翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះនិន្នាការវិវឌ្ឍដ៏អវិជ្ជមាននៃការដែលជប៉ុនស៊ុមគ្រលុំជាមួយអាមេរិកដើម្បីរួមគ្នាប្រឆាំងនឹងចិន ដោយអះអាងថាចិននឹងប្រតិកម្មតបជាចាំបាច់តាមស្ថានភាពក្រោយ

2021-04-17 15:13:12 cri

      ទាក់ទិននឹង​​​និន្នាការវិវឌ្ឍ​ដ៏​អវិជ្ជមាន​ដែល​​ថ្នាក់ដឹកនាំ​ជប៉ុន​បាន​បំពេញ​ទស្សនកិច្ច​នៅសហរដ្ឋ​អាមេរិក​ដើម្បី​​ស៊ុមគ្រលុំជាមួយ​អាមេរិកក្នុងន័យ​​រួម​គ្នា​ប្រឆាំង​នឹង​ប្រទេសចិន​ លោក​Zhao Lijian អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ជា​ប្រចាំ​​កាល​ពី​ថ្ងៃទី ១៦ ខែមេសាថា ប្រទេសចិន​បាន​សម្តែង​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំងក្លា​ចំពោះ​​ប្រទេស​អាមេរិកនិង​ជប៉ុន​ជាស្រេចទៅហើយ​ ហើយ​នឹង​ប្រតិកម្ម​តប​ជាចាំបាច់​តាម​ស្ថានភាពក្រោយ​ ។ 

      លោក​បាន​ថ្លែង​ថា ជា​និច្ច​កាល​ ប្រទេសចិនបាន​ប្រកាន់​ខ្ជាប់នូវ​​គោលជំហរច្បាស់​លាស់​ក្នុង​​បញ្ហា​តំបន់​តៃវ៉ាន់​ ហុងកុង សមុទ្រ​ចិន​ខាងត្បូង និង​កោះDiaoyu​ជាដើម​ ​។ ​យើងមាន​ការប្តេជ្ញាចិត្ត​និង​ឆន្ទៈ​ដ៏​មុតមាំ​ដូច​ថ្ម​​​ក្នុង​ការ​គាំពារ​អធិប្បតេយ្យភាព សន្តិសុខ​ និង​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ​របស់ប្រទេសជាតិ ។ ប្រទេសជប៉ុន​និង​អាមេរិក​ត្រូវ​យកចិត្ត​ទុកដាក់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​​ការ​យក​ចិត្តទុកដាក់​និងការទាមទារ​របស់​ប្រទេសចិន​ មិន​ត្រូវ​មាន​ពាក្យ​សម្តី​និង​ទង្វើ​ណា​ដែលបាន​​ជ្រៀតជ្រែក​លើ​កិច្ចការផ្ទៃក្នុង​របស់ប្រទេសចិន​និង​បំផ្លិចបំផ្លាញ​ផល​ប្រយោជន៍​របស់ប្រទេស​ចិន​ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស