王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងាររដ្ឋាភិបាល(ខ្លឹមសារដកស្រង់) ភាគទី ៣

2021-03-05 11:20:26 cri

 ​  ​​  ជំរុញការអភិវឌ្ឍន៍បៃតង ជំរុញឱ្យមនុស្សនិងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា។ ប្រកាន់ខ្ជាប់នូវទស្សនៈ​"ទឹកថ្លាភ្នំបៃតងគឺជា​ភ្នំមាសភ្នំប្រាក់​" អនុវត្តជាក់ស្តែងនូវ​គោល​ដៅរួមចំណែក​របស់ប្រទេសចាំតិ​ក្នុងការទប់ទល់នឹង​បម្រែបម្រួល​អាកាសធាតុឆ្នាំ២០៣០​ ជំរុញកា​រការពារ​អេកូបរិស្ថានក្នុង​កម្រិតខ្ពស់ស្របនឹង​ការអភិវឌ្ឍសេដ្ឋកិច្ច​ដោយគុណភាពខ្ពស់​​។

 ​   ​ បង្កើនសុខុមាលកិច្ច​ប្រជាជនជាបន្តបន្ទាប់​ ​ជំរុញជីវភាព​ធូរធារ​រួម​យ៉ាង​ប្រាកដប្រជា​។​ តាក់តែងផែនការ​ប្រតិបត្តិស្រីពី​ជីវភាព​ធូរធាររួម​ ​ធ្វើ​ឱ្យ​ប្រជាជនកាន់តែទទួលបានផល​ប្រយោជន៍​ដោយយុត្តិធម៌ពីសមិទ្ធផល​អភិវឌ្ឍន៍ បន្ថែមឱកាសការងារ​ ធ្វើ​ឱ្យ​កាន់តែ​មាន​សុក្រឹតភាព​នូវ​ប្រព័ន្ធសុខាភិបាល​សាធារណៈ។

​     គ្រោង​ផែនការ​ការអភិវឌ្ឍន៍និងសន្តិសុខ ដើម្បីកសាងប្រទេស​ដ៏ដែល​កាន់តែ​មាន​សន្តិសុខ។ ប្រកាន់ខ្ជាប់នូវទស្សៈសន្តិសុខជាតិ ពង្រឹងការធានាសន្តិសុខសេដ្ឋកិច្ចជាតិ លើកកម្ពស់​សមត្ថភាពធានាសន្តិសុខសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ គាំពារស្ថិរភាពនិង​សន្តិសុខសង្គម។

     សម្លឹងមើលទៅអនាគត ​យើងមានជំនឿចិត្តនិង​មាន​សមត្ថភាពក្នុងការ​ពុះពារឧបសគ្គ​ ​តាមផ្លូវដើរ​ឆ្ពោះទៅមុខ​ ​សម្រេច​គោលដៅ​និងភារកិច្ច​ដែលកំណត់ក្នុងផែនការ​ ៥ ឆ្នាំ​ទី​ ១៤ ដើម្បី​ខិតខំ​ចារទំព័រថ្មីនៃបុព្វហេតុសង្គមនិយម​ប្រកបដោយលក្ខណៈពិសេស​ចិន​។

​​​៣ ការងារសំខាន់ៗ​ប្រចាំឆ្នាំ​២០២១

      ឆ្នាំនេះជាឆ្នាំ​សំខាន់និង​ពិសេស​មួយ​ក្នុងដំណើរកសាង​ទំនើបកម្ម​របស់ប្រទេសចិន​។​ ​យើង​ត្រូវ​ធ្វើ​ការងារ​រដ្ឋាភិបាល​ឱ្យ​បានល្អ ​​ក្រោមការដឹកនាំដ៏មុតមាំ​របស់គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុនិស្តចិន​ដែល​មានលោកស៊ីជីនភីងជាប្រមុខស្នូល ​និងការ​ណែនាំ​នៃ​គំនិត​សង្គមនិយម​ប្រកបដោយលក្ខណៈពិសេសចិន​ក្នុងយុគស័យថ្មី​របស់លោក​ស៊ីជីនភីង ​ប្រកាន់ខ្ជាប់នូវការស្វែងរកភាពរីកចម្រើនដោយឈរលើមូលដ្ឋាននៃភាពនឹងនរ បង្កើត​និម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី ដោយ​ខិតខំ​ជំរុញការអភិវឌ្ឍដោយ​គុណភាពខ្ពស់ ផ្តោតលើការ​ធ្វើ​ឱ្យ​ស៊ីជម្រៅនូវកំណែទម្រង់រចនាសម្ព័ន្ធ​ ​ផ្តោ​តលើ​នវានុវត្តន៍និងកំណែទម្រង់កម្លាំង​ចលករ​ ផ្តោតលើ​ការ​បំពេញតាម​តម្រូវការ​ក្នុងជីវភាពរស់នៅ​ដ៏ល្អបវររបស់ប្រជាជន​ ពង្រឹងនិងពង្រីក​​សមិទ្ធផល​នៃការងាររ​បង្ការនិងគ្រប់គ្រងជំងឺឆ្លង និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និងសង្គម ​គ្រោងផែនការអភិវឌ្ឍន៍និងសន្តិសុខ ធ្វើការងារ"លំនឹង ៦ វិស័យ”ឱ្យបានប្រាកដប្រជា អនុវត្តជាក់ស្តែងឱ្យបានគ្រប់ជ្រុងជ្រោយនូវភារកិច្ច“ការពារ ៦ វិស័យ” អនុវត្ត គោល​នយោបាយ​​ម៉ាក្រូតាម​បែបវិទ្យាសាស្ត្រនិង​ចំគោលដៅ ខិតខំរក្សាឱ្យ​សេដ្ឋកិច្ច​ដំណើរការ​ក្នុងរង្វង់​សមហេតុផល​ ​ប្រកាន់ខ្ជាប់នូវ​យុទ្ធសាស្រ្ត​ពង្រីក​តម្រូវការក្នុងស្រុក​​​ ពង្រឹង​ការ​ទ្រទ្រង់ជាយុទ្ធសាស្រ្ត​ខាង​វិទ្យាសាស្ត្រ​និងបច្ចេកវិទ្យា ​ពង្រីក​ការបើកទូលាយ​ចំពោះ​បរទេស​ក្នុងកម្រិតខ្ពស់​ ​រក្សាសុខដូមនីយកម្ម​​និង​ស្ថិរភាព​នៃសង្គម​ ​ធានាឱ្យ​ផែនការ​អភិវឌ្ឍ​ន៍ ​៥  ឆ្នាំទី​ ‌១៤ មាន​ការចាប់ផ្តើម​ដ៏ល្អ​ប្រសើរ​ដើម្បី​ជា​ចំណងដៃ​សម្រាប់​អបអរសាទរ​​ខួប​ទី​ ‌១០០ ឆ្នាំ​នៃការ​បង្កើត​បក្សកុម្មុយនិស្តចិន​។

      គោលដៅ​រំពឹងទុកសំខាន់ៗ​ក្នុងការអភិវឌ្ឍ​ឆ្នាំនេះ​គឺ​៖ ផលិតផល​ក្នុងស្រុក​សរុប​មានកំណើនលើស​ពី​ ៦% ​នៅ​ទីក្រុង​មាន​ឱកាសការងារ​បន្ថែមថ្មី​លើស​ពី​ ១១ លាននាក់ ​អត្រាបាត់​បង់​ការងារ​នៅ​ទីក្រុង​មានចំនួន​ប្រមាណ​​៥,៥%  កំណើន​សន្ទស្សន៍​ថ្លៃ​ប្រើប្រាស់​ចំណាយរបស់ប្រជាពលរដ្ឋ​មានចំនួន​ប្រមាណ ៣% ការនាំចេញនាំចូល​មាន​ស្ថិរភាព​ និងមានគុណភាពកាន់តែល្អ​ ​ចំណូល​និងចំណាយអន្តរជាតិ​មាន​តុល្យភាពជាមូលដ្ឋាន ​ចំណូលរបស់ប្រជាពលរដ្ឋ​កើនឡើង​ដោយនឹងនរ​ ​អេកូបរិស្ថាន​ត្រូវបាន​​កែ​លម្អថែម​ទៀត​ ​ការ​ប្រើប្រាស់​ថាមពល​នៃផលិតផល​ក្នុងស្រុកសរុប​ធ្លាក់ចុះ​ប្រមាណ​៣% បរិមាណបញ្ចេញ​សារធាតុបំពុលសំខាន់ៗបន្តធ្លាក់ចុះ ទិន្នផលស្បៀងរក្សាទំហំលើសពី ០,៦៥ ទ្រីលានគីឡូក្រាម។​

​​​​​     កំណើនសេដ្ឋកិច្ចគឺ​ជា​សន្ទស្សន៍ចម្រុះ ការកំណត់ទិសដៅរំពឹងទុកប្រចាំឆ្នាំ ២០២១​លើ​សពី​ ៦% គឺបាន​គិតពិចារណាពីសភាពការណ៍ស្តារដំណើរការ​នៃ​សេដ្ឋកិច្ចឡើងវិញ​ ​ដែល​មាន​អំណោយផល​ដល់​ការ​ណែនាំវិស័យនានាឱ្យ​​ប្រមូលផ្តុំកម្លាំង​ជំរុញ​ការ​ច្នៃប្រឌិត​ថ្មី​​ខាង​កំណែទម្រង់​ ​និង​ការអភិវឌ្ឍ ដោយគុណភាពខ្ពស់​។​ បំពេញការងារ​ឆ្នាំនេះ​ឱ្យ​បាន​ល្អប្រសើរ​ ​ត្រូវ​គ្រោង​ផែនការ​​ឱ្យបានកាន់តែល្អនូវ​ការបង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង​​ ព្រម​ទាំងការ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​។​ ឆ្នាំ​២០២១នេះ​ត្រូវ​បំពេញឱ្យ​បានល្អប្រសើរនូវការងារ​ដូចខាងក្រោម៖

​    ១ រក្សា​ចីរភាពនិង​ស្ថិរភាពនៃគោលនយោបាយម៉ាក្រូ ​ជំរុញឱ្យ​សេដ្ឋកិច្ច​ដំណើរការ​​ក្នុង​រង្វង់​សមហេតុផល​។​ ​គោលនយោបាយម៉ាក្រូ​ត្រូវ​បន្ត​កាត់បន្ថយ​ការ​លំបាក​នៃ​តួអង្គ ​សេដ្ឋកិច្ចទីផ្សារ ហើយកែសម្រួលនិងធ្វើឱ្យប្រសើរឡើងតាមការប្រែប្រួលនៃស្ថានការណ៍ ដើម្បីពង្រឹងទំហំសេដ្ឋ​កិច្ច​ថែម​ទៀត​។​ ​ត្រូវ​លើកកម្ពស់​គុណភាព​ ប្រសិទ្ធភាព និង​ចីរភាពនៃគោលនយោបាយ​ហិរញ្ញវត្ថុវិជ្ជមាន ធ្វើ​ឱ្យ​ប្រសើរ​ឡើង​និង​អនុវត្ត​ជាក់ស្តែង​នូវ​គោលនយោបាយ​កាត់បន្ថយពន្ធដារ​។ ចំណែក​គោលនយោបាយរូបិយវត្ថុដ៏នឹងនរត្រូវធ្វើឱ្យចំគោលដៅ មានភាពរស់រវើកនិងសមហេតុផល។  ត្រូវបន្តពង្រឹងនិងបង្កើនប្រសិទ្ធភាពនៃគោលនយោបាយដែលចាត់ទុកឱកាសការងារ​ជាអាទិភាព។

     ២ ជំរុញយ៉ាងស៊ីជម្រៅនូវកំណែទម្រង់វិស័យសំខាន់ៗ បំផុសកម្លាំងរស់រវើកនៃតួអង្គសេដ្ឋកិច្ច​ទីផ្សារ​។​ ស្របនឹង​ពេល​​អនុវត្ត​ជាក់ស្តែងនូវ​គោលនយោបាយ​ជួយកាត់បន្ថយ​ការលំបាករបស់​​សហគ្រាស​ ត្រូវ​បង្កើនកម្លាំង​ជំរុញ​កំណែទម្រង់ពាក់ព័ន្ធ​ ​ដើម្បី​ឱ្យ​តួអង្គសេដ្ឋកិច្ច​ទីផ្សារ​​កាន់តែមានកម្លាំង​រស់រវើក​ និងកាន់តែមានកម្លាំង​ច្នៃប្រឌិតថ្មី​។​

 ​    ត្រូវ​ផ្លាស់ប្តូរ​មុខងារ​រដ្ឋាភិបាល​ថែមទៀត​​​ ជំរុញការ​កាត់បន្ថយដើមទុន​នៃផលិតកម្ម​និង​ការធ្វើ​អាជីវកម្ម​របស់សហគ្រាស​តាមរយៈ​កំណែទម្រង់​ ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​គ្រប់​កម្មសិទ្ធិ​​អភិវឌ្ឍជាមួយគ្នា​ ​ធ្វើ​ឱ្យ​ស៊ីជម្រៅនូវ​កំណែទម្រង់​ប្រព័ន្ធហិរញ្ញវត្ថុ​​​និង​សារពើពន្ធ។

​​  ​ ៣ ជំរុញការអភិវឌ្ឍប្រកបដោយ​គុណភាពខ្ពស់​នៃ​សេដ្ឋកិច្ចពិត​ដោយ​ផ្អែក​លើ​នការ​ច្នៃប្រឌិត​ថ្មី​ ​ពូនជ្រំ​កម្លាំ​ងចលករខ្លាំងថ្មី។ ​ជំរុញឱ្យ​នវានុវត្តន៍ខាងវិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​រួមបញ្ចូនដោយស៊ីជម្រៅជាមួយ​សេដ្ឋកិច្ច​ពិត​​​ ​ ជំរុញការអភិវឌ្ឍតាម​រយៈនវានុវត្តន៍។​

​     ត្រូវ​លើកកម្ពស់​សមត្ថភាពច្នៃប្រឌិតថ្មីខាង​វិទ្សាសាស្រ្ត​និងបច្ចេកវិទ្យា ប្រើប្រាស់យន្តការ​ទីផ្សារភាវូបនីយកម្ម​ដើម្បី​លើក​ទឹកចិត្តដល់ការ​ច្នៃប្រឌិតថ្មី​របស់សហគ្រាស​ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​និង​លំនឹង​ខ្សែសង្វាក់ឧស្សាហកម្ម​និងខ្សែសង្វាក់​​ផ្គត់ផ្គង់​។

   ​  ៤ ប្រកាន់ខ្ជាប់នូវ​ចំណុច​យុទ្ធសាស្រ្ត​ស្តីពីការ​ពង្រីក​តម្រូវការ​ក្នុងស្រុក​​ ប្រើប្រាស់​សក្តានុពល​នៃទីផ្សារក្នុងស្រុក​ដោយពេញលេញ​។​  ត្រួសត្រាយ​តម្រូវការ​ដោយ​ស្របតាម​​ការ​កែលម្អជីវភាពរស់នៅរបស់ប្រជាជន​ ​​ ជំរុញឱ្យ​គួបផ្សំ​គ្នា​រវាង​ការ​ប្រើប្រាស់និង​ការ​វិនិយោគ ​ដើម្បីសម្រេច​តុល្យភាព​កាន់តែខ្ពស់​រវាង​ការផ្គត់ផ្គង់និងតម្រូវការ។​

     ៥ ​អនុវត្តឱ្យ​បាន​គ្រប់ជ្រុងជ្រោយនូវ​យុទ្ធសាស្រ្ត​អភិវឌ្ឍ​ន៍​ជនបទ ​​ជំរុញ​ការអភិវឌ្ឍ​កសិកម្ម​ ​និង​កំណើន​នៃចំណូលរបស់កសិករ​ដោយ​នឹងនរ។​  បន្ត​ជំរុញការ​អភិវឌ្ឍនៃតំបន់​ដែល​ទើប​ចេញផុតពីភាពក្រីក្រ​ ​ជំរុញ​ផលិតកម្មកសិកម្ម​ កែលម្អ​លក្ខណសម្បត្តិផលិតកម្ម​និង​រស់នៅ​នៃតំបន់ជនបទ​។​

      ត្រូវ​តភ្ជាប់​ឱ្យបានល្អនូវ​ការ​ពង្រឹងនិងពង្រីក​សមិទ្ធផល​នៃការ​ចេញផុតពីភាពក្រីក្រ​ជាមួយ​និងការ​អភិវឌ្ឍជនបទ ​លើកកម្ពស់សមត្ថភាពផ្គត់ផ្គង់​និងធានាស្បៀង​និង​កសិផល​សំខាន់ៗ​ ​ជំរុញយ៉ាង​ប្រាកដប្រជានូវ​កំណែទម្រង់និង​កិច្ចកសាងជនបទ ។​

 ​ ​  ៦ អនុវត្តការបើកទូលាយ​ចំពោះ​ក្រៅប្រទេស​ក្នុងកម្រិតខ្ពស់​ ជំរុញឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ទុនបរទេសមាន​ភាពនឹងនរ​ ក៏ដូចជា​លើកកម្ពស់​គុណភាពថែមទៀត​។​ អនុវត្ត​ការ​បើក​ទូលាយ​ដែលមានក្របខ័ណ្ឌកាន់តែធំ​​ និង​ស្រទាប់​កាន់តែ​ស៊ីជម្រៅ ​ដើម្បីធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សេដ្ឋកិច្ច​អន្តរជាតិ​ឱ្យ​បានកាន់តែល្អ​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស