翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថានទូតចិនប្រចាំនៅឥណ្ឌាចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ ច្រានចោលការវាយប្រហាររបស់អ្នកនយោបាយអាមេរិក

2020-10-28 16:23:24 cri

      កាលពីថ្ងៃទី ២៧ ខែតុលា ស្ថានទូតចិន​ប្រចាំ​នៅ​ឥណ្ឌា​បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​យ៉ាង​ម៉ឺងម៉ាត់​ ដើម្បី​ច្រានចោល​ការលើក​ឡើង​របស់​​លោក​Mike Pompeo រដ្ឋមន្រ្តី​ក្រសួងការបរទេសអាមេរិក​និង​លោក​Mark Esper រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​អាមេរិក​ដែល​បាន​មួលបង្កាច់​ប្រទេសចិននិងបក្សកុម្មុយនិស្ត​ចិន​ក្នុង​អំឡុង​ពេល​ចូលរួម​កិច្ចប្រជុំ​សន្ទនា​ថ្នាក់រដ្ឋមន្រ្តី​ “២+២”រវាង​ប្រទេស​ឥណ្ឌា​និង​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​ឥណ្ឌា ។

      សេចក្តី​ថ្លែងការណ៍​នេះ​បាន​បង្ហាញថា សហរដ្ឋ​អាមេរិក​បាន​និយាយ​បំផ្លើសពី​​​ “ទ្រឹស្តី​ការ​គំរាម​កំហែង​ពីចិន​” ជាប់រហូតមក​ តែ​ធាតុពិត​គឺ​ដើម្បី​គាំពារ​ឋានៈ​អនុត្តរភាព​របស់ខ្លួន​នៅ​លើ​ពិភពលោក ​ក៏​ដូចជា​យក​លេស​ដើម្បី​ទប់ស្កាត់​ការអភិវឌ្ឍ​របស់ប្រទេសចិនតែប៉ុណ្ណោះ​ ។ “យុទ្ធសាស្រ្ត​សមុទ្រ​ឥណ្ឌា​និងសមុទ្រ​​ប៉ាស៊ីហ្វិក”ដែល​លើក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ គឺ​អនុវត្ត​អរិភាព​រវាង​ក្រុម​ប្រទេស​​និង​ការតតាំង​គ្នា​ផ្នែក​ភូមិសាស្រ្ត​ ដើម្បី​គាំពារ​ឋានៈដឹក​នាំ ដ៏​សំខាន់​របស់អាមេរិក ។ បញ្ហា​ព្រំដែនរវាង​ប្រទេស​ចិននិង​ឥណ្ឌា​ជា​កិច្ចការ​របស់​ប្រទេស​ចិននិង​ឥណ្ឌា ។ ប្រទេស​ចិននិង​ឥណ្ឌា​មាន​តម្រិះ​ប្រាជ្ញា​និង​សមត្ថភាពអាច​ដោះស្រាយ​ការ​ខ្វែង​គំនិត​​គ្នាដោយ​សមរម្យ​ មិន​ត្រូវការ​ភាគីទីបីមក​ជ្រៀតជ្រែកនោះ​ទេ​ ។ យើង​​​​ដាស់តឿន​ភាគីអាមេរិក​ឱ្យ​គោរព​ការពិត​ បោះបង់​ចោល​ទស្សនៈ​ផល​បូកសូន្យ​នៃ​សង្រ្គាម​ត្រជាក់​ ឈប់និយាយ​​បំផ្លើសពី “ទ្រឹស្តី​ការ​គំរាម​កំហែងពី​ចិន​” និង​ឈប់ប្រព្រឹត្ត​ខុស​ឆ្គង​ដែលជាការ​​បំផ្លិច​បំផ្លាញ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់ទៀត​​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស