劉妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ជនក្រីក្រចំនួន៩៨,៩៩លាននាក់នៅជនបទប្រទេសចិនបានចេញផុតពីភាពក្រីក្រទាំងអស់

2021-08-12 16:00:06 cri

ថ្ងៃទី​១២ ខែសីហា ​ការិយាល័យព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​បាន​ចេញផ្សាយ​សៀវភៅស​ស្តីពី​​«​ការ​សម្រេច​នូវ​កសាង​សង្គម​ដែលប្រជាជន​មាន​ជីវភាព​ធូរធារ​បង្គួរ​ដោយ​គ្រប់ជ្រុងជ្រោយ​៖​ភាព​ត្រចត្រចង​​អស្ចារ្យ​នៃ​ការ​អភិវឌ្ឍ​វិស័យ​សិទ្ធិ​មនុស្សរបស់​ប្រទេស​​ចិន​»។

សៀវភៅ​ស​បាន​បង្ហាញ​ថា​ ​តាម​ស្តង់ដារក្រីក្រ​បច្ចុប្បន្ន​ដែល​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​គិត​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ៗ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ​ចិន​ស្ថិត​ក្រោម​២៣០០យាន​ប្រាក់​ចិន ​​នៅ​ចុង​ឆ្នាំ​២០២០ ​ជន​​ក្រីក្រ​ចំនួន​៩៨,៩៩លាន​នាក់​នៅ​ជនបទ​ចិន​បាន​ចេញផុត​​ពី​ភាពក្រីក្រ​ទាំង​អស់​ ​ស្រុក​ក្រីក្រ​ចំនួន​៨៣២និង​ភូមិ​ក្រីក្រ​ចំនួន​១២.៨​ម៉ឺនក៏​បាន​ចេញផុត​ពី​ភាពក្រីក្រ​ទាំង​អស់​ផងដែរ​។

​សៀវភៅ​ស​បាន​ចង្អុល​បង្ហាញថា​ ​ចាប់​ពី​ការ​ធ្វើ​កំណែទម្រង់​មក ​គណនាតាម​ស្តង់ដារ​ភាព​ក្រីក្រ​ដែល​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​ ​ជន​​ក្រីក្រ​ចំនួន​៧៧០​លាន​នាក់​នៅ​ជនបទ​ចិន​​បាន​​ចេញផុត​​ពី​ភាពក្រីក្រ​ទាំង​អស់​។​តាម​ស្តងដារ​ភាពក្រីក្រ​អន្តរជាតិ​នៃ​ធនាគារ​ពិភពលោក ​ចំនួន​ប្រជាជន​ដែល​បាន​កាត់​បន្ថយ​ភាពក្រីក្រ​ត្រូវ​ជា​ជាង​៧០%​នៃ​ចំនួន​ប្រជាជន​ដែល​បាន​កាត់​បន្ថយ​ភាពក្រីក្រ​នៅ​ទូទាំង​ពិភពលោក​ក្នុង​រយៈពេល​ដូចគ្នា​។​​ប្រទេស​ចិន​​បាន​សម្រេច​គោលដៅ​កាត់​បន្ថយ​ភាពក្រីក្រ​នៃ​«របៀវារៈ​អភិវឌ្ឍន៍​ជា​​និរន្តរភាព​ឆ្នាំ​២០៣០​នៃ​អង្គការ​សហប្រជាជាតិ​»​មុន​ពេល​កំណត់​១០​ឆ្នាំ​ ដែល​បាន​​រួមចំណែក​ដ៏​សំខាន់​ដល់​ការ​អភិវឌ្ឍ​កិច្ច​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ទូទាំង​ពិភពលោក​និង​ការ​វិវឌ្ឍ​រីកចម្រើន​របស់​មនុស្សជាតិ​៕

ជនក្រីក្រចំនួន៩៨,៩៩លាននាក់នៅជនបទប្រទេសចិនបានចេញផុតពីភាពក្រីក្រទាំងអស់_fororder_១

ជនក្រីក្រចំនួន៩៨,៩៩លាននាក់នៅជនបទប្រទេសចិនបានចេញផុតពីភាពក្រីក្រទាំងអស់_fororder_២

 

អ្នកបកប្រែ:劉妍
ប្លុកពិសេស