姚詩婭
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អាមេរិកប្រកាសបញ្ឈប់ការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ព្រមនិងមានបំណងចូលរួមផែនការអនុវត្តរ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩

2021-01-22 16:47:49 cri

    លោក Anthony Fauci អ្នកជំនាញវីរុសសាស្រ្តអាមេរិកនិងក្នុងនាមជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្ររបស់លោក Biden ប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូអាមេរិកចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអាណត្តិទី ១៤៨ នៃអង្គការសុខភាពពិភពលោកតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២១ ខែមករា។  លោក Fauci បានថ្លែងក្នុងកិច្ចប្រជុំនេះថា ប្រទេសអាមេរិកនឹងបន្តស្ថិតនៅជាមួយអង្គការសុខភាពពិភពលោកតទៅទៀត ព្រមទាំងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩តាម“ទម្រង់ពហុភាគី”។ 

    ចំណែកលោកTedros អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានថ្លែងថា​ បន្ទាប់ពីការផ្ទុះជំងឺកូវីដ ១៩ មក លោក Fauci តែងតែចូលរួមកិច្ចប្រជុំមេដឹកនាំស្ថាប័នសុខភាពសកលនៃអង្គការសុខភាពពិភពលោកតាមពេលកំណត់ ដែលធ្វើឱ្យអង្គការសុខភាពពិភពលោកទទួលបានផលប្រយោជន៍ជាច្រើន។  លោកបានសម្តែងការស្វាគមន៍ចំពោះការបន្តស្ថិតនៅជាមួយអង្គការសុខភាពពិភពលោករបស់អាមេរិក៕

អ្នកបកប្រែ:姚詩婭
ប្លុកពិសេស