លោកស៊ីជីនភីងប្រធានរដ្ឋចិនបានចូលរួមសកម្មភាពដាំដើមឈើទីក្រុងប៉េកាំងកាលពីថ្ងៃទី២ខែមេសា។ លោកបានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំនៅអំឡុងពេលនេះ យើងសុទ្ធតែរួមគ្នាដាំដើមឈើ គឺក្នុងបំណងឱ្យអ្នកទាំងឡាយបង្កេីតមនសិការទទួលខុសត្រូវដែលដាំដើមឈើ បង្កើនទំហំព្រៃឈើ ដើម្បីឱ្យមាតុប្រទេសមានពណ៏បៃតុងកាន់តែច្រើនថែមទៀត ក្នុងន័យរួមគ្នាកសាងស្រុកកំណើតដ៏ស្រស់ស្អាតដែលមនុស្សជាតិនិងធម្មជាតិរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា៕