王幸
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមិនរំលង​ចោល​អ្នក​ឆ្លងជំងឺ COVID-19 ​ណាម្នាក់​និងមិន​បោះបង់ចោល​​អ្នកជំងឺ​ណា​ម្នាក់​ឡើយ​

2021-08-12 17:19:13 cri

ប្រទេសចិនមិនរំលង​ចោល​អ្នក​ឆ្លងជំងឺ COVID-19 ​ណាម្នាក់​និងមិន​បោះបង់ចោល​​អ្នកជំងឺ​ណា​ម្នាក់​ឡើយ​_fororder_白皮書១

នៅថ្ងៃទី ១២ ខែសីហា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការ​រដ្ឋចិន​បាន​ចេញផ្សាយសៀវភៅសដែលមានចំណងជើងថា《សម្រេច​ការ​កសាង​សង្គមដែល​ប្រជាជន​មាន​ជីវភាព​ធន​ធាន​បង្គួរ​ដោយ​​សុខដុម​រមនា​​គ្រប់ជ្រុង​ជ្រោយ​៖ភាព​ត្រ​ចះ​ត្រចង់​នៃ​​ការ​អភិវឌ្ឍ​​កិច្ច​ការ​សិទ្ធិមនុស្ស​របស់​ប្រទេស​ចិន》។

សៀវភៅសបានបង្ហាញ​ឱ្យដឹងថា ​នៅដំណាក់កាល​ដំបូង​នៃ​ការរីករាល​ដាលនៃ​ជំងឺ COVID-19  ​ប្រទេសចិន​បាន​​ខិតខំប្រឹងប្រែង​ក្នុង​ការ​ជួយសង្គ្រោះអាយុ​​ជីវិតក្នុង​ទ្រង់ទ្រាយ​​ដែល​មិន​ធ្លាប់​មាន​ពី​មុន​​​នៅ​ទូទាំង​ប្រទេសចិន​ ដោយ​​ប្រមូលផ្តុំ​​​វេជ្ជបណ្ឌិត​ល្អ​បំផុត ​ឧបករណ៍​ទំនើប​បំផុត​និងធនធានដែល​​ត្រូវការបន្ទាន់បំផុតពីទូទាំងប្រទេស ដើម្បីទៅ​ជួយសង្គ្រោះ​​ក្រុងវូហាន និង​ខេត្តហ៊ូប៉ី ។ ចាប់ពីថ្ងៃទី ២៤ ខែមករាដល់ថ្ងៃទី ៨ ខែមីនាឆ្នាំ ២០២០ ប្រទេស​ទាំង​មូល​បាន​ប្រមូលផ្តុំ​​​ក្រុម​គ្រូពេទ្យជាតិ​សរុបចំនួន ៣៤៦ ក្រុម​ដែល​មាន​​បុគ្គលិក​ពេទ្យចំនួន ៤២៦០០​ រូប​និង​បុគ្គលិក​សុខាភិបាល​សាធារណៈ​ជាង​ ៩០០ រូបបាន​ទៅ​​ជួយសង្គ្រោះ​ខេត្ត​ហ៊ូប៉ី​ ។ ​​ខេត្តហ៊ូប៉ីបានព្យាបាលអ្នកជំងឺជាង ៣០០០ នាក់​ដែល​មាន​អាយុ​លើសពី ៨០ ឆ្នាំ​និង​អាយុ​លើសពី ១០០ ឆ្នាំចំនួន ៧ នាក់ឱ្យសះស្បើយ ។ អ្នក​ជំងឺ​វ័យ​ចំណាស់​ដែល​មាន​សភាព​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន​នាក់​ត្រូវ​បានជួយសង្គ្រោះ​ពី​​ទ្វារមរណៈ​​ដែល​ឆ្លុះបញ្ចាំងយ៉ាងពេញលេញ​​ពី​ការគោរពនិងការការពាររាល់​អាយុ​ជីវិត ។

ប្រទេសចិនមិនរំលង​ចោល​អ្នក​ឆ្លងជំងឺ COVID-19 ​ណាម្នាក់​និងមិន​បោះបង់ចោល​​អ្នកជំងឺ​ណា​ម្នាក់​ឡើយ​_fororder_白皮書២

សៀវភៅសបញ្ជាក់ថា ​ប្រទេស​ចិន​ខិតខំប្រឹងប្រែង​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ ​មិន​រំលង​ចោល​​​​​រាល់​អ្នកជំងឺ​ណាម្នាក់​ ​មិនបោះបង់ចោល​អ្នកជំងឺ​ណាម្នាក់​​និង​ដាក់ចេញ​គោល​នយោបាយ​​ធានាថ្លៃ​​ព្យាបាល​ភ្លាមៗ ​ដើម្បី​ធានាឱ្យ​អ្នកជំងឺ​​​និងស្ថាប័នវេជ្ជសាស្ត្រ ​មិនជួបបញ្ហា​ដោយ​សារ​ថ្លៃ​ព្យាបាល​ដែលបាន​លើកកម្ពស់​​​អត្រា​ព្យាបាលជាសះស្បើយ​ជា​អតិ​បរមា​​និង​កាត់បន្ថយអត្រាមរណភាព ។ ប្រទេសចិន​ប្រកាន់​ខ្ជាប់​នូវ​ការ​រួមបញ្ចូល​គ្នា​នៃការងារបង្ការ​និង​គ្រប់គ្រងជាប្រក្រតីកម្ម​និង​ការ​ឆ្លើយតប​បន្ទាន់​​ក្នុង​តំបន់​ ហើយ​បន្ត​ពង្រឹង​​សមិទ្ធផល​នៃ​ការ​ងារ​បង្ការនិងគ្រប់គ្រង​ជំងឺ COVID-19 ខិតខំប្រឹងប្រែង​ក្នុង​ការ​ជំរុញ​ការ​ចាក់វ៉ាក់សាំងជំងឺ​ COVID-19 ​យ៉ាង​សកម្ម​និង​ពន្លឿន​កិច្ច​កសាង​របាំងភាព​ស៊ាំ​នឹង​រោគ​​​ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស