李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រយៈពេល៩​ខែដើម​​ឆ្នាំ​នេះ​ប្រាក់​ចំណូលរបស់​​កសិករនៅប្រទេស​ចិនបាន​​កើន​១.៦% ក្នុង​ឆ្នាំជំរុញ​ឱ្យ​ប្រជាជន​មាន​ជីវភាព​ធូរធារបង្គួរ កសិករនឹងកាន់​តែមាន​​សុភមង្គល

2020-10-28 15:56:11 cri

លោក ​Liu Huanxin អនុរដ្ឋមន្រ្តី​នៃ​ក្រសួង​កសិកម្ម​និង​ជន​បទចិន​​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាននៃ​ការិយាល័យព័ត៌មាន​​​នៃ​ក្រុម​ប្រឹក្សា​កិច្ចការរដ្ឋ​ចិន​កាលពី​ថ្ងៃទី​២៧​ខែ​តុលា​ថា​  ប្រាក់​ចំណូល​គិត​ជា​មធ្យមក្នុង​មនុស្ស​ម្នាក់​ៗ​របស់​ប្រជាជន​នៅ​តាម​ជនបទក្នុង​​ឆ្នាំ​២០១៩​បានលើសពី១ម៉ឺន៦​ពាន់​យាន់​ប្រាក់​ចិន​ ប្រាក់​ចំណូល​កសិករ​បាន​សម្រេច​គោល​ដៅ​កើន​ឡើង​ទ្វេដង​មុន​ពេល​កំណត់​ ។ រយៈពេល​៩​ខែ​ដើម​ឆ្នាំ​នេះ​ ប្រាក់​ចំណូល​គិត​ជាមធ្យមក្នុង​មនុស្ស​ម្នាក់ៗ​របស់​ប្រជាជន​នៅ​តាម​ជនបទ​បាន​កើន​ឡើង​ដល់១ម៉ឺន​២ពាន់​២រយ​៩៧​យាន់​ប្រាក់​ចិន​ ត្រូវជា​​​១.៦% ហើយ​នៅ​ត្រីមាស​ទី​៤​ឆ្នាំ​នេះ​ល្បឿន​កំណើនត្រូវ​បាន​​រំពឹងថា​អាច​បន្ត​​លើក​កម្ពស់ថែម​ទៀត​ ក្នុង​ឆ្នាំជំរុញ​ឱ្យ​ប្រជាជន​មាន​​ជីវភាព​ធូរធារបង្គួរ កសិករនឹងកាន់​តែ​សុភមង្គល ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស