郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងាររដ្ឋាភិបាលចិន (ខ្លឹមសារដកស្រង) ភាគទី៤

2021-03-05 11:40:54 cri

 

     ត្រូវជំរុញការ​អភិវឌ្ឍដោយនឹងនរ​នូវ​ការ​នាំ​ចេញ​នាំ​ចូល​ ។

     ប្រើប្រាស់យ៉ាងសកម្មនូវទុនបរទេសប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយថែមមួយកម្រិតទៀតនូវប្រព័ន្ធបញ្ជីអវិជ្ជមាននៃការអនុញ្ញាតឱ្យទុនបរទេសចូលទីផ្សារចិន ជំរុញមុខរបរសេវាកម្មឱ្យបើកទូលាយដោយមានរបៀបរៀបរយ។ រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពហុភាគី ទ្វេភាគីនិងក្នុងតំបន់ គាំពារយ៉ាងមុតមាំនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ ជំរុញកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃ គូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ឱ្យចូលជាធរមានក្នុងពេលឆាប់ៗនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី​ការ​វិនិយោគរវាងចិននិងអឺរ៉ុប ជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានសមភាពនិងផ្តល់ផលប្រយោជន៏ដល់គ្នាទៅវិញទៅមករវាងចិននិងអាមេរិករីកចម្រើនឱ្យ​ទៅមុខលើមូលដ្ឋានគោរពគ្នាទៅវិញទៅមក។ប្រទេសចិនរីករាយពង្រីកការបើកទូលាយទៅវិញទៅមកជាមួយបណ្តាប្រទេសនានាលើពិភពលោក ដើម្បីសម្រេច​បាននូវ​ការផ្តល់ផលប្រយោជន៍​ទៅវិញ​ទៅមក​និង​ឈ្នះ-ឈ្នះ។

      (៧)បង្កើនការគ្រប់គ្រងការបំពុលបរិស្ថាននិងកិច្ចកសាងអេកូឡូស៊ី កែលម្អគុណភាពបរិស្ថានជាបន្តបន្ទាប់។ ពួកយើងត្រូវអនុវត្តឱ្យស៊ីជម្រៅនូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ជានិរន្តរភាព ពង្រឹងនិងពង្រីកសមិទ្ធផលនៃយុទ្ធនាការ​ការពារផ្ទៃមេឃពណ៌ខៀវ ទឹកថ្លាយង់និងដីប្រកបដោយជីជាតិ ក្នុងន័យជំរុញការផ្លាស់ប្តូរបែបផែន​រស់នៅនិងផលិតកម្មទៅជា​បៃតង ។

      អនុវត្ត​ការងារគ្រប់ផ្នែកស្តីពីការធ្វើឲ្យការបំភាយឧស្ម័នកាបូនិចឡើង​ដល់កម្រិតកំពូល​ហើយ​ធ្លាក់​ចុះ​ជា​បណ្តើរៗ និង​សម្រេច​ការបញ្ឈប់បញ្ចេញកាបូនលើសកម្រិត គ្រោងផែនការប្រតិបត្តិស្តីពីការព្យាយាមធ្វើឲ្យការបំភាយឧស្ម័នកាបូនិចឡើង​ដល់កម្រិតកំពូល​នៅ​មុនឆ្នាំ២០៣០។ ក្នុងនាមជាសមាជិកមួយ​នៃ​មហា​គ្រួសារ​លើ​ភពផែនដី ប្រទេសចិននឹងរួមចំណែករបស់ខ្លួនក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុតាមការអនុវត្តជាក់ស្តែង។

       (៨) បង្កើនយ៉ាងប្រាកដប្រជានូវសុខុមាលភាពសម្រាប់​ជីវភាពរស់នៅរបស់ប្រជាជន លើកកម្ពស់កម្រិតកសាងសង្គមជាបន្តបន្ទាប់។ ប្រទេសចិននឹងយកចិត្តទុកដាក់ដល់ការដោះស្រាយភាពលំបាករបស់ប្រជាជន ឆ្លើយតបដោយទាន់ពេលវេលានូវការយកចិត្តទុកដាក់របស់ប្រជាជន ដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាបន្តបន្ទាប់ ។

      ជំរុញ​កិច្ច​កសាង​ប្រព័ន្ធ​សុខាភិបាល​ ធានាការ​បំពេញ​តម្រូវ​ការខាងលំនៅដ្ឋាន​របស់​ប្រជាជន​ បង្កើន​ការ​ធានា​លើ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ។

តំណាង​គ្រប់​រូប!

    យើង​ត្រូវ​បន្ត​អនុវត្ត​ដោយ​គ្រប់​ជ្រុ​ង​ជ្រោយ​នូវគោលនយោបាយ​​ប្រទេស​មួយ​ប្រព័ន្ធ​គ្រប់​គ្រង​ពីរ ពលរដ្ឋ​​ហុងកុង​គ្រប់​គ្រង​​ហុងកុង​ និងមាន​ស្វ័យភាព​ខ្ពស់​  ពលរដ្ឋ​ម៉ាកាវ​​គ្រប់​គ្រងម៉ាកាវ​ និងមាន​ស្វ័យភាព​ខ្ពស់ ទប់​ស្កាត់​យ៉ាង​ដាច់​ខាត​មិន​អនុញ្ញាត​ឱ្យ​កម្លាំង​ខាង​ក្រៅ​ជ្រៀត​ជ្រែក​កិច្ច​ការ​ហុងកុង​និង​ម៉ាកាវ ។

    យើង​ត្រូវ​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​ចំពោះ​តៃវាន់​ ប្រកាន់​ខ្ជាប់​គោលការណ៍​ចិន​តែ​មួយ​ ជំរុញ​កិច្ច​សហប្រតិបតិ្តការ​និង​ការ​ផ្លាស់​ប្តូរ​រវាង​ត្រើយ​ទាំង​សងខាងនៃ​ច្រក​សមុទ្រ​តៃវ៉ាន់​ ។

     យើង​ត្រូវ​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ការ​ទូត​ដ៏​ឯករាជ្យ​និង​ម្ចាស់ការ​ ប្រកាន់​ខ្ជាប់​កិច្ច​សហប្រតិបតិ្តការ​ដ៏​បើក​ទូលាយ ជំរុញ​ប្រព័ន្ធ​អភិបាល​កិច្ច​​ជាសកល​ ឱ្យ​វិវឌ្ឍ​រីក​ចម្រើន​ទៅ​កាន់​ទិសដៅ ​ដែល​​កាន់​តែយុតិ្តធម៌​និង​សម​ហេតុផល ។ ប្រទេស​ចិន​រីក​រាយ​រួម​សហការ​​ជា​មួយ​ប្រទេស​នៅលើ​ពិភពលោក​ទាំង​អស់​ ចាប់​ដៃ​​គ្នាដើម្បី​​ទប់​ទល់​នឹង​ការ​ប្រឈម​ជា​សកល​ លើ​មូលដ្ឋាន​គោរព​គ្នា​ទៅវិញ​ទៅមក​ និងផ្តល់​ផល​ប្រយោជន៍​ដល់​គ្នាទៅ​វិញ​ទៅមក​ និង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​សន្តិភាព​និង​ភាព​រុង​រឿងរបស់​ពិភពលោក ​ ។

      តំណាង​គ្រប់​រូប !

    យើង​បាន​​រ៉ាប់រង​ភារកិច្ច​យ៉ាងសំខាន់​​ ត្រូវដើរ​ឆ្ពោះ​ទៅ​មុខ​ឥត​ឈប់ឈរ  ។ ត្រូវរួម​សាមគ្គី​គ្នា​ឱ្យ​​បាន​កាន់តែ​ជិត​ស្និទ្ធ​ថែមទៀត ក្រោម​ការ​ដឹកនាំ​នៃ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ដែល​មានលោក ស៊ីជីនភីង​ជា​ប្រមុខ​ស្នូល ក្នុង​ន័យ​សម្រច​បាន​នូវ​គោល​ដៅ​ភារកិច្ច​ពេញ​មួយ​ឆ្នាំ ដើម្បីជា​ចំណង​ដៃ​សម្រាប់​​អបអរ​ខួប​ទី​១០០​ឆ្នាំ​នៃ​ការ​បង្កើត​បក្សកុម្មុយនិស្ត​ចិន​ និង​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​កសាង​ប្រទេស​​ចិនឱ្យ​​ទៅ​ជា​ប្រទេស​សង្គម​ទំនើប​ដ៏​ខ្លាំង​ក្លា​ដែល​ប្រកប​ដោយ​ភាពសម្បូរ​សប្បាយ ប្រជាធិបតេយ្យ អរិយធម៌​ ចុះ​សម្រុង​ និង​ស្រស់​ប្រិមប្រិយ ក៏ដូច​ជា​សម្រេច​បាន​នូវ​សុបិន​ចិនស្តីពី​ការ​​ស្តារ​ភាព​រុង​រឿង​ថ្កុំ​ថ្កើង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​ឡើង​វិញផង​ដែរ  !

អ្នកបកប្រែ:郭翔青
ប្លុកពិសេស