កាលពីថ្ងៃទី ២៤ ខែមិថុនា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា《ការអនុវត្តជាក់ស្តែងដ៏មហិមានៃបក្សកុម្មុយនិស្តចិនក្នុងការគោរពនិងធានាសិទ្ធិមនុស្ស》 ។តាមរយៈសៀវភៅសមួយនេះ មជ្ឈដ្ឋានខាងក្រៅមិនត្រឹមតែបានមើលឃើញការប្តេជ្ញាចិត្តនិងកិច្ចខិតខំប្រឹងប្រែងរបស់បក្សកុម្មុយនិស្តចិនក្នុងការជំរុញការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិនក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកប៉ុណ្ណោះទេ ថែមទាំងក៏កាន់តែឈ្វេងយល់យ៉ាងជ្រាលជ្រៅថា បក្សកាន់អំណាចចិនគឺជាការធានាពីឬសគល់ដើម្បីជំរុញសិទ្ធិមនុស្សរបស់ចិនឱ្យវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ផងដែរ ។
ដូចសៀវភៅសនេះបានបញ្ជាក់នោះថា ការស្វែងរកសុខសុភមង្គលជូនចំពោះប្រជាជននិងស្វែងរកការស្តារភាពរុងរឿងដ៏មហិមាឡើងវិញជូនចំពោះប្រជាជាតិចិនជាគោលបំណងដើមនិងបេសកកម្មរបស់សមាជិកបក្សកុម្មុយនិស្តចិន ហើយក៏ជាមូលដ្ឋានគ្រឹះនៃគំនិតសិទ្ធិមនុស្សរបស់បក្សកុម្មុយនិស្តចិនផងដែរ ។ ចាប់តាំងពីបានបង្កើតឡើងមក បក្សកុម្មុយនិស្តចិនបានប្រកាន់ខ្ជាប់នូវការតម្កល់ទុកប្រជាជនជាអាទិភាព ប្រកាន់ខ្ជាប់ការធ្វើឱ្យគោលការណ៍ទូទៅនៃសិទ្ធិមនុស្សផ្សារភ្ជាប់ជាមួយសភាពការណ៍ជាក់ស្តែងនៃប្រទេសចិន ប្រកាន់ខ្ជាប់ការតម្កល់ទុកសិទ្ធិរស់រានមានជីវិតនិងសិទ្ធិអភិវឌ្ឍន៍ជាសិទ្ធិមនុស្សជាមូលដ្ឋានដ៏សំខាន់បំផុត ប្រកាន់ខ្ជាប់ការតម្កល់ទុកជីវភាពរស់នៅប្រកបដោយសុភមង្គលរបស់ប្រជាជនជាសិទ្ធិមនុស្សធំបំផុតនិងប្រកាន់ខ្ជាប់ការជំរុញការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយរបស់ប្រជាជន បង្កើនភាពទទួលបាន ភាពសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តរបស់ប្រជាជនឥតឈប់ឈរ បានដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សបែបសង្គមនិយមដែលប្រកបដោយលក្ខណៈពិសេសរបស់ចិនដោយជោគជ័យ ។
"ការគោរពនិងធានាសិទ្ធិមនុស្ស"មិនត្រឹមតែត្រូវសរសេរក្នុងលក្ខនិ្តកៈបក្សកុម្មុយនិស្តចិនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវសរសេរក្នុងរដ្ឋធម្មនុញ្ញផងដែរដែលបានក្លាយជាគោលការណ៍សំខាន់មួយនៃអភិបាលកិច្ចជាតិ ។ ក្នុងយុទ្ធសាស្ត្រនិងផែនការអភិវឌ្ឍន៍នៃគ្រប់ដំណាក់កាលរបស់ប្រទេសចិន ក្នុងនាមជាគោលដៅសំខាន់មួយនៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិ ការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សត្រូវបានជំរុញទៅមុខឥតឈប់ឈរជាប់រហូតមក ។
នៅប្រទេសចិន "សិទ្ធិមនុស្ស"មិនមែនជាពាក្យនយោបាយអរូបីនោះទេ តែគឺជនជាតិចិនគ្រប់រូបសុទ្ធតែអាចទទួលអារម្មណ៍ដោយផ្ទាល់ពីវត្តមានរបស់វា ។
សូមយកការលុបបំបាត់ភាពក្រីក្រធ្វើជាឧទាហរណ៍ ចាប់ពីឆ្នាំ ២០១២ ដល់ចុងឆ្នាំ ២០២០ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ប្រទេសចិនសម្រេចបាននូវគោលដៅស្តិពីការធ្វើឱ្យជនក្រីក្រនៅជនបទចំនួន ៩៨៩៩ ម៉ឺននាក់ដែលស្ថិតនៅក្រោមស្តង់ដារបច្ចុប្បន្នចេញផុតពីភាពក្រីក្រទាំងអស់តាមពេលកំណត់ដែលបានបង្កើតអច្ឆរិយថ្មីនៃការធានាសិទ្ធិមនុស្សនៅលើពិភពលោក ក៏ដូចជាសម្រេចមុនពេលកំណត់ ១០ឆ្នាំ នូវគោលដៅស្តីពីការកាត់បន្ថយភាពក្រីក្រដែលមានចែងក្នុងរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ អត្រារួមចំណែករបស់ប្រទេសចិនក្នុងការងារកាត់បន្ថយភាពក្រីក្រជាសកលគឺ លើសពី ៧០ ភាគរយ ។
ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ បក្សកុម្មុយនិស្តចិនបានបញ្ជាក់ដោយការអនុវត្តជាក់ស្តែងថា ខ្លួនជាគណបក្សនយោបាយដែលស្នេហាសន្តិភាពនិងវិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរ ហើយក៏ជាគណបក្សនយោបាយដែលបាននិងកំពុងជំរុញការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សនៅលើពិភពលោកឥតឈប់ឈរផងដែរ ។
បក្សកុម្មុយនិស្តចិនបានដើរតាមផ្លូវអភិវឌ្ឍន៍សិទ្ធិមនុស្សដែលសមស្របនឹងសភាពការណ៍ជាតិនៃប្រទេសចិនដោយជោគជ័យ ។ ប្រការនេះបានបញ្ជាក់យ៉ាងពេញលេញថា ការបកស្រាយពីអត្ថន័យរបស់សិទ្ធិមនុស្សមិនត្រូវផ្តាច់មុខដោយលោកខាងលិចនោះឡើយ ។ ដើម្បីសម្រេចបាននូវការគោរពសិទ្ធិមនុស្ស ការធានាសិទ្ធិមនុស្សនិងការអភិវឌ្ឍសិទ្ធិមនុស្ស ពួកយើងចាំបាច់ត្រូវគិតពិចារណាពីភាពជាក់ស្តែងរបស់ប្រទេសខ្លួននិងដើរតាមផ្លូវរបស់ខ្លួន ៕