翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកលី ខឺឈាង នាយករដ្ឋមន្រ្តីចិនធ្វើជាអធិបតីនៃកិច្ចប្រជុំសន្ទនាជាមួយអ្នកជំនាញនិងសហគ្រិន ដើម្បីប្រមូលមតិយោបល់និងសំណើស្តីអំពីរបាយការណ៍ការងាររដ្ឋាភិបាល និងកម្មវិធីនៃផែនការ “៥ ឆ្នាំទី ១៤ ”

2021-01-23 16:22:51 cri

      កាលពីថ្ងៃទី ២១ ខែមករា លោក​លី ខឺឈាង សមាជិក​អចិន្រ្តៃយ៍​នៃការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​និង​ជា​នាយករដ្ឋមន្រ្តីចិន​បាន​ធ្វើ​ជាអធិបតី​នៃ​កិច្ច​ប្រជុំ​សន្ទនា​ ដើម្បី​ស្តាប់​​មតិយោបល់​និង​សំណើ​របស់​អ្នក​ជំនាញ​និង​សហគ្រិន​ស្តីអំពី​«របាយការណ៍ការងារ​​រដ្ឋាភិបាល»​ និង«​កម្មវិធី​នៃ​ផែនការ​ “៥ ឆ្នាំ​ទី ១៤ ”និង​គោលដៅ​ចក្ខុវិស័យ​​ឆ្នាំ​ ២០៣៥»​ ។

      ថ្លែងក្នុង​កិច្ច​ប្រជុំ​ លោក​លី​ ខឺឈាង​បាន​លើក​ឡើង​ថា គួរតែ​​រក្សា​កម្លាំង​នយោបាយ​ផ្នែក​ហិរញ្ញវត្ថុនិង​រូបិយវត្ថុ​ដ៏ចាំ​បាច់​និង​សមហេតុផល​  ជំរុញ​ឱ្យ​​សេដ្ឋកិច្ចវិវឌ្ឍទៅមុខ​​ប្រកបដោយ​ភាព​នឹងនរ​និង​មុតមាំ​ជាបន្តបន្ទាប់​ ។ គួរតែ​ជំរុញ​ការកែទម្រង់​និង​ការ​បើក​ចំហ​ជា​បន្ត​បន្ទាប់​ បំផុស​កម្លាំង​រស់រវើក​នៃ​ទីផ្សារនិង​កម្លាំង​ច្នៃ​ប្រឌិត​ថ្មី​នៃ​សង្គម​ឱ្យ​កាន់​តែ​ខ្លាំង​ បន្ត​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កំណែទម្រង់​ស្តីពីការ​ធ្វើ​កិច្ច​សម្រួល​​ខាង​រដ្ឋបាល ធ្វើ​ការ​ត្រួតពិនិត្យ​ដោយ​យុត្តិធម៌ និង​លើក​កម្ពស់​សេវាកម្ម  កែលម្អ​បរិយាកាស​ប្រកប​អាជីវកម្ម ធានា​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ ។       តួអង្គ​​ទីផ្សារ​​គួរតែ​ដើរតួនាទី​ទ្រទ្រង់​ធំ​បំផុត​ក្នុង​ការ​ផ្តល់​ឱកាសការងារ​ ធ្វើ​កំណែ​ទម្រង់​និងជំរុញ​​ឱ្យ​មាន​សុក្រិតភាព​នូវ​ទីផ្សារ​ពលកម្ម ទីផ្សារ​ធនធាន​មនុស្ស​ និង​ទីផ្សារ​ឈ្នួល​ប្រកបដោយ​ភាពរស់រវើក ដើម្បី​បង្កើត​ឱកាសការងារ​កាន់តែ​ច្រើន​ដល់​ប្រជាជន​។ គួរតែ​ធ្វើ​ការ​ច្នៃប្រឌិតថ្មី​នូវ​ទស្សនៈ ប្រព័ន្ធ​និង​យន្ត​ការ​ ជំរុញ​ការ​ច្នៃ​ប្រឌិតថ្មី​នៃ​បច្ចេកវិទ្យា ក៏​ដូចជា​លើក​កម្ពស់​គុណភាព ​ប្រសិទ្ធភាព​និង​សមត្ថភាព​ប្រកួតប្រជែង​នៃ​កសិកម្មផង​ដែរ ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស