងៃទី១១ខែសីហា  លោក Putin​ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា​​​​​​​​  ​ ​​​ វ៉ា់ក់សាំងជំងឺ​កូវីដ១៩ដែលត្រូវស្រាវជ្រាវនិងផលិតដោយប្រទេសរុស៊្សីបានបានត្រូវចុះបញ្ជីឱ្យផលិតហើយ កូនស្រីរបស់លោកក៏បានចាក់វ៉ាក់សាំងហើយមានសុខភាពធម្មតា   សង្ឃឹមថានឹងអាចផលិក្នុងទ្រង់ទ្រាយធំនាពេលដ៏ខ្លីខាងមុន ។

ថ្ងៃទី១១ខែសីហា​​​   ចំនួនករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅប្រទេសជប៉ុនមាន៦៩៦ករណី​​   សរុបជាង៥ម៉ឺងករណី។

ថ្ងៃទី១១ខែសីហា​​​​​​​​    ចំនួនករណីឆ្លងជំងឺកូវីដ១៩ថ្មីនៅប្រទេសចិនមាន២៥ករណី៕

អ្នកបកប្រែ:孔思琦
ប្លុកពិសេស