王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា«សម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ៖ ភាពត្រចះត្រចង់នៃការអភិវឌ្ឍវិស័យសិទ្ធិមនុស្សរបស់ប្រទេសចិន»

2021-08-12 11:05:05 cri

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា«សម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរ៖ ភាពត្រចះត្រចង់នៃការអភិវឌ្ឍវិស័យសិទ្ធិមនុស្សរបស់ប្រទេសចិន»_fororder_微信圖片_20210812110306

   ថ្ងៃទី ​១២ ​ខែសីហា ការិយាល័យព័ត៌មាន​នៃ​ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបាន​ចេញផ្សាយ​សៀវភៅសក្រោមចំណងជើងថា«សម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវ​សង្គម​ដែល​ប្រជាជនមាន​ជីវភាពធូរធារបង្គួរ​៖ ភាពត្រចះត្រចង់នៃការអភិវឌ្ឍវិស័យសិទ្ធិមនុស្ស​របស់​ប្រទេសចិន​»។

      សៀភៅសបានចែងថា ​ការ​សម្រេចការកសាងដោយគ្រប់ជ្រុងជ្រោយនូវ​សង្គម​ដែល​ប្រជាជនមាន​ជីវភាពធូរធារបង្គួរ​ជា​យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិដ៏សំខាន់​មួយ​របស់​បក្ស​កុម្មុយនិស្ត​ចិន​និង​រដ្ឋាភិបាលចិន​ដើម្បីលើកកម្ពស់​ការ​ធានាសិទ្ធិ​ប្រជាពលរដ្ឋ​ និង​សម្រេចទំនើបកម្ម​ប្រទេស​ជាតិ​។ ​ប្រទេសចិនបាន​​កសាងដោយគ្រប់ជ្រុងជ្រោយនូវ​សង្គមដែលប្រជាជនមាន​ជីវភាព​ធូរធារបង្គួរ​ មានន័យថា​ សិទ្ធិមនុស្សទទួលបានការ​អភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ​ ប្រជាជន​ទាំង​អស់​បាន​​​ចែករំលែកនូវ​សិទ្ធិមនុស្ស​ ដែលបាន​បង្កើត​អច្ឆរិយរបស់​មនុស្សជាតិ​ស្តីពីការ​គោរព​និង​ធានាដល់​​សិទ្ធិមនុស្ស។

      សៀវភៅសលើកឡើងថា​ ​ការសម្រេចការ​កសាងដោយគ្រប់ជ្រុងជ្រោយនូវ​សង្គមដែល​ប្រជាជន​មាន​​ជីវភាពធូរធារបង្គួរ​បាន​ត្រួសត្រាយ​កម្រិតអភិវឌ្ឍន៍ថ្មីក្នុងវិស័យសិទ្ធិមនុស្ស ​ដែល​លុបបំបាត់​ភាពក្រីក្រ​ដាច់ខាតដើម្បីសម្រេច​សិទ្ធិទទួលបាន​ជីវភាពជាមូលដ្ឋាន ​ជំរុញសិទ្ធិសេដ្ឋកិច្ច​ ​សង្គមនិង​វប្បធម៌តាមរយៈការអភិវឌ្ឍសិទ្ធិមនុស្ស អនុវត្ត​ច្បាប់​មាន​សុក្រឹតភាព​និង​​ធ្វើអភិបាលកិច្ច​​ល្អដើម្បីគាំទ្រសិទ្ធិប្រជាពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ​ជំរុញសមភាពសង្គម​ដើម្បី​ធានា​សិទ្ធិនិងផលប្រយោជន៍​របស់ក្រុមមនុស្ស​ពិសេស​។

      សៀវភៅសបន្តថា​ ចំនួន​​ប្រជានជន​ចិន​ស្មើរនឹង​ជិត​ ១ ភាគ ៥នៃចំនួន​​​ប្រជាជន​នៅ​ទូទាំង​​ពិភពលោក​។ ​ប្រទេស​ចិន​សម្រេចការ​កសាងដោយគ្រប់ជ្រុងជ្រោយនូវ​សង្គម​ដែល​ប្រជាជនមាន​ជីវភាពធូរធារបង្គួរ​ ជានិមិត្តសញ្ញា​ដ៏សំខាន់​ក្នុងប្រវតិ្តសាស្ត្រ​អភិវឌ្ឍ​វិស័យ​សិទ្ធិមនុស្សលើ​ពិភពលោក​។​ ​ក្នុងដំណើរ​​កសាងដោយគ្រប់ជ្រុងជ្រោយនូវ​សង្គម​ដែល​ប្រជាជនមាន​ជីវភាពធូរធារបង្គួរ​ វិធីសាស្ត្រ​និងបទពិសោធន៍ដ៏ជោគជ័យដែល​គោរព​និងធានាដល់សិទ្ធិមនុស្ស​បាន​រួមចំណែកជាតម្រិះប្រាជ្ញានិង​ផែនាករចិន​សម្រាប់ការ​បង្កើន​សុខុមាលកិច្ច​របស់មនុស្ស​ជាតិ​។​

      ជាចុងក្រោយ សៀវភៅសចែងថា​ ​បក្សកុម្មុយនិស្តចិន​នឹងបន្តដឹកនាំប្រជាជន​ទាំង​អស់ធ្វើ​កិច្ច​ខិតខំប្រឹប្រែងដើម្បី​ទទួលបាន​​ជីវភាពកាន់តែ​មាន​សុភមង្គល​និង​កម្រិត​សិទ្ធិ​មនុស្ស​កាន់តែ​ខ្ពស់​។​ ​ប្រទេសចិន​មុខជានឹង​រួមចំណែក​កាន់តែធំសម្រាប់​ការអភិវឌ្ឍ​វិស័យ​សិទ្ធិមនុស្ស​លើ​ពិភពលោក​ជាមិនខាន​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស