李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរចំពោះលោកGuillermo Lassoដែលបានជាប់ឆ្នោតជាប្រធានាធិបតីអេក្វាឌ័រ

2021-04-18 13:47:26

កាលពីថ្ងៃ​ទី​១៦​ខែ​មេសា​តាម​ម៉ោង​ក្នុង​តំបន់​ លោក​ស៊ី​ជីន​ភីង​ ប្រធាន​រដ្ឋ​ចិន​បានផ្ញើលិខិតជូនចំពោះលោកGuillermo Lasso​​ដើម្បី​អប​អរសាទរ​លោកបាន​ជាប់ឆ្នោត​ជាប្រធានា​ធិបតី​សាធារណរដ្ឋអេក្វាឌ័រ។

ក្នុង​លិខិតអបអរសាទរ ​លោកស៊ី​ជីន​ភីង​បាន​គូសបញ្ជាក់ថា​ ប្រទេស​ចិន​និងអេក្វាឌ័រជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​​ ក្នុងរយៈពេល៤១​ឆ្នាំ​នៃ​ការ​បង្កើតទំនាក់ទំនង​ការទូត​​មក​ ទំនាក់​ទំនងរវាងប្រទេស​ទាំង​ពីរ​មាន​ការ​អភិវឌ្ឍន៍​យ៉ាង​ស៊ី​ជម្រៅ​ ថ្នាក់​ដឹកនាំនៃ​ភាគីទាំង​ពីរ​មា​នការ​ប្រាស្រ័យ​ទាក់​ទងគ្នា​យ៉ាង​ដិត​ដល់​ កិច្ចសហប្រតិបត្តិការជាក់ស្តែងបានទទួល​លទ្ធផលជាផ្លែផ្កា ការ​ផ្លាស់ប្តូរ​ផ្នែក​វប្ប​ធម៌បង្ហាញពី​ភាព​អស្ចារ្យ​ ខ្ញុំ​​យក​ចិត្ត​ទុកដាក់​ខ្ពស់​ដល់​កា​រអភិវឌ្ឍទំនាក់​ទំនង​រវាងចិន​និងអេក្វាឌ័រ ហើយរីករាយរួម​ជាមួយ​​លោកGuillermo Lassoបង្កើន​ការផ្លាស់ប្តូរ​បទពិសោធន៍រវាង​ប្រទេស​ទាំង​ពីរក្នុង​អភិបាល​កិច្ចជាតិ  ​ ជំរុញ​ឱ្យ​ទំនាក់​ទំនង​រវាង​ចិន​និង​​អេក្វាឌ័រទទួលបាន​ការ​អភិវឌ្ឍន៍​កាន់​តែ​ច្រើន​ ដើម្បី​​ផ្តល់ផល​ប្រយោជន៍​ដល់​​ប្រទេស​ទាំង​ពីរនិងប្រជាជ​ននៃ​ប្រទេស​​ទាំងពីរ​៕

 

អ្នកបកប្រែ:李展精
ប្លុកពិសេស