鄭磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិនបានបង្ហាញពីឧត្តមភាពពិសេសនិងកម្លាំងរស់រវើកដ៏ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ

2021-06-28 10:26:41 cri

      ខណៈពេល​ខួប​ទី ១០០​នៃ​ការ​បង្កើត​បក្ស​កុម្មុយនិស្ត​ចិន​ជិត​ចូលមក​ដល់​ ថ្ងៃទី​២៥ ខែ​មិថុនា​ ប្រទេស​ចិន​បាន​ចេញផ្សាយ​សៀវភៅស​ដែល​មាន​ចំណងជើង​ថា«​របប​គណបក្ស​បែប​ថ្មី​របស់​ប្រទេ​សចិន​» ដោយ​បាន​ធ្វើ​បទបង្ហាញ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​ទៅកាន់​មជ្ឈដ្ឋាន​ខាង​ក្រៅ​អំពីរបបគណបក្ស​នយោបាយ​និង​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​ចិន​ ។

      លោក Martin Jacques អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​សកលវិទ្យាល័យ​​ Cambridge នៃ​ប្រទេស​អង់គ្លេសធ្លាប់​ថ្លែង​ក្នុង​អត្ថបទ​មួយ​ថា ​​“ក្នុង​រយៈពេល​ជា​យូរ​មកហើយ ទស្សនៈ​របស់​ប្រទេស​លោក​ខាង​លិច​គឺ​របប​ពហុបក្ស​ជា​ឧត្តមភាព​ធំមួយ​របស់​ប្រជាធិបតេយ្យ​ ដែល​អាច​បង្ការ​កុំ​ឱ្យ​គណបក្ស​មានភាព​គាំង​ដំណើរ​និងបញ្ឈប់​ដំណើរ​ការ​ទៅមុខ​ ។ ប៉ុន្តែ​តាម​ពិត​ទៅ បក្ស​កុម្មុយនិស្ត​ចិន​ស្វែង​រកបាននូវ​វិធីសាស្ត្រ​ដែល​អាច​ធ្វើ​ឱ្យ​ខ្លួន​រក្សា​កម្លាំង​រស់​រវើក​និង​ភាព​ក្មេងវ័យ  រីឯ​គណបក្ស​នៃ​ប្រទេ​សលោក​ខាង​លិច​វិញ បែរ​ជា​មាន​គម្លាត​កាន់​តែ​ឆ្ងាយ​ទៅៗ​ជាមួយប្រជាជន​ដែល​ខ្លួន​បាន​តំណាង​ឱ្យ​នោះ។

         របបគណបក្ស​នយោបាយ​បែប​ថ្មី​របស់​ប្រទេស​ចិន​ តើវា​ថ្មី​នៅ​ត្រង់​ណា ? ជា​បឋម​គឺ​នៅ​ត្រង់​ទំនាក់​ទំនង​ពិសេស​រវាង​គណបក្ស​នយោបាយ​ខុស​ៗ​គ្នា ។

        បើមើល​ពី​តួនាទីអាច​ឃើញ​ថា ក្នុង​របប​គណបក្ស​នយោបាយ​បែប​ថ្មីរបស់​ប្រទេស​ចិន​ បូក​រួម​ទាំង​បក្ស​កុម្មុយនិស្ត​ចិន​ ​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៨ និង​ឥស្សរជន​មិន​ចូល​រួម​​បក្ស​នយោបាយ ។ ក្នុង​នោះ​ បក្ស​កុម្មុយនិស្ត​ចិន​ដើរ​តួនាទី​ដឹកនាំ​និង​កាន់​អំណាច គណ​បក្ស​ប្រជាធិបតេយ្យ​នានា​ចូល​រួម​កិច្ច​ការ​នយោបាយ​នៃ​ប្រទេស​ចិន​យ៉ាង​ទូលំទូលាយ ។ បក្ស​កុម្មុយនិស្តចិន​និង​គណបក្ស​ប្រជាធិបតេយ្យ​នានា​បាន​បង្កើត​ជា​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​សហប្រតិបតិ្តការ​យ៉ាង​ជិត​ស្និទិ្ធ ។

      ទីពីរ របប​គណបក្ស​នយោបាយ​បែប​ថ្មី​របស់​ប្រទេស​ចិន​ វា​ថ្មី​នៅ​ត្រង់​ដំណើរ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​និង​វិធីអភិបាល​កិច្ច​ដែលប្រកប​ដោយ​លក្ខណៈពិសេស ។

      ក្នុង​នា​ម​ជា​ប្រទេស​ធំ​ដែល​មាន​ចំនួន​ប្រជាជន​១ពាន់​៤រយ​លាន​នាក់​ ប្រទេ​សចិន​មាន​វណ្ណៈនិងក្រុម​មនុស្ស​ក្នុង​សង្គម​ខុស​ៗ​គ្នា ។ បក្ស​កុម្មុយនិស្ត​ចិន​ ​គណបក្ស​ប្រជាធិបតេយ្យ​ចំនួន​៨ និង​ឥស្សរជន​មិន​ចូល​រួម​​បក្សនយោបាយមាន​តំណាង​មកពី​មុខ​របប​គ្រប់​បែប​យ៉ាង ប្រការ​នេះ​បាន​ធានាយ៉ាង​ជាក់​លាក់​ថា របប​គណបក្ស​នយោបាយ​បែប​ថ្មីរបស់ប្រទេស​ចិន​មិន​ត្រឹម​តែ​គោរព​តាម​ក្តី​បំណង​របស់ប្រជាជន​ភាគច្រើន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក៏​បាន​គិត​ពិចារ​ណា​ដល់​តម្រូវ​ការ​សមហេតុ​ផល​របស់​មនុស្ស​ភាគតិច​ផង​ដែរ ។

      ក្រៅពីនេះ របប​គណបក្ស​នយោបាយ​បែប​ថ្មីរបស់ប្រទេស​ចិន​បាន​ប្រមូល​ផ្តុំ​មតិ​យោបល់​និង​សេចក្តី​ស្នើ​របស់​បណ្តាភាគីនានាតាម​រយៈការ​រៀប​ចំចាត់​ចែងជា​ប្រព័ន្ធ ដូច​ជា​​ការ​ពិគ្រោះពិភាក្សា​រវាង​គណបក្ស​ ការ​ចូល​រួម​ប្រឹក្សា​កិច្ច​ការ​នយោបាយ​ និង​ការ​ត្រួត​ពិនិត្យ​ដោយ​ប្រជាធិបតេយ្យ​ជាដើម  ក្នុង​ន័យ​ជំរុញ​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ប្រកប​ដោយ​វិទ្យា​សាស្ត្រ​និង​ប្រជាធិបតេយ្យ​ ចៀសវាង​ដោយ​មាន​ប្រសិទ្ធិភាព​នូវគុណវិបតិ្ត​ដូច​ជា​យក​ចិត្ត​ទុក​ដាក់​តែ​ផល​ប្រយោជន៍​គណបក្ស ផល​ប្រយោជន៍​វណ្ណៈ​និង​ផល​ប្រយោជន៍​ក្រុម​ ដើម្បីធានា​ជាក់​លាក់​នូវ​និរន្តរភាព​និង​ស្ថិរភាពនៃ​ការ​អនុវត្ត​គោលនយោបាយ​ប្រទេសជាតិ​ ។

      របបគណបក្ស​នយោបាយ​បែប​ថ្មី​របស់​ប្រទេស​ចិន​បាន​បង្ហាញពី​ឧត្តមភាព​ពិសេស​និង​កម្លាំង​រស់​រវើក​ដ៏​ខ្លាំង​ក្លា​ក្នុង​កិច្ច​ការ​នយោបាយ​និង​សង្គម​របស់​ប្រទេស​ចិន​ បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លានូវ​ទំនើប​ភាពវូបនីយកម្មនៃប្រព័ន្ធ​អភិបាល​កិច្ច​ជាតិ​និង​សមត្ថភាព​អភិបាលកិច្ច​ ហើយ​ក៏បាន​រួម​ចំណែក “គម្រោង​ចិន​”​ដល់​ការ​អភិវឌ្ឍ​នយោបាយគណបក្ស​នៅលើ​ពិភព​លោក​នា​សម័យ​បច្ចុប្បន្ន​ផង​ដែរ  ៕

#CCFR Comment#បទវិភាគ៖របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិនបានបង្ហាញពីឧត្តមភាពពិសេសនិងកម្លាំងរស់រវើកដ៏ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ_fororder_1

#CCFR Comment#បទវិភាគ៖របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិនបានបង្ហាញពីឧត្តមភាពពិសេសនិងកម្លាំងរស់រវើកដ៏ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ_fororder_2

#CCFR Comment#បទវិភាគ៖របបគណបក្សនយោបាយបែបថ្មីរបស់ប្រទេសចិនបានបង្ហាញពីឧត្តមភាពពិសេសនិងកម្លាំងរស់រវើកដ៏ខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ_fororder_3

 

អ្នកបកប្រែ:鄭磊
ប្លុកពិសេស