姚詩婭
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះលោកTouadéra ប្រធានាធិបតីអាហ្រ្វិកកណ្តាល

2021-01-23 15:38:02 cri

    ថ្ងៃទី២២ ខែមករា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានផ្ញើសារលិខិត​​ជូនចំពោះ​លោកTouadéra​ ដើម្បីអបអរសាទរលោកដែល​បាន​ជាប់ឆ្នោតជាប្រធានាធិបតីអាហ្រ្វិក​កណ្តាលម្តងទៀត។  

    ថ្លែង​ក្នុងសារលិខិត​ លោក ស៊ីជីនភីង បានលើកឡើង​ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក​ ប្រទេស​ចិននិងអាហ្រ្វិកកណ្តាលបានរក្សានិន្នាការអភិវឌ្ឍយ៉ាង​ល្អប្រសើរ។  លោកបានយកចិត្តទុកដាក់ខ្ពស់​ចំពោះការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរចិននិងអាហ្រ្វិកកណ្តាល ព្រមនិងរីករាយខិតខំប្រឹងប្រែងជាមួយលោកប្រធានាធបតីTouadéra ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាង​ភាគីទាំងពីរឱ្យទ​ទួលបានផ្លែផ្កា​កាន់តែច្រើន ដើម្បី​​ផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទាំងពីរ៕

 

អ្នកបកប្រែ:姚詩婭
ប្លុកពិសេស