鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាស្នាមរបួស”បញ្ហាពូជសាសន៍និយម”របស់អាមេរិកមានភាពកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់?

2021-03-03 12:18:17 cri

  នាពេលថ្មីៗកន្លងទៅនេះ ប៉ូលិសអាមេរិកដែលត្រូវចោទប្រកាន់ពីបទសម្លាប់លោកGeorge Floydបរុសអាមេរិកមានដើមកំណើតនៅអាហ្រ្វិកនឹងទទួលការកាត់ក្តីពីសំណាក់ក្រុម​ជំនុំជម្រះ។ទោះបីជាហេតុការ​ណ៍ដ៏សំខាន់នេះធ្លាប់បណ្តាលឱ្យ​កើតមានរលកប្រឆាំងតវ៉ាដោយទ្រង់ទ្រាយ​ធំនៅទូទាំង​អាមេរិកក៏ដោយ ក៏ប៉ុន្តែវាហាក់ដូចជាមិនបាននាំមកនូវការផ្លាស់ប្តូរច្រើន​នោះទេ។បច្ចុប្បន្ននេះ ប្រជាជនអាមេរិកនៅតែប្រ​ឈម​មុខនឹងការពិតដែលថាការរើសអើងពូជសាសន៍មាននៅគ្រប់ទីកន្លែង។

      បើក្រឡេកមើលសំណុំរឿងមួយទៀងកាលពីរយៈពេល១០ថ្ងៃមុនក៏ដឹង​ច្បាស់ថា តើពូជសាសន៍និយមបានជ្រៀតចូលឆ្អឹងរបស់ប្រព័ន្ធប៉ូលីសនិងយុត្តិធម៌របស់សហរដ្ឋអាមេរិកយ៉ាងណា។នៅថ្ងៃទី​២៣ខែកុម្ភៈ តាមម៉ោងក្នុង​តំបន់ មហាក្រុម​ជំនុំជម្រះអាមេរិកបានប្រកាសថា ទាក់ទិននឹងសំណុំរឿងដែលលោកDaniel​Prudeបរុសមានដើមកំណើតនៅអាហ្រ្វិកបានស្លាប់ដោយរងកម្លាំងហិង្សាពីប៉ូលីសអាមេរិក និង​បណ្តាលឱ្យមានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយនៅឆ្នាំ២០២០ ប៉ូលីសអនុវត្តច្បាប់នឹងមិនប្រឈមមុខនឹងនីតិវិធីព្រហ្មទណ្ឌនោះទេ។ លទ្ធផលនេះមានសញ្ញាកត់សម្គាល់ថា អាមេរិកបានការពារប៉ូលីសអាមេរិកក្នុង​ការ​អនុវត្តច្បាប់ដោយហិង្សាម្តងទៀត។

      យ៉ាងណាមិញ ក្នុង​កិច្ច​ប្រជុំលើកទី៤៦នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលកំពុងបើកធ្វើនោះ ស្នងការពិសេសនិង​អ្នកជំនាញអំពីបញ្ហាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិជាច្រើនរូបបានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវរដ្ឋាភិបាលអាមេរិកឱ្យចាត់វិធានការកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីទប់ស្កាត់អំពើហិង្សារបស់ប៉ូលីស ព្រម​ទាំងដោះ​ស្រាយយ៉ាង​ពេញ​ទំហឹងនូវបញ្ហាពូជសាសន៍និយមនិងការ​រើសអើងពូជសាសន៍។

      បើមើលពីប្រវត្តិសាស្រ្ត មិនថាការរើសអើងពូជសាសន៍ឬមួយក៏ការតម្កល់ទុកមនុស្សស្បែកស​ជាចម្បង​​ក៏ដោយ ក៏សុទ្ធ​តែមិន​បានបញ្ចប់ស្របពេលនឹងការបញ្ចប់នៃរបបទាសភាពរបស់អាមេរិកនោះទេ។បើមើលពីការពិតជាក់ស្តែង អ្នក​នោយបាយ​អាមេរិក​មិនបំពេញភារកិច្ច​រហូតដល់បំពេញភារកិច្ចដោយផ្តេសផ្តាស បាន​ក្លាយ​ជា​អ្នកសម​គំនិតដែល​បាន​​បណ្តែតបណ្តោយ​ឱ្យ​ពូជសាសន៍និយមរីករាលដាលតាមតែទំនើងចិត្ត។

លើសពីនេះទៅទៀត ដោយសារការចែកដាច់ពីគ្នាផ្នែកនយោបាយមានភាពកាន់តែខ្លាំងឡើងៗ អ្នក​នយោបាយដែលគិតពិចារណាតែសន្លឹកឆ្នោតទាំង​នោះមិនបានដោះស្រាយយ៉ាងពិតប្រាកដនូវបញ្ហារើសអើងពូជសាសន៍ទាល់តែសោះ។អ្វីដែលកាន់តែថោកទាបនោះគឺទន្ទឹមគ្នានឹងបញ្ហាពូជសាសន៍និយមក្នុង​ប្រទេស​អាមេរិកមានភាពកាន់​តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់ និងជាន់ឈ្លីលើសិទ្ធិមនុស្ស​របស់ប្រជាជនអាមេរិកឥតឈប់ឈរ អ្នកនយោបាយអាមេរិក​បែរជាយកបញ្ហា​​​”សិទ្ធិមនុស្ស”ធ្វើ​ជា​លេស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​របស់ប្រទេសដទៃ។ គ្មានអ្វីគួរ​ឱ្យ​សង្ស័យឡើយ ទង្វើមាន​ស្តង់ដារពីរបែបនេះ ធ្វើ​ឱ្យ​ជនជាតិភាគតិចនៃសហរដ្ឋអាមេរិកដែលកំពុងតស៊ូដើម្បីស្វែងរកសម​ភាព​ខាងពូជសាសន៍រង​ការ​ប្រមាថ​យ៉ាង​ខ្លាំង ៕

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាស្នាមរបួស”បញ្ហាពូជសាសន៍និយម”របស់អាមេរិកមានភាពកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់?_fororder_03031

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាស្នាមរបួស”បញ្ហាពូជសាសន៍និយម”របស់អាមេរិកមានភាពកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់?_fororder_03032

#CCFR Comment#បទវិភាគ៖ហេតុអ្វីបានជាស្នាមរបួស”បញ្ហាពូជសាសន៍និយម”របស់អាមេរិកមានភាពកាន់តែធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់?_fororder_03033

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស