李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មាន​សំខាន់​ៗ

2021-04-17 15:10:33 cri

លោក​ ស៊ី ​ជីន​ភីង​ ប្រធាន​រដ្ឋ​ចិន​ធ្វើ​កិច្ចប្រជុំ​កំពូលជាមួយ​​ថ្នាក់​​ដឹកនាំ​ប្រទេ​ស​ប៉ារាំង​ អាល្លឺ​មង់​តាម​ប្រព័ន្ធ​វីដេអូ​ ។

លោក​ HanZheng សមាជិក​អាចិន្រ្តៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន​ជួប​ពិភាក្សាការងារ​តាម​ប្រព័ន្ធវីដេអូ​ជា​មួយ​លោក​ John Kerry បេសកជន​ពិសេស​ទទួល​បន្ទុក​​​បញ្ហា​អាកាសធាតុរបស់​​ប្រធានាធិបតី​​អាមេរិក។

ជារៀងរាល់​ឆ្នាំ​​ ប្រទេស​ចិន​ត្រូវ​ចំណាយ​ថវិកា​ ​២.២ទ្រីលាន​យាន់​ប្រាក់​ចិន​សម្រាប់​ការ​កាត់​បន្ថយ​ការ​បញ្ចេញឧស្ម័ន​​កាបូន​មុន​ឆ្នាំ​២០៣០។

ក្រសួង​ការបរទេស​ចិន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​​​និន្នាការវិវឌ្ឍអវិជ្ជមានដែលប្រទេស​​ជប៉ុនខុបខិត​​ជាមួយ​សហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹង​ចិន​  ​ប្រទេសចិននឹងប្រតិកម្មតបជាចាំបាច់តាមស្ថានភាពក្រោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​បង្ហាញថា​ តំបន់​ស៊ីន​ជាំង​មាន​សុខដុម​រមនា ​ស្វាគមន៍​អ្នក​ទាំង​អស់​គ្នា​ទៅ​ទស្សនា​​​តំបន់​ស៊ីន​ជាំង​។

  ប្រព័ន្ធ​សារព័ត៌មាន​BBCប៉ុន​ប៉ង់ចង់​រិះគន់​​ប្រទស​ចិនដោយ​ងងិតងងល់​​ខណៈពេល​ផ្តល់​បទសម្ភាសន៍​​ជាមួយ​បញ្ញវន្ត​សហរដ្ឋអាមេរិក បែរ​ជា​ត្រូវ​បាន​​​រិះ​គន់ទៅវិញ​​។

នាវា​នេសាទ​ជប៉ុនទៅ​បង្ករឿង​ហេតុនៅលំហសមុទ្រ​កោះ​ Diaoyu  ភាគី​ចិន​ដាស់​តឿន​ឱ្យ​ភាគី​ជប៉ុន​បង្កើន​ការ​គ្រប់​គ្រង់ផ្ទៃក្នុង ​​​​។

សហរដ្ឋអាមេរិកដាក់​ទណ្ឌកម្ម​ថ្មី​​ទៅលើ​រុស្ស៊ី​ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​រំពឹងថា​​ ​ប្រទេស​រុស្ស៊ី​និង​សហរដ្ឋអាមេរិក​ដោះ​ស្រាយ​ការ​ខ្វែងគំនិត​​តាម​រយៈការ​ពិគ្រោះ​ពិភាក្សា​។

អ្នកបកប្រែ:李展精
ប្លុកពិសេស