馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកនាំពាក្យនៃក្រសួងការបរទេសចិនឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីអត្ថរសអវិជ្ជមានពាក់ព័ន្ធនឹងចិនក្នុងសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹក​នាំអាមេរិកនិងជប៉ុន

2021-04-18 15:51:03 cri

 

កាលពីថ្ងៃទី១៧ខែមេសា ​អ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្តីពីអត្ថរសអវិជ្ជមានពាក់ព័ន្ធនឹងចិនក្នុងសេចក្តី​ថ្លែង​ការណ៍​រួម​របស់​​ថ្នាក់ដឹក​នាំអាមេរិកនិងជប៉ុន ។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ​សេចក្តីថ្លែងការណ៍រួមរវាង​អាមេរិកនិងជប៉ុនបានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនយ៉ាងកម្រោល រំលោភ​លើក្រមមូលដ្ឋានទំនាក់ទំនងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ ។ ប្រទេស​ចិនមិនពេញចិត្តយ៉ាងខ្លាំងនិងប្រឆាំងយ៉ាងដាច់ខាតចំពោះករណីនេះ ហើយក៏បានបង្ហាញ​យ៉ាងច្បាស់លាស់នូវគោលជំហររបស់ខ្លួនចំពោះអាមេរិកនិងជប៉ុន។អ្នកនាំពាក្យរូបនេះបន្តថា ​អាមេរិកនិងជប៉ុនបាននិយាយ​បំផ្លើសសេរីភាពនិងការបើក​ទូលាយ ប៉ុន្តែ​តាមពិតទៅគឺបាន​កៀរគរ​​បក្ខពួក​ ញុះញង់ឱ្យមានអរិភាព នេះជាទង្វើផ្ទុយពី​និន្នាការអភិវឌ្ឍនៃយុគសម័យ​ និង​ផ្ទុយពីបំណងប្រាថ្នាដូចគ្នារបស់ប្រទេស​ក្នុង​តំបន់និងបណ្តាប្រទេសភាគច្រើនលើពិភពលោក ពោលគឺស្វែងរកសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ​ ដែលការ​ធ្វើបែបនេះនឹងឱ្យមនុស្សកាន់តែច្រើនបាន​មើលឃើញ​កាន់តែច្បាស់នូវ​ធាតុពិតនិងឧបាយកល​របស់សម្ព័ន្ធមិត្ត​អាមេរិកនិងជប៉ុន ដែលបំផ្លាញសន្តិភាពនិងស្ថិរ​ភាពក្នុងតំបន់។

 

អ្នកបកប្រែ:馬小青
ប្លុកពិសេស