李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួង​ការបរទេស​ចិន​ ៖ សហគមន៍​អន្តរជាតិ​គួរតែ​ពួតដែ​គ្នា​​ដើរ​ឆ្លង​​គ្រាលំបាក​ និង​រួមគ្នា​បង្កើត​សហគមន៍​រួម​វាសនា​នៃ​មនុស្សជាតិ​

2020-10-28 15:57:40

     លោក​Wang Wenbin អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​បាន​ថ្លែង​នៅក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ២៧ ខែ​តុលា​ថា​ សហគមន៍​អន្តរជាតិ​គួរ​តែចាត់​​ទុក​ខួប​ទី​ ៧៥ នៃ​ការ​បង្កើត​អង្គការ​សហប្រជាជាតិ​ជា​ឱកាស​ដ៏​សំខាន់​មួយ​និង​តម្កល់​ទុក​ការ​រួម​គ្នាទប់ទល់​នឹង​ជំងឺ​ឆ្លង​​ជា​ចំណុច​ចាប់​ផ្តើម​​ថ្មី​ រំលឹក​ឡើង​វិញ​នូវ​បេសកកម្ម​នៃ​ក្តី​បំណង​ដើម​ ប្រមូល​ផ្តុំ​គំនិត​ឯកភាព​ថ្មីដើម្បី​ពួតដៃគ្នា​ដើរ​ឆ្លង​​គ្រាលំបាក​ ក្នុង​ន័យ​បង្កើត​សហគមន៍​រួម​វាសនា​នៃ​មនុស្ស​ជាតិ ។

​​      តាម​ដំណឹង​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃទី ២៦ ខែតុលា​ ទីចាត់​​ការ​ទូទៅ​នៃអង្គការ​សហប្រជាជាតិ​បាន​រៀបចំ​ធ្វើ​សកម្មភាព​រំលឹក​ខួប​ទី​ ៧៥ នៃ​ការ​បង្កើត​អង្គការ​សហប្រជាជាតិ​ ។ ​ លោក​ Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ថា​ បេសកកម្ម​នៃ​អង្គការ​សហប្រជាជាតិ​បច្ចុប្បន្ននេះ​គឺ​មាន​សារៈសំខាន់​ជាង​ពេល​ណាៗទាំង​អស់ ។

លោក​ស្រី​ Valovaya ប្រធាន​ទី​ចាត់​ការ​អង្គការ​សហប្រជាជាតិ​ប្រចាំនៅក្រុង​ហ្សឺណែវ​បាន​ថ្លែង​ថា​ ប្រទេស​ចិន​បាន​ដើរ​តួ​នាទី​សំខាន់​ក្រៃលែង​ក្នុងការ​ផ្តល់​ការ​គាំទ្រ​ដល់​ពហុភាគីនិយម ។

អ្នកបកប្រែ:李慶莉
ប្លុកពិសេស