ពេលកន្លងទៅថ្មីៗនេះ វេបសាយកាសែតFinancial Timesអង់គ្លេសបានចុះផ្សាយអត្ថបទមួយចែងថា កម្រិតពឹងផ្អែកនៃវិស័យវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់អាមេរិកលើប្រទេសចិនត្រូវបានវាយតម្លៃទាបយ៉ាងខ្លាំង ។ ក្នុងនាមជាប្រទេសធំទាំងពីរផ្នែកបច្ចេកវិទ្យា ចិននិងអាមេរិកបានមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ បើសិនជាភាគីទាំងពីរផ្តាច់ទំនាក់ទំនង នោះនឹងនាំមកនូវការវាយប្រហារខាងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទៅលើក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារាប់រយសហគ្រាសរបស់អាមេរិក ។
អត្ថបទបានឧទ្ទេសនាមថា ក្រុមហ៊ុនAppleពឹងផ្អែកលើប្រទេសចិនជាមូលដ្ឋានផលិតកម្ម ក៏ជាទីផ្សារសំខាន់សម្រាប់ទាក់ទាញអតិថិជនថ្មីដែរ ។ ក្នុងចំណោមប្រាក់ចំណូលបានពីការលក់ដូរចំនួន ២៧ ម៉ឺនលានដុល្លារក្នុងមួយឆ្នាំ មាន ១ ភាគ ៥ មកពីប្រទេសចិន ។
សហគ្រាសផ្សេងទៀតរបស់អាមេរិកគឺពឹងផ្អែកលើប្រទេសចិនកាន់តែខ្លាំង ។ ដូចជាសហគ្រាសបន្ទះឈីបអាមេរិកចំនួន ៥ មានសហគ្រាសNVIDIA សហគ្រាសTexas Instruments សហគ្រាសQualcomm សហគ្រាសIntel និងសហគ្រាសBroadcom តម្លៃទីផ្សាររបស់ក្រុមហ៊ុនទាំងនេះសុទ្ធតែលើសពី ១០ ម៉ឺនលានដុល្លារ ប្រាក់ចំណូលបានមកពីការលក់ដូររបស់ពួកគេមានចន្លោះពី ២៥ ភាគរយដល់ ៥០ ភាគរយមកពីប្រទេសចិន ។
ពេលកន្លងទៅនេះ មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់អាមេរិកជាច្រើនសុទ្ធតែសង្កត់ធ្ងន់លើឧត្តមភាពរបស់ក្រុមហ៊ុនខ្លួននៅប្រទេសចិន ៕