孫玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ឈុតអវកាសជាឈុតប្រយុទ្ធរបស់អាវកាសយានិក ហើយការស្វែងរកនិងសិក្សាឥតឈប់ឈរជា “ឈុតប្រយុទ្ធ”ក្នុងការបោះជំហានទៅមុខរបស់បក្សកុម្មុយនិស្តចិន

2021-06-24 10:54:09 cri

#CCFR Comment#បទវិភាគ៖ឈុតអវកាសជាឈុតប្រយុទ្ធរបស់អាវកាសយានិក ហើយការស្វែងរកនិងសិក្សាឥតឈប់ឈរជា “ឈុតប្រយុទ្ធ”ក្នុងការបោះជំហានទៅមុខរបស់បក្សកុម្មុយនិស្តចិន_fororder_2021061811240474871

#CCFR Comment#បទវិភាគ៖ឈុតអវកាសជាឈុតប្រយុទ្ធរបស់អាវកាសយានិក ហើយការស្វែងរកនិងសិក្សាឥតឈប់ឈរជា “ឈុតប្រយុទ្ធ”ក្នុងការបោះជំហានទៅមុខរបស់បក្សកុម្មុយនិស្តចិន_fororder_VCG11380976101

    កាលពី​ថ្ងៃទី១៦​ខែតុលា​ឆ្នាំ២០០៣​ លោក Yang ​Liwei ​អវកាសយានិក​ដែលបាន​ឡើងលើ​អវកាស​ដំបូងបង្អស់​របស់ចិន​បានធ្វើដំណើរ​តាម​យានអវកាស​ Shenzhou-5 ​វិលត្រឡប់​មកដល់​មាតុប្រទេស​ចិនវិញដោយ​ជោគជ័យបន្ទាប់ពី​បាន​ហោះហើរ​អស់រយៈពេល​២១ម៉ោង​និង២៣នាទី ។

    លោក ​Yang Liwei ​កាលនោះ​បានស្លៀកពាក់​ឈុតអវកាស​ពណ៌ប្រាក់ដែល​មានទម្ងន់​ប្រហែល​១០គីឡូក្រាម​ ក្នុងរយៈពេល​១៨ឆ្នាំមុន​ ឈុតអវកាស​មួយនេះជា​សក្សីនៃ​ភាពជោគជ័យ​ដ៏គាប់ប្រសើរនៃ​ការហោះហើរ​ផ្ទុកមនុស្ស​លើអវកាស​​លើកដំបូង​របស់ប្រទេស​ចិន ​។ បច្ចុប្បន្ននេះ​ “ឈុតប្រយុទ្ធ​”​ដែលបាន​ផ្ទុក​នូវសុបិន​ហោះហើរ​លើ​អវកាសរបស់​ប្រជាជាតិចិន​មួយនេះ​ត្រូវបាន​រក្សាទុក​ក្នុងសារមន្ទីរ​ជាតិចិន ​ដើម្បីបង្ហាញ​ពីសមិទ្ធផល​ដែល​ប្រទេសចិន​ទទួលបាន​ក្នុងវិស័យ​អាកាសចរណ៍​និងអវកាសចំពោះ​ប្រជាជន​ទូទាំង​ពិភពលោក ​ហើយក៏ជា​ការបង្ហាញជាក់ស្តែង​ពីស្មារតីស្វែងរក​និងសិក្សា​ឥតឈប់ឈររបស់​ប្រជាជាតិចិន​ផងដែរ ។

    កាលពី​ថ្ងៃទី២៥​ខែកញ្ញាឆ្នាំ​២០០៨ ​លោក​ Zhai Zhigang ​លោក Liu ​Boming ​និងលោក Jing ​Haipeng ​បានធ្វើដំណើរតាម​យានអវកាស​ Shenzhou-7 ​ សម្រេចបាននូវ​ការដើរលើ​អវកាស​លើកដំបូង​របស់​អវកាសយានិក​របស់ចិន​ ហើយ “ឈុតប្រយុទ្ធ”​អវកាស​សម្រាប់​ស្លៀកពាក់នៅលើ​អវកាស​ដែល​ប្រទេសចិន​បានសិក្សា​ស្រាវជ្រាវ​និងផលិត​ដោយ​ម្ចាស់ការ​​បានគាំពារ​បុព្វហេតុ​អវកាសផ្ទុក​មនុស្សរបស់ចិន​ឱ្យបោះជំហាន​ដ៏ធំមួយ​ឆ្ពោះទៅមុខ ។

    នៅរយៈពេល​មុននេះ​មិនជាយូរ​ប៉ុន្មាន ​ពោលគឺ​ថ្ងៃទី១៧​ខែមិថុនា​ឆ្នាំ២០២១​តាមម៉ោង​ក្រុងប៉េកាំង​ ​លោក ​Nie ​Haisheng ​លោក ​Liu Boming ​និងលោក ​Tang Hongbo ​ដែលជា​អវកាសយានិកចិន​បានធ្វើដំណើរ​តាម​យានអវកាស​ Shenzhou-12 ​ ដោយចូលក្នុង​ស្ថានីយអវកាស​របស់ប្រទេសចិន​ខ្លួនឯងជា​លើកដំបូង ។​ ប្រទេសចិន​មានការរីកចម្រើន​យ៉ាងខ្លាំងទៀត​ក្នុងបុព្វហេតុស្វែងរក​និងសិក្សា​ចំពោះ​អវកាស ។

    ប្រសិនបើ​និយាយថា​ ឈុតអវកាសជា “​ឈុតប្រយុទ្ធ”​របស់អវកាសយានិក ​ដែលអាច​ការពារសន្តិសុខ​អាយុជីវិតរបស់​អវកាសយានិក​ក្នុងដំណើរស្វែងរក​អវកាសនិង​ទប់ទល់នឹង​ផលប៉ះពាល់​ដល់រាងកាយ​​មនុស្ស​ដែល​បណ្តាល​មកពីកត្តា​ខាងក្រៅ ​នោះ ​ស្មារតីស្វែងរក​និងសិក្សា​ឥតឈប់ឈរ​ក៏ជា“​ឈុតប្រយុទ្ធ”​សម្រាប់​ការពារបក្ស​កុម្មុយនិស្តចិន​ឱ្យបោះជំហាន​ទៅមុខ​ជាបន្តបន្ទាប់​ផងដែរ ។

#CCFR Comment#បទវិភាគ៖ឈុតអវកាសជាឈុតប្រយុទ្ធរបស់អាវកាសយានិក ហើយការស្វែងរកនិងសិក្សាឥតឈប់ឈរជា “ឈុតប្រយុទ្ធ”ក្នុងការបោះជំហានទៅមុខរបស់បក្សកុម្មុយនិស្តចិន_fororder_VCG111146479874

    នៅពេលដែល​បក្សកុម្មុយនិស្ត​ចិនទើបបាន​បង្កើតឡើង​ ធ្លាប់ធ្វើ​ត្រាប់តាម​ទ្រឹស្តីទូទៅ​នៃការបដិវត្តន៍​ម៉ាក្សនិយមនិង​លេនីននិយមនិង​បទពិសោធន៍នៃ​ការបដិវត្ត​រុស្ស៊ី​ បណ្តាលឱ្យ​ការបដិវត្តន៍​របស់ចិន​ទទួលរង​ការថយចុះ​យ៉ាងខ្លាំង​នៅឆ្នាំ១៩២៧ ។​ ចាប់ពីពេល​នោះមក​ ការគិតពិចារណា​ពីភាពជាក់ស្តែង ​និង​ការស្វែងរក​ដោយម្ចាស់ការ​បានក្លាយជា​មាគ៌ាគំនិត​នៃបក្ស​កុម្មុយនិស្តចិន​ ដែលបាន​ណែនាំ​ការបដិវត្តន៍​របស់​ប្រទេសចិន​ទទួលបាន​ជ័យជំនះ​នៅទី​បំផុត ។

    ដំណើរស្ថាបនា​និងកែទម្រង់នៃ​ប្រទេសចិន គឺជាដំណើរ​ដែលបក្សកុម្មុយនិស្ត​ចិនស្វែងរក​និងបោះជំហាន​ទៅមុខឥត​ឈប់ឈរ​ក្នុងភាពលំបាក​ ។ ក្នុងដំណើរ​ស្វែងរក​និងសិក្សា​ឥតឈប់ឈរ​ បក្សកុម្មុយនិស្តចិន​បានបូកសរុប​ផ្លូវអភិវឌ្ឍន៍​សង្គមនិយម​ប្រកបដោយ​លក្ខណៈពិសេស​របស់ចិនដែល​សមស្របនឹង​សភាពការណ៍ជាតិ​ជាក់ស្តែង​របស់ចិន​ ហើយ​កំណែទម្រង់​និងការបើក​ទូលាយរបស់ចិន​ក៏ជាដំណើរដែល​ធ្វើ​ការត្រួសត្រាយ​ឥតឈប់ឈរ​និងទទួលបាន​ភាពជោគជ័យ​ឥតឈប់ឈរ​ក្នុងការស្វែងរក​ម្តងហើយម្តងទៀត​ផងដែរ​ ។ ស្មារតី​ស្វែងរកដែល​ប្រកបដោយ​ភាពឯករាជ្យ​ម្ចាស់ការបែបនេះ​ ​ជាមូលដ្ឋានគ្រឹះ​នៃ​ទ្រឹស្តីនិង​ការអនុវត្ត​ជាក់ស្តែង​ទាំងអស់របស់​បក្សកុម្មុយនិស្ត​ចិន​ ហើយក៏ជា​អត្ថន័យពិត​សម្រាប់ឱ្យ​បក្សកុម្មុយនិស្តចិន​ភ្ញាក់​រលឹកពី​ការថយចុះនិង​បរាជ័យ​ឥតឈប់ឈរ​និងបោះជំហាន​ពីជ័យជំនះ​មួយទៅជ័យជំនះ​ថ្មីឥតឈប់ឈរ ។

    ការស្វែងរក​អវកាសគ្មានទីបញ្ចប់​នោះទេ​​ “ឈុតប្រយុទ្ធ”​អវកាសនឹង​ការពារ​ការអភិវឌ្ឍ​និង​ភាពរីកចម្រើន​នៃកិច្ចការ​អវកាស​របស់ចិន ​ហើយស្មារតីស្វែងរក​និងសិក្សា​ក៏នឹងក្លាយជា​ “ឈុតប្រយុទ្ធ”​សម្រាប់​ការពារបក្សកុម្មុយនិស្តចិន​ឱ្យបោះជំហាន​ទៅកាន់​ទិសដៅ​កាន់តែខ្ពស់​និងកាន់តែឆ្ងាយ​ផងដែរ ៕

អ្នកបកប្រែ:孫玲玲
ប្លុកពិសេស