郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ធាតុពិតលាក់ពុតជា"អ្នកការពារបរិស្ថាន"របស់សហរដ្ឋអាមេរិក

2020-10-28 10:51:22 cri

 ពេលកន្លងទៅថ្មីៗនេះ អ្នក​នយោបាយ​មួយ​ចំនួន​របស់​សហរដ្ឋអាមេរិក​បាន​ឃោស​នាបំប៉ោង​ជាបន្តបន្ទាប់នូវ​បញ្ហាបម្រែបម្រួល​អាកាសធាតុនិង​បញ្ហា​ការពារបរិស្ថានក្នុង​គោល​បំណង​នយោបាយ ហើយ​វាយប្រហារនិង​លាបពណ៌ទៅ​លើ​ប្រទេស​ចិន​ជា​រឿយៗ ដើម្បី​ច្រានចោលទំនួល​ខុស​ត្រូវ​និង​បិទ​បាំងពីទង្វើ​អាក្រក់​របស់​ខ្លួន​លើ​វិស័យ​ការ​ពារ​បរិស្ថាន។ ប៉ុន្តែ កលល្បិច​បែបនេះមិន​ត្រឹម​តែ​មិន​អាច​បោក​បញ្ឆោត​មនុស្ស​ទាំង​ឡាយ​លើ​ពិភពលោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​យ៉ាង​ច្បាស់​ថែម​មួយ​កម្រិត​ទៀត​ថា តើ​អ្នក​នយោបាយ​អាមេរិក​ដែល​អួត​អាងថាខ្លួន​ជា​”អ្នក​ការ​ពារ​បរិស្ថាន​”ទាំង​នេះបាន​គេចវេះពីកាតព្វកិច្ចអន្តរជាតិនិងធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រង​បរិស្ថាន​ពិភព​លោក​យ៉ាងដូចម្តេច។ ក៏​ដូច​ឥស្សរជនវិភាគ​បាន​បង្ហាញ​ដូច្នោះ​ថា សហរដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​អ្នក​បំផ្លាញ​និង​ជា​អ្នក​បង្ក​ឧបសគ្គ​ធំ​បំផុត​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បរិស្ថាន​អន្តរជាតិ។

      ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ប៉ារីស​ស្តីពី​បម្រែបម្រួល​អាកាសធាតុ គេច​វេះ​ពី​ការ​អនុវត្ត​កាតព្វកិច្ច​អន្តរជាតិ អវត្តមាននៃសន្ធិសញ្ញា​បរិស្ថានពហុវិស័យនិង​ពហុភាគី បង្ក​ឧបសគ្គ​ដល់​ដំណើរ​បរិស្ថាន​ពហុភាគី ល។ល អាមេរិក​អួតអាង​ថា ខ្លួន​ជា​អ្នក​ដឹក​នាំ​នៃ​កិច្ច​ការ​ការ​ពារ​បរិស្ថាន​ពិភពលោក ប៉ុន្តែ មិន​ត្រឹម​តែ​មិន​អនុវត្ត​កាតព្វកិច្ច​កាត់​បន្ថយ​ការ​បញ្ចេញ​សារធាតុ​បំពុលរបស់ខ្លួន​ប៉ុណ្ណោះ ថែម​ទាំង​ក្លាយ​ជា​អ្នក​បំផ្លាញ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​បរិស្ថាន​អន្តរជាតិ​ធំ​បំផុត​ទៀត​ផង។ អ្នក​ផង​ទាំង​ពួង​​បាន​មើល​ឃើញ​ថា ថ្នាក់​ដឹក​នាំអាមេរិក​​ធ្លាប់​បង្ហាញ​ជា​សាធារណៈជា​ច្រើន​លើក​ថា ការ​ឡើង​កម្តៅ​របស់ពិភពលោក​ទាំង​មូលគឺ​ជា​ល្បិច​បញ្ឆោត ព្រម​ទាំង​បាន​រារាំង​និង​បំផ្លាញ​ជា​ច្រើន​លើកនូវ​ការ​ឈាន​ដល់​គំនិត​ឯកភាព​អំពី​បញ្ហា​អាកាស​ធាតុ​របស់​ប្រទេស​G20។ ក្រៅពី​នេះ គិត​រហូត​ដល់​បច្ចុប្បន្ន អាមេរិក​នៅ​តែ​មិន​ឱ្យ​សច្ចាប័ន​លើ​«ពិធីសារ​ក្យូតូ» ហើយបណ្តែតបណ្តោយការ​បញ្ចេញកាបូន​របស់​ខ្លួន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ដោយ​ទទួល​រង​ឥទ្ធិពល​អវិជ្ជមាន​ពី​អាមេរិក ប្រទេស​រីក​លូត​លាស់​ជា​ច្រើន​បដិសេធ​មិន​ព្រម​ធ្វើ​កិច្ច​សន្យាស្តីពី​គោល​ដៅ​កាត់​បន្ថយ​ការ​បញ្ចេញសារ​ធាតុ​បំពុលថ្មី​ក្នុង​ដំណាក់​កាល​ធ្វើ​កិច្ច​សន្យា​ទី​២​នៃ«ពិធីសារ​ក្យូតូ» ដែល​បាន​រារាំងយ៉ាង​ខ្លាំង​ក្លា​ដល់​អភិបាល​កិច្ច​និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​អាកាសធាតុ​ពិភពលោក ។ ជាង​នេះ​ទៅ​ទៀត អាមេរិក​ក៏​បាន​បង្ក​ឧបសគ្គក្នុង​ការ​គ្រប់​គ្រង​បរិស្ថាន​សកល​ឥត​ឈប់ឈរ​ខាង​វិស័យ​គ្រប់​គ្រង​កាក​សំណល់ ការ​ជួញ​ដូរ​សត្វ​ព្រៃ​និង​ជីវៈចម្រុះ​ជា​ដើម ។

      ទង្វើ​អាត្មានិយម​មួយ​ចំនួន​របស់​អាមេរិក​បាន​លាត​ត្រដាង​ពី​ភាព​លាក់​ពុត​របស់​អ្វី​ដែល​ហៅ​ថា”អ្នក​ការ​ពារ​បរិស្ថាន” បង្ហាញ​ឱ្យ​ឃើញ​ពី​មុខ​មាត់ពិតនៃ​ឯកតោភាគី​និយម​និង​អនុត្តរភាព​និយមដែល​តម្កល់ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខាង​នយោបាយ​លើ​ផល​ប្រយោជន៍​សាធារណៈរបស់​មនុស្ស​ជាតិ​ទាំង​មូល។ អ្នក​នាយោបាយ​អាមេរិក​ដែល​អនុវត្ត​ស្តង់ដារ​ស្ទួន​និង​បំផ្លាញ​​ផល​ប្រយោជន៍​ទាំង​អ្នក​ដទៃផង​​និង​ខ្លួន​ឯង​ផងមិន​ត្រឹម​តែ​មិន​អាចឆ្លើយ​តប​នឹងតម្រូវ​ការ​របស់​​​ប្រ​ជាជនអាមេរិកបានប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏​ជំពាក់​ហេតុ​ផល​មួយ​ពី​សំណាក់​ប្រជាជន​ពិភព​លោក​ទៀត​ផង ៕

#CCFR Comment#បទវិភាគ៖ ធាតុពិតលាក់ពុតជា"អ្នកការពារបរិស្ថាន"របស់សហរដ្ឋអាមេរិក

#CCFR Comment#បទវិភាគ៖ ធាតុពិតលាក់ពុតជា"អ្នកការពារបរិស្ថាន"របស់សហរដ្ឋអាមេរិក

#CCFR Comment#បទវិភាគ៖ ធាតុពិតលាក់ពុតជា"អ្នកការពារបរិស្ថាន"របស់សហរដ្ឋអាមេរិក

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស