徐曉霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ

2020-09-24 15:41:50 cri

    នាយប់ថ្ងៃ​ទី ២៣ ខែកញ្ញា លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ជួបសន្ទនា​តាមប្រព័ន្ធវីដេអូ​ជាមួយ​លោកគូធើរេស អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅក្រុងប៉េកាំង ។

លោកស៊ីជីនភីងជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ_fororder_1126532678_16008735019561n

    លោកស៊ីជីនភីង​បានសង្កត់ធ្ងន់ថា តាំងពី​បង្កើត​អង្គការ​សហប្រជាជាតិ​អស់រយៈពេល ៧៥ ឆ្នាំមក អង្គការ​នេះ​បាន​រួមចំណែក​យ៉ាងសំខាន់​ចំពោះ​សន្តិភាព​និង​ការអភិវឌ្ឍ​នៃពិភពលោក ។ ក្នុងនាមជា​សមាជិក​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រទេសចិននឹង​គាំទ្រ​យ៉ាងម៉ឺងម៉ាត់​ចំពោះ​អង្គការ​សហប្រជាជាតិ​ក្នុងការ​ដើរតួនាទី​ជាស្នូល​ក្នុង​កិច្ចការ​អន្តរជាតិ និងគាំទ្រ​យ៉ាងម៉ឺងម៉ាត់នូវ​ការងារ​របស់​អង្គការ​សហប្រជាជាតិ ។

    លោកស៊ីជីនភីង​បាន​លើកឡើងថា បច្ចុប្បន្ន ជំងឺកូវីដ១៩​នៅតែ​កំពុង​រីករាលដាល​នៅទូទាំងពិភពលោកដដែល ប្រទេសចិន​គាំទ្រ​ប្រព័ន្ធ​អង្គការ​សហប្រជាជាតិ ជាពិសេស​អង្គការ​សុខភាព​ពិភពលោក​ដើរតួនាទី​ដឹកនាំ​ដ៏សំខាន់ បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​រួមគ្នា​បង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង រួមគ្នា​បង្កើត​សហគមន៍​រួមវាសនា​សុខាភិបាល​មនុស្សជាតិ ។

    លោកស៊ីជីនភីង​បានថ្លែងថា ជំងឺឆ្លង​បាន​ធ្វើឱ្យ​កើតជា​បញ្ហាថ្មី​ជាច្រើន ប៉ុន្តែ​និយាយ​សរុបទៅ វាគឺជា​បញ្ហា​សន្តិភាព​និងការអភិវឌ្ឍ ។ ដូចនេះ​គួរ​ខិតខំ​កាត់បន្ថយ​ផលប៉ះពាល់​នៃជំងឺឆ្លង​ចំពោះ​សេដ្ឋកិច្ច​និង​ជីវភាព​ប្រជាជន សម្របសម្រួល​ធនធាន​​និងកម្លាំង​ពិភពលោក ជំរុញ​បណ្តាភាគី​ឱ្យ​ចាត់វិធានការ​ទាន់ពេល​និងខ្លាំងក្លា​ខាងការ​កាត់បន្ថយ​បំណុល​និង​បង្កើនជំនួយ​ឧបត្ថម្ភ​ជាដើម ជួយដល់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​បង្រួញ​គម្លាតរវាង​អ្នកមាន​និង​អ្នកក្រ ។

    លោកស៊ីជីនភីង​សង្កត់ធ្ងន់​ទៀតថា ប្រទេសចិន​បង្កើន​ការកសាង​អេកូបរិស្ថាន​របស់ខ្លួនផង និងរ៉ាប់រង​ទំនួលខុសត្រូវ​អន្តរជាតិ​ក្នុង​ការតទល់​នឹងបម្រែបម្រួល​អាកាសធាតុ​ដោយម្ចាស់ការ​ផងដែរ ខិតខំ​ថែរក្សា​ភពផែនដី​ដែលជា​ស្រុកកំណើត​រួម​របស់មនុស្សជាតិ រួមជាមួយ​បណ្តាប្រទេសនានា​កសាងផ្លូវសូត្រ​បៃតង​យ៉ាងសកម្ម ។

លោកស៊ីជីនភីងជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ_fororder_1126532678_16008735019581n

    ជាការ​ឆ្លើយតប លោកគូធើរេស​ថ្លែងថា បច្ចុប្បន្ន ពិភពលោក​កំពុងប្រឈមមុខនឹង​វិបត្តិនិង​បញ្ហាប្រឈម​ជាច្រើន ដូចជាការរាលដាល​នៃជំងឺឆ្លង បម្រែបម្រួល​អាកាសធាតុ​ជាដើម កាន់តែត្រូវការ​ពហុភាគីនិយមនិង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ កាន់តែ​ត្រូវការ​អង្គការសហប្រជាជាតិ​ដ៏ខ្លាំងក្លាមួយ ។ លោកបានថ្លែង​អំណរគុណ​ប្រទេសចិន​ដែល​បានផ្តល់​ការគាំទ្រ​យ៉ាងម៉ឺងម៉ាត់​ចំពោះ​ពហុភាគីនិយម​និង​អង្គការ​សហប្រជាជាតិ​ជាប់រហូតមក ។ លោកជឿជាក់ថា​ប្រទេសចិន​មានសមត្ថភាព​សម្រេច​ការអភិវឌ្ឍ​របស់ខ្លួន ព្រមទាំងរួមចំណែក​កាន់តែធំ​ចំពោះ​ពិភពលោក ៕

អ្នកបកប្រែ:徐曉霞
ប្លុកពិសេស