李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វិស័យ​កសិកម្ម​និង​តំបន់​ជនបទ​ចិន​ទទួលបាន​ការរីក​ចម្រើន​ដ៏​​ធំសម្បើមក្នុង​អំឡុង​ពេល​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ​ ៥ ឆ្នាំ​ទី ១៣

2020-10-28 16:00:45

     ការិយាល័យ​ព័ត៌មាន​នៃក្រុមប្រឹក្សា​កិច្ចការ​រដ្ឋចិន​បាន​រៀបចំធ្វើសន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី​ ២៧ ខែ​តុលា​ ។ ក្រសួង​កសិកម្ម​និង​ជនបទ​ចិន​បាន​ធ្វើបទបង្ហាញ​ថា ក្នុង​អំឡុង​​ពេល​អនុវត្ត​ផែនការ​អភិវឌ្ឍន៍​ជាតិ​ ៥ ឆ្នាំ​ទី ១៣  គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​បាន​កំណត់​គោលការណ៍ណែនាំ​​ទូទៅ​សម្រាប់​ការ​អភិវឌ្ឍវិស័យ​កសិកម្មនិង​ជនបទ​ជា​អាទិភាព​ ដោយបាន​សម្រេច​ចិត្ត​អនុវត្ត​យុទ្ធសាស្ត្រ​ស្តារ​ភាព​រីក​ចម្រើន​នៅ​តាម​ទី​ជនបទ ហេតុនេះ​ វិស័យ​កសិកម្មនិង​តំបន់​ជនបទ​ទទួលបាន​ការ​រីកចម្រើន​ប្រកប​ដោយ​លក្ខណៈប្រវត្តិសាស្ត្រ​ ។

       លោក Liu Huanxin អនុរដ្ឋមន្ត្រី​ក្រសួង​កសិកម្មនិង​ជនបទ​ចិន​បាន​ថ្លែង​ថា​ ពេល​បច្ចុប្បន្ននេះ​ ប្រទេស​ចិនកំពុង​ចាត់​ចែង​និង​គ្រោង​ផែនការ​អភិវឌ្ឍន៍​វិស័យ​កសិកម្មនិងជនបទ​ ៥ ឆ្នាំទី ១៤ (2021-2025)  ពេលអនាគត​នឹង​អនុវត្ត​​គម្រោង​​​កសិកម្ម​សំខាន់ៗ​មួយ​ចំនួន​ ដែល​ផ្តោត​ទៅលើ​វិស័យ​ធ្វើ​ស្រែចម្ការ​​តាម​ស្តង់ដារ​ខ្ពស់​ កសិកម្ម​និងជនបទ​ឌីជីថល ព្រមនឹង​ការ​បង្ការ​និងគ្រប់គ្រង​ជំងឺ​ឆ្លង​នៃ​សត្វនិង​រុក្ខជាតិ​ជាដើម​ ក៏​ដូច​ជា​បង្កើន​ការ​វិនិយោគ​និង​លើក​កម្ពស់​សមត្ថភាពនៃ​បរិក្ខា​និង​​ឧបករណ៍កសិកម្ម​ទំនើបផងដែរ ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស