徐曉霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#មហាសន្និបាតភាគទី១#ប្រទេសចិនប្រារព្ធធ្វើមហាសន្និបាត ដើម្បីរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក

2020-10-23 11:12:25 cri

ថ្ងៃទី ២៣ ខែតុលា មហាសន្និបាត​រំលឹក​ខួប ៧០ ឆ្នាំ​នៃការដែល​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជនចិន​ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់​អាមេរិក​បាន​ប្រារព្ធធ្វើ​នៅក្រុង​ប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ប្រធានរដ្ឋ​និង​ជាប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បានអញ្ជើញ​ចូលរួម​មហាសន្និបាត​និង​ថ្លែង​សុន្ទរកថា ។

ក្រោយពី​ផ្ទុះ​សង្គ្រាម​ផ្ទៃក្នុង​នៅកូរ៉េខាងជើង​នាខែមិថុនា​ឆ្នាំ ១៩៥០ រដ្ឋាភិបាល​អាមេរិក​បាន​ចាត់បញ្ជូន​កងទ័ព​ទៅ​ជ្រៀតជ្រែក ដោយ​បានបំផុស​សង្គ្រាម​គ្រប់ជ្រុងជ្រោយ​ចំពោះ​កូរ៉េ​ខាងជើង ហើយមិន​អើពើនឹង​ការព្រមាន​ជាច្រើនលើក​របស់​រដ្ឋាភិបាលចិន ដោយបាន​ឆ្លងកាត់​ខ្សែបន្ទាត់​38th Parallel ចូលទៅ​ជិត​ដល់​ព្រំដែន​ចិននិង​កូរ៉េខាងជើង រហូតដល់ទៅ​ប្រើយន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីក្រុង​និង​ជនបទ​តាមព្រំដែន​ភាគ​ឦសាន​របស់ប្រទេសចិន​ទៀតផង ។ តបតាមសំណូមពរ​របស់​ភាគីកូរ៉េខាងជើង ប្រទេសចិន​បាន​បង្កើត​កងទ័ព​ស្ម័គ្រចិត្ត​ប្រជាជនចិន ហើយ​ធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់អាមេរិក ។

សង្គ្រាម​ជួយកូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការឈ្លានពាន​របស់​អាមេរិក​បាន​ប្រព្រឹត្ត​ទៅរយៈពេល ២ ឆ្នាំ ៩ ខែ បានបង្កើត​ជាគំរូ​ក្នុងប្រវត្តិសាស្ត្រ​សង្គ្រាម​ពិភពលោក​ដែល​ប្រទេសខ្សោយ​យកឈ្នះលើ​ប្រទេសខ្លាំង បានគាំទ្រ​ប្រជាជន​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹងការ​ឈ្លានពាន​របស់អាមេរិក គាំពារ​សន្តិសុខ​សាធារណរដ្ឋប្រជាជន​ប្រជាធិបតេយ្យ​កូរ៉េខាងជើង​និង​សាធារណរដ្ឋ​ប្រជាមានិតុចិន​ដែល​ទើបបង្កើត​ឡើង​បាន​ត្រឹមតែមួយឆ្នាំ ក៏ដូចជា​រួមចំណែក​ដល់​សន្តិភាព​ក្នុងតំបន់​និង​ពិភពលោក​ផងដែរ ៕

អ្នកបកប្រែ:徐曉霞
ប្លុកពិសេស