李慶莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការ​ផ្តល់​បទ​សម្ភាសន៍​ពិសេស​ជាមួយ​លោក​បានគីមូន​ ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​អាស៊ី​ប៉ូអាវ ៖ ខួប​ទី​ ២០ នៃ​វេទិកា​អាស៊ីប៉ូអាវ​ អនាគត​ចិន​និង​អាស៊ី​គួរឱ្យ​មានការ​រំពឺងទុក​

2021-04-18 15:11:59

       ឆ្នាំ​២០២១ ជាខួបទី​ ២០ នៃ​ការ​បង្កើត​វេទិកា​អាស៊ី​ប៉ូអាវ​ ។ មុនពេល​បើក​ធ្វើ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​វេទិកា​អាស៊ី​ប៉ូអាវ អ្នក​សារព័ត៌មាន​បាន​ផ្តល់​បទសម្ភាសន៍​ពិសេស​ជាមួយ​លោក​បាន​គីមូន​ អតិត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃវេទិកាអាស៊ីប៉ូអាវ​ ។ លោក​បាន​គីមូន​បាន​ថ្លែង​ថា​ រយៈពេល​២០ឆ្នាំ​នៃ​វេទិកា​អាស៊ី​ប៉ូអាវ​ ជា​រយៈពេល​២០ឆ្នាំ​ដែល​ដើរស្រប​នឹង​ចរន្ត​យុគសម័យ​ និង​ជា​រយៈពេល​២០ឆ្នាំ​ដែល​មាន​ភាព​ស៊ីចង្វាក់​គ្នា​យ៉ាង​ដិត​ដល់​ជាមួយ​នឹង​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​របស់​ប្រទេស​ចិន​ ។​ វេទិកា​អាស៊ីប៉ូអាវ​បាន​វិវឌ្ឍ​រីក​ចម្រើន​ទៅមុខ​ជាមួយ​ប្រទេស​ចិនដោយ​រួម​​សហការគ្នា​ទៅវិញទៅមក​ ។ ពេលអនាគត​ វេទិកាអាស៊ីប៉ូអាវមុខ​ជា​នឹង​ដើរ​ចេញពី​អាស៊ី​ ហើយ​ដើរ​តួនាទី​កាន់តែ​សំខាន់​ក្នុង​កិច្ចការ​អន្តរជាតិ​ជាទូទៅជា​មិនខាន​​ ។

 

អ្នកបកប្រែ:李慶莉
ប្លុកពិសេស