孫玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិនអបអរសាទរខួបទី៤០នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស លោកស៊ីជីនភីងគូសបញ្ជាក់ថា ត្រូវតែជំរុញកំណែទម្រង់និងការបើកទូលាយពីចំណុចចាប់ផ្តើមកាន់តែខ្ពស់

2020-10-14 16:01:25 cri

ចិនអបអរសាទរខួបទី៤០នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស លោកស៊ីជីនភីងគូសបញ្ជាក់ថា ត្រូវតែជំរុញកំណែទម្រង់និងការបើកទូលាយពីចំណុចចាប់ផ្តើមកាន់តែខ្ពស់_fororder_40週年700

    ថ្ងៃទី១៤​ខែតុលា ​មហាសន្និបាត​អបអរសាទរ​ខួបទី៤០នៃ​ការបង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងសិនចិន​បានបើកធ្វើ​នៅក្រុងសិនចិន​ខេត្តក្វាងតុង​ប្រទេសចិន​ ។ លោក​ស៊ីជីនភីង ​មេដឹកនាំ​កំពូលនៃ​បក្ស​និងរដ្ឋចិន​បាន​គូសបញ្ជាក់​ក្នុង​សុន្ទរកថា​ដោយ​តម្រូវឱ្យ​ជំរុញ​កំណែទម្រង់និង​ការបើកទូលាយ​ពីចំណុច​ចាប់ផ្តើម​កាន់តែខ្ពស់ ។​ ស្វាគមន៍​ប្រទេសនានា​លើពិភពលោក​ចូលរួមកាន់តែ​ច្រើនឡើងៗ​ជាមួយ​ការអភិវឌ្ឍ​ដោយ​កំណែទម្រង់​និងការបើក​ទូលាយនៃ​តំបន់សេដ្ឋកិច្ច​ពិសេស​របស់ចិន ​ដើម្បី​បង្កើត​និម្មាបនកម្មថ្មី​ដែលរួមគ្នា​ពិគ្រោះពិភាក្សា​ កសាង ​ចែករំលែក​និងឈ្នះ-ឈ្នះ ។

ចិនអបអរសាទរខួបទី៤០នៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស លោកស៊ីជីនភីងគូសបញ្ជាក់ថា ត្រូវតែជំរុញកំណែទម្រង់និងការបើកទូលាយពីចំណុចចាប់ផ្តើមកាន់តែខ្ពស់_fororder_40

    លោក​ស៊ីជីនភីង​បានគូសបញ្ជាក់​ក្នុងពេល​បូកសរុប​បទពិសោធន៍​ដ៏មានតម្លៃ​ដែលបានពី​កំណែទម្រង់និង​បើកទូលាយ​និងការអភិវឌ្ឍ​ដោយ​ច្នៃប្រឌិតថ្មី​នៃតំបន់សេដ្ឋកិច្ច​ពិសេសក្នុង​រយៈពេល​៤០ឆ្នាំ​កន្លងទៅថា ​ត្រូវ​ប្រកាន់ខ្ជាប់​ការបើកទូលាយ​ចំពោះ​អន្តរជាតិ​ដោយ​គ្រប់ជ្រុងជ្រោយ​ ត្រូវ​ប្រកាន់ខ្ជាប់​ការចាត់ទុក​ការច្នៃប្រឌិតថ្មី​ជាកម្លាំងចលករ​ទីមួយ ​ត្រូវ​អនុវត្ត​ទស្សនៈ​​ទឹកថ្លាឆ្វង់​និង​ភ្នំបៃតងគឺជា​ភ្នំមាសភ្នំប្រាក់​ ត្រូវ​អនុវត្តតាម​គោលការណ៍​ណែនាំជា​មូលដ្ឋាន “ស្តីពី​ប្រទេសមួយ​​​ប្រព័ន្ធ​គ្រប់គ្រងពីរ​”ដោយ​ត្រឹមត្រូវនិង​គ្រប់ជ្រុងជ្រោយ​ ព្រមទាំង​ជំរុញ​ការអភិវឌ្ឍរួម​រវាង​តំបន់​ដីគោក​និងតំបន់​ហុងកុងនិង​ម៉ាកាវ ។

    លោក​ស៊ីជីនភីង​ថ្លែងទៀតថា ​ពិភពលោក​​បច្ចុប្បន្ន​កំពុងឆ្លងកាត់​ការផ្លាស់ប្តូរ​និម្មាបនកម្ម​​ដែលមិន​ធ្លាប់មាន​ក្នុងរយៈពេល​១សតវត្សរ៍មក ​ជំងឺកូវីដ១៩​កំពុង​រាលដាល​នៅទូទាំង​ពិភពលោក ​សកលភាវូបនីយកម្ម​​សេដ្ឋកិច្ច​ជួបប្រទះ​ចរន្ត​ធ្លាក់ចុះ ​និម្មាបនកម្ម​ក្នុងវិស័យ​សេដ្ឋកិច្ច​ វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ​វប្បធម៌ ​សន្តិសុខនិង​នយោបាយ​អន្តរជាតិ​សុទ្ធតែមាន​ការកែសម្រួល​យ៉ាង​ស៊ីជម្រៅ​ ។​ ព្រមពេល​ជាមួយគ្នានេះ​ ចិនកំពុង​ឋិតក្នុង​ដំណាក់កាល​គន្លឹះដែល​សម្រេច​ការងើប​ឡើងវិញនៃ​ប្រជាជាតិចិន ​កំពុងកកើត​ទៅជា​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី​ដែលចាត់ទុក​ដំណើរ​វិលជុំ​ក្នុង​ស្រុកជា​តួអង្គសំខាន់​និងដំណើរ​វិលជុំ​​ជាតិនិង​អន្តរជាតិ​ជំរុញគ្នា​ទៅវិញទៅមក​ ។ ការកសាង​តំបន់សេដ្ឋកិច្ច​ពិសេស​ក្នុងយុគសម័យ​ថ្មីត្រូវតែ​អនុវត្តជាក់ស្តែង​នូវទស្សនៈ​អភិវឌ្ឍន៍ថ្មី ​ដើម្បីជំរុញ​កំណែទម្រង់​និងការបើក​ទូលាយពី​ចំណុចចាប់ផ្តើម​កាន់តែខ្ពស់ ៕

អ្នកបកប្រែ:孫玲玲
ប្លុកពិសេស