鄧倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រាត្រីសមោសរសិល្បៈវប្បធម៌ជនជាតិភាគតិចចិនលើកទី៦បានប្រារព្ធធ្វើនៅក្រុងប៉េកាំង

2021-09-01 15:24:54

រាត្រីសមោសរសិល្បៈវប្បធម៌ជនជាតិភាគតិចចិនលើកទី៦បានប្រារព្ធធ្វើនៅក្រុងប៉េកាំង_fororder_1127814690_16304286128621n

      យប់​ថ្ងៃទី ៣១ ខែសីហា ​រាត្រីសមោសរ​​សិល្បៈ​​វប្បធម៌​​ជនជាតិ​ភាគតិច​ទូទាំង​ប្រទេស​ចិន​លើកទី ៦ ​បាន​​បើក​ធ្វើ​យ៉ាង​ឱឡារិក​នៅ​​វិមាន​សភា​ប្រជាជន​ទីក្រុងប៉េកាំង​​។  មេដឹកនាំ​បក្សកុម្មុយនិស្ត​ចិន​​និងប្រទេស​ចិន​ដូចជា​​លោក Xi Jinping ​និង​លោក  Li Keqiang ​ជាដើម​ ​​​រួមជាមួយ​មហាជន​ចំនួន​​ប្រហែល ៣០០០ នាក់​ទស្សនា​រាត្រីសមោសរ​នេះ​​​។​

      រាត្រីសមោសរ​​នេះ​ឈ្មោះ​​«​សាមគ្គីគ្នា​ខិតខំ​តស៊ូ​ដើម្បី​ឈានទៅកាន់​ដំណាក់កាល​ថ្មី​ »​។ ​កម្មវិធី​នេះ​​បាន​បង្ហាញពី​​​លក្ខណៈ​ពិសេស​នៃ​​ជនជាតិ​នានា ​ ក៏​ដូចជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​តាម​ទម្រង់​ជាច្រើន   ។  ​​រាត្រីសមោសរ​​ចាប់ផ្តើម​ក្រោម​​កម្មវិធី​រាំច្រៀង ​«​គ្រប់ជនជាតិ​តភ្ជាប់​ដួងចិត្ត​ជាមួយ​បក្ស​»​​  ដើម្បី​​​ជូនពរ​ដ៏​ល្អបវរ​​ចំពោះ​ខួប​១០០​ឆ្នាំ​នៃ​ការបង្កើត​បក្ស​កុម្មុយនិស្ត​ចិន​​។ ​កម្មវិធី​អាន​កំណាព្យ ​«សរសៃ​ឈាម​តភ្ជាប់គ្នា»​​  ​​របាំ«​ពន្លឺ​កក់ក្តៅ​ចាំង​បំភ្លឺ​តំបន់ទឹកកក» ​​ ​បទចម្រៀង​​«ជីវភាព​​តាមអនឡាញ​ក្នុង​ភូមិ»  ​របាំ«នេះជា​ស្រុកកំណើត​ស្អាត​​ត្រកាល​របស់​យើង» ​និង​កម្មវិធី​ច្រើន​​ទៀត​ ​បាន​បង្ហាញ​នូវ​​វប្បធម៌​ចម្រុះពណ៌​នៃ​​ប្រជាជាតិ​ចិន  ​​និង​ទឹកចិត្ត​ដ៏រឹងមាំ​មិន​ងាករេ​​របស់​ប្រជាជនចិន​គ្រប់ជនជាតិ​ដែល​​សាមគ្គីគ្នា ខិតខំតស៊ូ​ក្រោម​ការដឹកនាំ​នៃ​បក្ស​កុម្មុយនិស្តចិន​​។ ​អំឡុងពេល​សំដែង​​មាន​ស្នូរ​ទះដៃ​យ៉ាង​កក់ក្តៅ​ជាច្រើន​លើក។

      សូមបញ្ជាក់ថា ​សកម្មភាព​សំដែង​សិល្បៈ​​លើកនេះ​ធ្វើពី​ថ្ងៃទី៣១ ខែសីហា​ ដល់​ថ្ងៃទី ២៤ ខែកញ្ញា ​​កម្មវិធី​វប្បធម៌​ចំនួន ៤២ ​ដែល​ជ្រើសរើសពី​ទូទាំងប្រទេសចិន​នឹង​ចាក់បញ្ចាំង​តាម​គេហទំព័រ​CCTV.COM៕​​

អ្នកបកប្រែ:鄧倩
ប្លុកពិសេស