李展精
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋ​ធានី​ប្រទេស​ឥណ្ឌាត្រូវការសម្ភារៈវេជ្ជ​សាស្រ្ត​សម្រាប់ការបង្ការនិង​ព្យាបាល​ជំងឺ​កូវីដ​១៩​ជាបន្ទាន់

2021-04-18 15:03:04 cri

លោក​Kejriwal អភិបាល​ក្រុង​New Delhi រដ្ឋធានី​ប្រទេស​ឥណ្ឌាបាន​ថ្លែងកាលពី​ថ្ងៃ​ទី​១៧​ខែ​មេសា​ថា​ ដោយ​សារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​មាន​ស្ថានភាព​កាន់​តែ​អាក្រក់​ សម្ភារៈវេជ្ជ​សាស្រ្តក្នុងតំបន់រដ្ឋធានីមានកង្វះខាត​ដូចជា​គ្រែសម្រាប់អ្នក​ជំងឺ អុកស្ស៊ីសែន​វេជ្ជសាស្រ្ត​​និង​ឱសថ​ជាដើម។

លោក​Kejriwal បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ដដែល​នោះថា​ ​ការរីករាល​ដាល​នៃ​ជំងឺកូវីដ១៩​នាពេល​បច្ចុប្បន្ន​មាន​ស្ថានភាពយ៉ាង​ធ្ងន់​ធ្ងរ​និង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ គ្រែ​ដែលអាច​ផ្តគ់​ផ្គង់​អុក​ស្ស៊ីសែន​ត្រូវបាន​ប្រើ​ជិត​អស់​​ហើយ​ រដ្ឋាភិបាល​កំពុង​ធ្វើ​ការ​កែ​ច្នៃនិង​ធ្វើ​ឱ្យមានភាព​ប្រសើរឡើងក្នុង​ទ្រង់​ទ្រាយធំ​​ គ្រោង​នឹង​បង្កើនចំនួន​គ្រែសម្រាប់អ្នក​ជំងឺកូវីដ​​១៩មានអាការរោគ​ធ្ងន់​ធ្ងរ​ចំនួន​៦ពាន់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​៕

អ្នកបកប្រែ:李展精
ប្លុកពិសេស