翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឆ្នាំ ២០២០ ការអភិវឌ្ឍនៃកម្មសិទ្ធិបញ្ញារបស់ប្រទេសចិនឡើងដល់កម្រិតថ្មីមួយទៀត

2021-01-23 16:23:31 cri

      ថ្ងៃទី ២២ ខែមករា រដ្ឋបាលជាតិ​កម្មសិទ្ធិបញ្ញា​របស់ប្រទេសចិនបានប្រកាស​ទិន្នន័យ​ស្ថិតិ​ឆ្នាំ ២០២០ស្តីពី​​​ប៉ាតង់​តក្កកម្ម សញ្ញាពាណិជ្ជកម្ម​ និងម៉ាកសម្គាល់ភូមិសាស្ត្រ​ជាដើម ។ ទិន្នន័យ​ទាំង​នេះ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា គិត​មក​ទល់​ចុង​ឆ្នាំ ​២០២០ ចិនដីគោក​មាន​​ប៉ាតង់​តក្កកម្មចំនួន ២២១,៣ ម៉ឺន​ ពោលគឺ​ក្នុង​មនុស្ស​មួយ​ម៉ឺន​នាក់​​មាន​ប៉ាតង់​តក្កកម្មចំនួន ១៥,៨ ។ ឆ្នាំ ២០២០ ប្រទេស​តាមបណ្តោយ​ “ខ្សែក្រវាត់និង​ផ្លូវ” បាន​បង្កើន​កម្លាំង​ស្នើ​សុំប៉ាតង់​តក្កកម្មនៅ​ប្រទេសចិន​ ដែល​មាន​កំណើន​ ៣,៩%​ បើ​ប្រៀបធៀប​នឹង​ដំណាក់កាល​ដូចគ្នា​នៃ​ឆ្នាំ២០១៩ ។

      ថ្លែងក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃដដែល លោក​Hu Wenhui អ្នក​នាំពាក្យ​នៃ​រដ្ឋបាលជាតិ​កម្មសិទ្ធិបញ្ញា​ប្រទេសចិន​បាន​លើក​ឡើង​ថា ឆ្នាំ ២០២០ ការអភិវឌ្ឍ​នៃ​កម្មសិទ្ធិបញ្ញា​របស់ប្រទេសចិន​បាន​ឡើង​ដល់កម្រិតថ្មីមួយទៀត​ សមត្ថភាព​ស្នើ​សុំ​កម្មសិទ្ធិ​បញ្ញា​របស់​សហគ្រាសចិន​នៅ​ឯនាយសមុទ្រ​ក៏​ត្រូវ​លើក​កម្ពស់​កម្រិត​ថែមទៀត​ផង​ដែរ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស