劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ស្វែងរកសន្តិភាពនិងការអភិវឌ្ឍ ជំរុញកិច្ចសហប្រតិបត្តិការគឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន

2020-08-12 15:15:32 cri

    ក្នុង​ថ្ងៃ​រំលឹក​ខួបទី​៥៣នៃ​ការ​បង្កើត​សមាគម​អាស៊ាន ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​ប្រទេស​​អាស៊ាន​នានា​បាន​រួម​គ្នា​ចេញ​ផ្សាយ​«សេចក្តីថ្លែងការណ៍​ស្តីពី​ភាព​ចាំបាច

​​ដែល​គាំពារ​សន្តិភាព​និង​ស្ថិរភាព​នៅ​អាស៊ីអាគ្នេយ៍»។

ថ្ងៃទី១១ ខែសីហា ​លោក​ZhaoLijianអ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​ថ្លែងថា​ ប្រការ​​នេះ​បាន​បង្ហាញ​ម្តង​ទៀតថា​ ការ​​ស្វែងរក​សន្តិភាព​និង​ការអភិវឌ្ឍ ​ជំរុញ​កិច្ចសហប្រតិបត្តិការ​គឺ​ជា​សេចក្តីប្រាថ្នា​រួម​និង​តម្រូវការ​​ជាបន្ទាន់​នៃ​គ្រប់​ប្រទេស​ក្នុង​​តំបន់​ ​រួម​មាន​ទាំង​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​។ក្នុង​ឋានៈជា​ដៃគូ​សន្ទនា​សំខាន់​និង​ជា​ប្រទេស​ជិតខាង​ប្រកប​ដោយ​មេត្រីភាព​របស់​អាស៊ាន ​ប្រទេស​ចិន​គាំទ្រ​យ៉ាង​រឹង​មាំ​នូវ​ឋានៈគន្លឹះ​របស់​អាស៊ាន​ក្នុង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ រីករាយរួមជាមួយ​អាស៊ាន​ធ្វើឱ្យ​កិច្ចសន្ទនា​និង​កិច្ចសហប្រតិបត្តិការ​កាន់​តែ​ស៊ីជម្រៅ ​ធ្វើ​ឱ្យ​យន្តការ​តំបន់​មាន​សុក្រឹតភាព​ ​គាំពារ​ពហុនិយម​និង​សកលភាវូបនីយកម្ម ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​ទាំង​​ក្នុង​តំបន់​និង​ទូទាំង​ពិពលោក​ប្រកប​ដោយ​ប្រសិទ្ធភាព​ ជា​ពិសេស ​ដោះស្រាយឱ្យ​បាន​ល្អ​នូវ​បញ្ហា​ធំ​ទាំង​២​ គឺ​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ១៩​និង​ជំរុញ​ការ​អភិវឌ្ឍ​ ​ក្នុង​ន័យ​គាំពារ​ជាក់លាក់​នូវ​និន្នាការ​ដ៏​ល្អ​ប្រសើរ​នៃការ​អភិវឌ្ឍ​ដោយ​សន្តិភាព​៕

 

អ្នកបកប្រែ:劉妍
ប្លុកពិសេស