馬小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈកម្មាធិការច្បាប់នៃក្រុមប្រឹក្សានីតិប្បញ្ញត្តិតំបន់រដ្ឋបាលពិសេសហុងកុងបើកធ្វើសន្និសីទជាលើកដំបូងដើម្បី​ស្រាវជ្រាវអំពី《សេចក្តី​ព្រាងច្បាប់វិសោធនកម្មមាត្រា​ច្បាប់​ស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវរបបបោះឆ្នោតប្រចាំឆ្នាំ២០២១》

2021-04-18 15:52:01 cri

 

តាមដំណឹងនៃទីភ្នាក់ងារព័ត៌មានស៊ីនហ្វួចិនប្រចាំនៅតំបន់ហុងកុងកាលពីថ្ងៃទី១៧ខែមេសាបានឱ្យ​ដឹង​ថា ​កាលពីថ្ងៃទី១៤ខែមេសា ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិតំបន់រដ្ឋបាលពិសេសហុងកុងបានពិនិត្យអានលើកទី១និងលើកទី២អំពី《សេចក្តី​ព្រាងច្បាប់វិសោធនកម្មមាត្រា​ច្បាប់ស្តីពីការធ្វើឱ្យមានសុក្រឹតភាពនូវរបបបោះឆ្នោតប្រចាំឆ្នាំ២០២១》ដែលប្រគល់ជូនដោយរដ្ឋបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង។ បន្ទាប់មក គណៈកម្មាធិការច្បាប់​នៃ​ក្រុម​ប្រឹក្សា​នីតិប្បញ្ញត្តិតំបន់រដ្ឋបាលពិសេសហុងកុងបានបើកធ្វើសន្និសីទ​​ជាលើកដំបូងកាលពីថ្ងៃទី១៧ខែមេសា ដើម្បីស្រាវជ្រាវអំពីមាត្រាលម្អិត​ពាក់ព័ន្ធ​ននៃ​សេចក្តី​ព្រាងច្បាប់។មន្ត្រីរដ្ឋបាលជាច្រើនរូបបានមានវត្តមានក្នុងសន្និសីទ​​នេះ ដើម្បី​បកស្រាយសំណួរពាក់ព័ន្ធដែល​សមាជិកក្រុមប្រឹក្សាបាន​លើកឡើង។

អ្នកបកប្រែ:馬小青
ប្លុកពិសេស