姚詩婭
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ

2020-10-28 16:42:35 cri

-លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនចូលរួមនិងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូស្តីពីវេទិកាសភានៃប្រទេស BRICS លើកទី៦ ។

-ក្រសួងការបរទេសចិនថ្លែងថា សហគមន៍អន្តរជាតិគួរតែពួតដៃគ្នាដើម្បីពុះពារឧបសគ្គបច្ចុប្បន្ននេះ និងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ។

-ក្រសួងការបរទេសចិនដាស់តឿនឲ្យអ្នកនយោបាយអាមេរិកកុំយកភាពមិនសមហេតុផលធ្វើជាសច្ចធម៍ និងកំយកកំហុសឆ្គងធ្វើជាអាវុធ។

-ស្ថានទូតចិនប្រចាំនៅប្រទេសឥណ្ឌាចេញសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់ដើម្បីច្រានចោលការវាយប្រហារប្រទេសចិននិងបក្សកម្មុយនិស្តចិនដោយបើកចំហរពីសំណាក់អ្នកនយោបាយអាមេរិក។

-ក្នុងអំឡុងពេល“ផែនការ ៥​ ឆ្នាំទី១៣”របស់ប្រទេសចិន វិស័យកសិកម្មនិងជនបទបានទទួលការអភិវឌ្ឍដ៏ធំធេង ចិននឹងគ្រោងផែនការកសិកម្មដ៏សំខាន់មួយចំនួនក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។

-ប្រាក់កម្រៃរបស់សហគ្រាសឧស្សាហកម្មចិនបានកើនឡើងវិញពីមួយត្រីមាសទៅមួយត្រីមាស អ្នកជំនាញថ្លែងថា ត្រីមាសទី៤ប្រហែលអាចបន្តរក្សាកំណើនទៀត

-ឥណ្ឌានិងអាមេរិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពិការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធាថែមមួយកម្រិតទៀត៕

អ្នកបកប្រែ:姚詩婭
ប្លុកពិសេស